ជីវិតកម្សាន្ដ
អតីតស្វាមី ប្រឈមមុខនឹងបំណុល ១៣៧លានដុល្លារ ក្រោយសាន់ឆាយទទួលមរណភាព
អ្នកជំនួញជនជាតិចិន Wang Xiaofei អតីតស្វាមីរបស់តារាសម្តែង Barbie Hsu ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹងបំណុលចំនួន ៤.៥ពាន់លានដុល្លារតៃវ៉ាន់ (១៣៧ លានដុល្លារអាមេរិក) រួមជាមួយនឹងភាពចលាចលខាងផ្លូវចិត្ត បន្ទាប់ពីការស្លាប់របស់នាងនៅអាយុ ៤៨ ឆ្នាំ។
ដោយដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ១៦៣ បានរាយការណ៍ថា លោក Wang Xiaofei បាននឹងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ចាប់តាំងពីលោក Barbie Hsu ឬសាន់ឆាយ បានទទួលមរណភាពក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី ០២ ខែកុម្ភៈ។
មិនតែប៉ុណ្ណោះ អ្នកជំនួញរូបនេះត្រូវបានហាមប្រាមពីបណ្ដាញសង្គម Douyin ហើយត្រូវបានចោទប្រកាន់ថាជំពាក់បំណុលច្រើនជាង ៤.៥ ពាន់លានដុល្លារតៃវ៉ាន់។ ប្រភពមួយបានអះអាងថា ការតស៊ូផ្នែកហិរញ្ញវត្ថុរបស់គាត់ បានធ្វើឱ្យទំនាក់ទំនងអាជីវកម្មរបស់គាត់កាន់តែតានតឹង ដោយដៃគូម្នាក់ត្រូវបានគេរាយការណ៍ថា លុបចោលកិច្ចសន្យាជួល ពន្យារពេលការបើកដំណើរការហាងរបស់គាត់ និងបណ្តាលឲ្យមានការខាតបង់យ៉ាងសំខាន់សម្រាប់គាត់ និងប្រពន្ធថ្មីគឺ Mandy ។
ប្រភពបានបន្ថែមថា Wang និង Mandy ដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេនៅឆ្នាំ ២០២៤ មានគម្រោងរៀបចំពិធីមង្គលការនៅខែឧសភា ប៉ុន្តែឥឡូវនេះវាអាចនឹងត្រូវពន្យារពេល ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងសុខភាពផ្លូវចិត្តរបស់គាត់។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយ Sohu អ្នកជំនាញផ្នែកច្បាប់បានបង្ហើបឲ្យដឹងថា លោក Wang មានអាណាព្យាបាលលើកូនពីរនាក់របស់គាត់ពីអាពាហ៍ពិពាហ៍ជាមួយ តួសាន់ឆាយ ។ ក្រុមគ្រួសាររបស់នាងបានយល់ព្រមឲ្យពួកគេផ្លាស់ទីលំនៅទៅទីក្រុងប៉េកាំង ដើម្បីរស់នៅជាមួយគាត់និងប្រពន្ធថ្មី។
ប្រភពស្និទ្ធនឹងម្តាយ និងប្អូនស្រីរបស់ Hsu គឺ Dee Hsu បាននិយាយថា គ្រួសារសង្ឃឹមថា Wang នឹងផ្តល់ឱ្យកុមារនូវស្ថេរភាព និងជួយពួកគេក្នុងការកែតម្រូវ។
Mandy ធ្លាប់បានប្រាប់ Mirror Media ថានាង និង Wang បានប្រឈមមុខនឹងការយាយីតាមអ៊ីនធឺណិត និងការត្រួតពិនិត្យ paparazzi ដោយមិនឈប់ឈរចាប់តាំងពីការស្លាប់របស់សាន់ឆាយ ។ នាងបានជំរុញឲ្យបញ្ចប់ការវាយប្រហារដោយនិយាយថា «ប្តីខ្ញុំត្រូវបំផ្លិចបំផ្លាញ ហើយកូនទាំងពីររបស់គាត់បានបាត់បង់ម្តាយទៅហើយ អ្វីដែលយើងអាចធ្វើបានពេលនេះគឺមើលថែពួកគេ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មរតកបន្សល់ពី សាន់ឆាយ នៅតែចម្រូងចម្រាសរវាងប្ដីមុននិងក្រោយ រួមទាំងកូនតូចៗទាំង២
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


