Connect with us

ជីវិតកម្សាន្ដ

ក្រោយ​ជាសះស្បើយ​កូ​វីដ វី ឌី​ណែ​ត ថ្លែង​ពាក្យ​ប៉ុន្មា​ន​ម៉ាត់​នេះ​ទៅកាន់​គ្រូពេទ្យ​និង​មហាជន​

បានផុស

នៅ

បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​ជិត​កន្លះ​ខែ​តារាចម្រៀង​កញ្ញា វី ឌី​ណែ​ត បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​ ខណ​:​ការធ្វើ​តេស្ត​២​លើក​គឺ​លទ្ធ​ផល​អវិជ្ជមាន​ប៉ុន្តែ​នាង​ក៏ត្រូវ​បន្តទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀតផង​ដែរ​ ដើម្បី​តាមដាន​សុខភាព​ថា​ពិត​ជា​បានជា​សះស្បើយ​១០០​ភាគរយ​។​

ក្រោយពេល​បាន​ចាក​ចេញពី​បន្ទប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​និង​កំពុង​បន្តទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត​នោះ វី ឌី​ណែ​ត​ បាន​ពោល​ពាក្យ​ប៉ុន្មាន​ម៉ាត់​ទៅកាន់​ក្រុមគ្រូពេទ្យ​និង​មហាជន​អ្នកគាំទ្រ​ដោយ​លើក​ឡើង​ថា​ ខ្ញុំ​គ្មានអ្វី​ក្រៅ​តែ​ការសំពះ​អរគុណ​ដល់​ពួក​គាត់​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា វី ឌី​ណែ​ត​ បានបញ្ជាក់​ប្រាប់​បន្ថែម​ថា​ កាលពី​ម្សិលមិញ​លោកគ្រូ​ពេទ្យ​បាន​ប្រាប់ថា​ចំពោះ​ការយក​សំណាក​របស់នាងពេល​កំពុង​សម្រាក​ព្យាបាល​ គឺ​អ​វិ​ជ្ជមាន​ពីរដង​ហើយ​អញ្ចឹង​មានន័យថា​នាងបានជា​សះ​ស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ហើយ​តែ​ទោះបីជា​យ៉ាង ណា​នាងត្រូវ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​រយ​:​ពេល​១៤​ថ្ងៃ​ទៀត​ដើម្បី​តាមដានឲ្យ​ច្បាស់​ថា​នាងពិតជា​បានជា​សះ​ស្បើយ​១០០​ភាគរយ​មែន​។​

តារា​ស្រី វី ឌី​ណែ​ត បាន​បន្តទៀតថា នាងក៏​សូម​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ជំនាញ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ព្យាបាល​នាងកន្លង​មក ក៏​អរគុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​សម្រាប់​ការជូន ពរ​និងមាន​ការបារម្ភ​ចំពោះ​នាង​ខ្ញុំ​សូម​បងប្អូន​ទាំង អស់​ថែរក្សា​សុខភាពឲ្យបាន​ល្អ​ផង​។​សម្រាប់​នាង ពេលនេះ​គឺ​នឹក​ម៉ាក់​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម