ជីវិតកម្សាន្ដ
ក្រោយវះកាត់ប្តូរក្រលៀនថ្មី នាយ តាក់ស៊ី បង្ហើបស្ថានភាពសុខភាព ខណៈធូរស្រាលប្រហែល ៥០-៦០%
ក្រោយមហាជនអ្នកគាំទ្រ និងអ្នកសិល្ប:មួយចំនួនបានសួរនាំចង់ដឹងបញ្ហាសុខភាព បន្ទាប់ពីវះកាត់ប្តូរក្រលៀនហើយនោះ តារាកំប្លែងស្ងួត នាយ តាក់ស៊ី ថ្មីៗនេះបានចេញមុខបញ្ជាក់ថា ពេលនេះសុខភាពរបស់គាត់បានធូរស្រាលច្រើនប្រមាថ ៥០ ទៅ ៦០ភាគរយ ។

ជាការពិតតារាកំប្លែងស្ងួតនាយ តាក់ស៊ី បន្ទាប់ពីធ្លាក់ខ្លួនឈឺខូចក្រលៀនកាលពីថ្មីៗកន្លងទៅ គឺទទួលបានការវះកាត់ប្ដូរក្រលៀនថ្មីដោយជោគជ័យហើយនៅមន្ទីរពេទ្យក្រៅប្រទេស។ ឆ្លើយតបការសួរនាំរបស់នាយ ចឺម ជុំវិញបញ្ហាសុខភាពតារាកំប្លែងនាយ តាក់ ស៊ី បានឱ្យដឹងថា ឥឡូវនេះសុខភាពខ្ញុំបានរៀងធូរច្រើនហើយនិងអរគុណទឹកចិត្តនាយ ចឺម ក៏ដូចជាបងប្អូនដែលតែងតែបារម្ភនិងសួរសុខទុក្ខ។
នាយ តាក់ស៊ី បានបន្តថានាយអរគុណផងដែរសម្រា ប់ទឹកចិត្តសប្បុរសជនដែលបានជួយឧបត្ថម្ភថវិការដ ល់ខ្លួន ។ ដោយឡែកឆ្លើយនឹងការសួរនាំរបស់នាយ ក្រូចថាហេតុអ្វីបានជាសម្លេងខ្សោយម្ល៉េះ? ចំណុចនេះនាយ តាក់ស៊ី បានបញ្ជាក់ថា ដោយសារខ្លួននៅមិនទាន់សូវមានកំលាំងដូចដើម ហើយម្យ៉ាងព្រោះតែខ្សោយបើនិយាយច្រើនគឺបណ្តាលឱ្យហត់។
ស្ថិតក្នុងអាយុ ៤៥ឆ្នាំ តារាកំប្លែងនាយ តាក់សុី កាលពីថ្មីៗកន្លងទៅបានទើបប្រទះជំងឺទឹកនោមផ្អែមធ្វេីឱ្យខូចក្រលៀននិងទឹកដក់ក្នុងសួតផងដែរ។ ក្នុងការព្យាបាលនាយ តាក់ស៊ី ត្រូវការដូរក្រលៀនម្ខាងគឺត្រូវចំណាយលុយចំនួនខ្ទង់ ៥ម៉ឺនដុល្លារ ខណ:ភ្លាមៗនោះដែរនាយ តាក់ស៊ី ទទួលបានការឧបត្ថម្ភពីសប្បុរសជនទាំងក្នុងនិងក្រៅស្រុក និងបានវះកាត់ប្តូរក្រលៀនថ្មីរួចរាល់ហើយនៅឯប្រទេសឥណ្ឌា៕ អត្ថបទ៖ ចាន់រ៉ា
-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


