ជីវិតកម្សាន្ដ
អ្នកគាំទ្របារម្ភ ក្រោយឃើញនាយ តាក់ស៊ី ត្រូវវះកាត់ម្រាមដៃ ម្រាមជើង
មហាជនអ្នកគាំទ្រជាច្រើន បានសម្ដែងការភ្ញាក់ផ្អើល និងស្លុតចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសភាពជំងឺរបស់តារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយត្រូវវះកាត់ម្រាមដៃ និងម្រាមជើង ដោយសារអាការធ្ងន់ធ្ងរ និងឈឺចាប់ខ្លាំង។

តាមរយៈរូបភាព និងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញសភាពសុខភាពរបស់នាយ តាក់ស៊ី ដែលធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍អាណិត និងព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតារាកំប្លែងរូបនេះបានរងគ្រោះពីជំងឺប្រចាំកាយ និងផលវិបាកក្រោយការវះកាត់។
ស្ថិតនៅក្នុងវ័យប្រមាណ ៤៥ ឆ្នាំ នាយ តាក់ស៊ី ត្រូវបានរាយការណ៍ថា កំពុងប្រឈមមុខនឹងជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យខូចក្រលៀន និងមានជំងឺទឹកដក់ក្នុងសួតផងដែរ។ តាមការបញ្ជាក់របស់វេជ្ជបណ្ឌិត លោកមានជម្រើសព្យាបាលពីរ គឺទីមួយ ត្រូវលាងឈាមជាប្រចាំមួយសប្ដាហ៍ ៣ ដងពេញមួយជីវិត និងទីពីរ គឺធ្វើការវះកាត់ប្ដូរក្រលៀនថ្មី ដែលត្រូវការចំណាយថវិកាប្រហែល ៥ ម៉ឺនដុល្លារ។
យ៉ាងណាមិញ ក្រោយទទួលបានការឧបត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសការយកចិត្តទុកដាក់ពី ហ៊ុន ម៉ាណែត ដែលបានជួយគាំទ្រចំណាយថ្លៃព្យាបាលទាំងស្រុង នាយ តាក់ស៊ី ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា។
បច្ចុប្បន្ន តារាកំប្លែងរូបនេះ បានទទួលការវះកាត់ប្ដូរក្រលៀនដោយជោគជ័យ ហើយកំពុងស្ថិតក្នុងដំណាក់កាលស្តារសុខភាពឡើងវិញ។ ទោះបីជាកំពុងប្រឈមនឹងការឈឺចាប់ និងការព្យាបាលយូរអង្វែងក៏ដោយ ក៏មានសង្ឃឹមថា នាយ តាក់ស៊ី នឹងអាចវិលត្រឡប់មកបន្តអាជីពសិល្បៈ និងនាំមកនូវសំណើចជូនអ្នកគាំទ្រវិញនៅពេលខាងមុខ៕ ដោយ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


