ជីវិតកម្សាន្ដ
កសិករថៃស្នើនាយករដ្ឋមន្ត្រី ជ្រើសរើសតារា K-pop ជួយផ្សព្វផ្សាយផ្លែឈើថៃក្នុងទីផ្សារពិភពលោក
ដោយសារតែមើលឃើញពីឥទ្ធិពលរបស់ Lisa ដែលជាសមាជិកក្រុម Blackpink ដ៏ពេញនិយមក្នុងពិភពកម្សាន្តកាលពីកន្លងមក អ្នកដាំផ្លែឈើក្នុងប្រទេសថៃ បានដាក់ការស្នើទៅកាន់នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ឱ្យជ្រើសរើសយកតារាចម្រៀង K-pop មកជួយជំរុញការលក់ និងដឹកនាំយុទ្ធនាការផ្សព្វផ្សាយផ្លែឈើថៃនៅទូទាំងពិភពលោក។

ការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បានគូសបញ្ចាក់ថា ដោយសារតែភាពល្បីល្បាញជាសកលរបស់សមាជិកក្រុម Blackpink អាចបើកទីផ្សារថ្មីសម្រាប់ការនាំចេញផ្លែឈើរបស់ប្រទេសថៃ ជាពិសេសលើសពីប្រទេសចិនដែលជាទីផ្សារមានស្រាប់។ ដូចនេះហើយទើបពួកគេបានស្នើដល់នាយករដ្ឋមន្ត្រី ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ខេត្តចន្ទបុរី ឬចន្ថាបូរី (Chanthaburi) កាលពីថ្ងៃសៅរ៍។
ក្រុមកសិករ បាននិយាយបន្ថែមថា ដោយមានការគាំទ្រពីរដ្ឋាភិបាលទាំងស្រុង ពួកគេជឿថា ឥទ្ធិពលអន្តរជាតិរបស់ Lisa អាចបង្កើនការនាំចេញផ្លែឈើរបស់ប្រទេសថៃ ដែលអាចរកចំណូលបានជាង ៥០០ពាន់លានបាត (១៥ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ បើធៀបនឹង ២០០ទៅ ៣០០ ពាន់លានបាតនាពេលបច្ចុប្បន្ន។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី កសិករក៏បានជំរុញការត្រួតពិនិត្យគយឲ្យបានលឿននៅតាមច្រកព្រំដែន ដែលការនាំចេញ ប្រឈមនឹងការពន្យារពេលរហូតដល់១២ថ្ងៃ។ កសិករនាំចេញបានស្នើសុំបទប្បញ្ញត្តិច្បាស់លាស់ជាងមុន ដើម្បីទប់ស្កាត់ការប្រមូលផលទុរេនមិនទាន់គ្រប់ខែ ដែលធ្វើឲ្យប៉ះពាល់ទាំងទម្ងន់ និងគុណភាព ដោយជំរុញឲ្យក្រសួងកសិកម្ម និងអាជ្ញាធរខេត្តអនុវត្តស្តង់ដារតឹងរ៉ឹងជាងនេះ។
លើសពីនេះទៀត សូម្បីតែកង្វះកម្លាំងពលកម្មក៏ជាបញ្ហាសំខាន់មួយទៀតដែរ។ កសិករបានស្នើឲ្យពន្យារការអនុញ្ញាតការងារសម្រាប់ពលករចំណាកស្រុក និងអនុញ្ញាតឲ្យពួកគេផ្លាស់ប្តូរទីលំនៅរវាងខេត្តនានាសម្រាប់ការងារ។ ពួកគេក៏បានស្នើសុំមូលនិធិសំណងចំនួន ១០០លានបាត សម្រាប់កសិករដាំទុរេន និងអ្នកស្រុកដែលរងផលប៉ះពាល់ដោយការលុកលុយរបស់ដំរីព្រៃផងដែរ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីថៃ បាននិយាយថា រដ្ឋាភិបាលកំពុងសហការជាមួយក្រុមហ៊ុននានា ដើម្បីទិញផលិតផលលើស និងកាត់បន្ថយកាកសំណល់ផ្សេងៗ។ លោកស្រី បានសន្យាថា នឹងសម្រួលដល់ដំណើរការនាំចេញ ហើយថែមទាំងសង្កត់ធ្ងន់ថា នឹងណែនាំក្រសួងការងារឲ្យដោះស្រាយកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។
យ៉ាងណាមិញ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន ក៏បានទៅទស្សនាស្តង់ពិព័រណ៍ដែលដំណើរការដោយក្រុម Young Smart Farmer ជាកន្លែងលក់ទុរេនតាមរយៈការផ្សាយផ្ទាល់។ គាត់ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងសំណល់គីមីនៅក្នុងផ្លែទុរេន និងបានចូលរួមក្នុងព្រឹត្តិការណ៍កាត់ផ្លែធូរេនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីថៃក្នុងរឿង «បេះដូងអ្នកសង្គ្រោះ» ប្រកាសក្ដែងៗថា លែងជួយជ្រោមជ្រែងឪពុក
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


