Connect with us

ជីវិតកម្សាន្ដ

កវីនិពន្ធ ងិន ម៉ានីយ៉ា ថាមិនអាចទប់ទឹកភ្នែកបានឡើយក្រោយឃើញដំរីឡាក់គី រត់តាមអ្នកមើលថែ

បានផុស

នៅ

បន្ទាប់ពីមានការចែករំលែកវីដេអូដ៏រំជួលចិត្តមួយ ខណ:ដែលឃើញដំរីឡាក់គី បានរត់តាមស្ទាក់ផ្លូវម៉ូតូលោក ទ្រី ស៊ីថេង ដែលធ្លាប់មេីលជិយ ៣០ឆ្នាំ​នោះ ភ្លាមៗគេសង្កេតឃើញមហាជន និងអ្នកសិល្បៈជាច្រើននាំគ្នាបញ្ចេញមតិទាំងក្ដុកក្ដួល ខណ:អ្នកខ្លះទៀតរហូតពោលពាក្យអាណិតដោយមិនអាចទប់ទឹកភ្នែកបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាងអ្នកនិពន្ធបទចម្រៀងជើងចាស់ អ្នកស្រី ងិន ម៉ានីយ៉ា បានបញ្ចេញអារម្មណ៍ដោយសង្វេគអាណិតដល់ដំរី Lucky ដែលបានរត់តាមម៉ូតូរបស់លោក ទ្រី ស៊ីថេង ខណ:អ្នកនិពន្ធរូបនេះបញ្ជាក់ថា ឃើញរូបភាពនេះហើយខ្លួនពិតជាមិនអាចទប់ទឹកភ្នែកបានឡើយ។

អ្នកស្រី ងិន ម៉ានីយ៉ា បានរៀបរាប់ថា ថ្ងៃនេះខ្មែរមួយប្រទេសក្តុកក្តួលប្រេះស្រាំបេះដូង ដោយសារតែឃើញការព្រាត់ប្រាសរវាងសត្វដំរីជាមួយអ្នកមើលថែ ទាំងខ្ញុំ ទាំងគេ មិនអាចទប់ទឹកភ្នែកបានឡើយ។ ព្រោះឃើញកាយវិការ និងសម្រែកខ្លោចផ្សារបស់សត្វដំរីមួយនេះ បើវានិយាយរួចវាប្រាកដជាមានពាក្យរាប់ម៉ឺនពាក្យដែលត្រូវរៀបរាប់ជាមួយនឹងគាត់។ ប៉ុន្តែនេះគ្នានិយាយមិនកើតតើគ្នាពិបាកក្នុងចិត្តយ៉ាងណាទៅ?

កវីនិពន្ធ ងិន ម៉ានីយ៉ា បន្តទៀតថា ពួកយើងមិនដឹងថាមកពីមូលហេតុអ្វីនោះឡើយ? ប៉ុន្តែគ្រាន់តែពួកយើងយល់ចិត្តដល់សត្វដែលស្រឡាញ់ម្ចាស់អ្នកមើលថែពីតូចមកដល់ធំ២៦ឆ្នាំ មិនមែនជាពេលវេលាខ្លីនោះទេ។ អ្នកមើលថែ គឺយកបេះដូងស្រលាញ់មកប្រើ ទើបគាត់អាចយកបានបេះដូងសត្វដំរីដ៏ធំមួយក្បាលនេះបានដូចគ្នា។

អ្នកស្រី ងិន ម៉ានីយ៉ា បានបន្ថែមថា នេះមិនមែនថាបេះដូងខ្មែរទន់ជ្រាយនោះទេប៉ុន្តែមកពីខ្មែរធ្លាប់ជួបការបាក់បែកព្រាត់ប្រាស់ទើបធ្វើឱ្យខ្មែរចេះស្រឡាញ់ ចេះយល់ចិត្ត ពួកយើងពិតជាចង់ឃើញអ្នកមើលថែដ៏ល្អនេះជួបជុំគ្នាជាមួយនឹងសត្វដែលគួរឲ្យស្រឡា ញ់មួយក្បាលនេះហើយផ្ដល់ភាពកក់ក្ដៅឲ្យ Lucky វិញណាស់។

សូមជម្រាបដែរថា ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។ នេះបើយោតាមការចេញសេចក្ដីប្រកាសរបស់រដ្ឋបាលព្រៃឈើពាក់ព័ន្ធនឹងរឿងលោក ទ្រី ស៊ីថេង អ្នកមើលថែដំរីឡាក់គី នៅភ្នំតាម៉ៅ ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម