ជីវិតកម្សាន្ដ
សៅរ៍-អាទិត្យសប្តាហ៍នេះ! សមាគមសិល្បករខ្មែរ បន្តរៀបចំយុទ្ធនាការតន្ត្រីសប្បុរសធម៌នៅ walk street
ថ្ងៃសៅរ៍ទី៤ និងទី ៥ នឹងមានរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរ:កងទ័ពជួរមុខ បងប្អូនភៀសសឹក និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) រាជធានីភ្នំពេញរយ:ពេល ២ថ្ងៃ ទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ ដែលដឹកនាំដោយសមាគមសិល្បករខ្មែរ។

អ្នកនាង នៅ សូនីតា អនុប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ឱ្យដឹងថា តន្ត្រីសប្បុរសធម៌នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីដឹងគុណ ក៏ដូចជាជួយដល់វីរកងទ័ពកំពុងការពារទឹកដីនៅបន្ទាត់ព្រំដែន ពីការឈ្លានពានរបស់ចោរសៀម និងមួយផ្នែកវិញទៀត ជួយដល់បងប្អូនជនភៀសសឹកទើបមានការរៀបចំប្រគុំតន្ត្រីសប្បុរសធម៌នេះឡើង។
អ្នកនាង នៅ សូនីបាន ឲ្យដឹងទៀតថា “តើចង់ជួបអាយដលរបស់បងប្អូនអត់? តារាល្បីៗច្រើនណាស់ នឹងចូលរួមការប្រគុំតន្ត្រីសប្បុរសធម៌ ដើម្បីជួយជនភៀសសឹក និងកងទ័ពនៅ walk streetចាប់ពីថ្ងៃទី៤ និង៥ ខែតុលាឆ្នាំ២០២៥នេះ”។ សូមជម្រាបថា នេះជាលើកទី២ហើយដែលសមាគមសិល្បករខ្មែរបានរៀបចំកម្មវិធីប្រគុំតន្ត្រីនេះឡើង។

កន្លងមកលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ថាការរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នេះធ្វើ ឡើងក្នុងគោលបំណងធំៗចំនួន២គឺទី១, ជាការរ៉ៃអង្គាសថវិការជួយទៅដល់វីរកងទ័ពជួរមុខនិងជនភៀសសឹ ក ,ទី២.ចង់បង្ហាញលើកស្ទួយនិងផ្សព្វផ្សាយវិស័យសិល្ប:វប្បធម៌របស់ខ្មែរដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឱ្យបានឃើញបានដឹងផ្ទាល់នៅwa lk streeរាជធានីភ្នំពេញជាការបង្កើនសេដ្ឋកិច្ចមួយផងដែរ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


