ជីវិតកម្សាន្ដ
កុយ អេនណា ដើរដល់ស្រុកមួយ ក្នុងទឹកដីខេត្តសៀមរាបហើយ
ដំណើរថ្មើជើងក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” ដែលគិតមកទល់ពេលនេះ គឺមានរយ:ពេល ១៦ថ្ងៃរបស់ កុយ អេណា គឺបានឈានចូលដល់ទឹកដីនៃខេត្តសៀមរាបហើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី កុយ អេណា នៅវេលាព្រឹកថ្ងៃនេះ។

ប្រាកដណាស់ បើគិតមកទល់ត្រឹមថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០២៥នេះ គឺរយៈពេល ១៦ថ្ងៃមកហើយនៃដំណើរបេសកកម្មរបស់បវរកញ្ញា កុយ អេនណា ដែលបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ក្នុងកម្មវិធីសប្បុរធម៌លើកដំបូងរបស់ខ្លួន ក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» បើគិតចាប់តាំងពីព្រឹកថ្ងៃទី០៤ ខែកញ្ញាឆ្នាំ ២០២៥ កន្លងទៅ។
តួយ៉ាង ភ្លាមៗឈានដល់ទឹកដីខេត្តសៀមរាប កញ្ញា កុយ អេនណា បានបញ្ជាក់ពីអារម្មណ៍របស់ខ្លួនដូច្នេះថា “រំភើបណាស់អរគុណដែលបានដំឡើងផ្ទាំងប៉ាណូត្រៀមស្វាគមន៍រូបនាងខ្ញុំនៅកំពង់ក្តីបន្តិចទៀតនាងខ្ញុំទៅដល់ហើយ”។

ដំណើរថ្មេីជេីងរបស់ អេនណា មកដល់ពេលនេះគឺធ្វើឡើងប្រកបដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងចាស់ក្មេង-ប្រុសស្រី។
គួរបញ្ជាក់ដែរថា ដំណើរថ្មើរជើងរបស់កញ្ញា កុយ អេន ណា ធ្វើឡើងក្នុងគោលបំណងធំៗចំនួន២ គឺ ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយគាំទ្រដល់កុមារ និងជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា និងមួយទៀត ដើម្បីចូលរួមចំណែកផ្សព្វផ្សាយទេសចរណ៍ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទឹកដីសៀមរាបប្រមាណជាង ៣០០ គីឡូម៉ែត្រ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


