ព័ត៌មានអន្ដរជាតិ
[វិចារណកថា] ឆ្លងកាត់ជីវិតនយោបាយដ៏ជូរចត់ លោក អាន់វ៉ា កំពុងលើកមុខមាត់ម៉ាឡេស៊ីក្នុងឆាកអន្តរជាតិពីជម្លោះថៃ-កម្ពុជា
វត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងកូឡា ឡាំពូ (Kuala Lumpur)ប្រទេសម៉ាឡេស៊ី នៅចុងខែតុលានេះ កំពុងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសម៉ាឡេស៊ី ជាពិសេសបំផុតនោះគឹ លោក អាន់វ៉ា អ៊ីប្រាហ៊ីមក្នុងនាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម គឹជាអ្នកនយោបាយដែលតស៊ូយ៉ាងស្វិតស្វាញអស់ជាច្រើនទសវត្សរ៍ក្នុងការឡើងកាន់អំណាចតាមបែបប្រជាធិបតេយ្យនៅប្រទេសម៉ាឡេស៊ី ដោយធ្លាប់ជាប់គុកផង និងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងក្រោមនយោបាយដ៏មានឥទ្ធិពលរបស់អតីតនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ (Mahathir bin Mohamad) ដែលកាន់អំណាចជាង២២ឆ្នាំ, អតីតនាយករដ្ឋមន្ត្រី Abdullah Ahmad Badawi ដែលកាន់អំណាចជាង៥ឆ្នាំ និង អតីតនាយករដ្ឋមន្ត្រី Mohd Najib Abdul Razak ដែលកាន់អំណាចជាង៩ឆ្នាំ។
ការតស៊ូមិនចុះចាញ់ក្នុងនយោបាយរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើឲ្យគណបក្សរបស់លោក បានឈ្នះឆ្នោតនិងបានឡើងកាន់អំណាចទាំងត្រដាបត្រដួសកាលពីឆ្នាំ២០២២។ ប៉ុន្តែ អ្វីដែលនឹកស្មានមិនដល់ គឹ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាមេដឹកនាំម៉ាឡេស៊ី បានដោះស្រាយបញ្ហាតំបន់និងសកលលោកដែលទទួលបានការកោតសរសើរខ្លាំង និងជាការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។
ក្នុងជម្លោះក្នុងតំបន់អាស៊ានរវាងប្រទេសជាសមាជិកពីរ គឺកម្ពុជានិងថៃ តួនាទីរបស់ប្រទេសម៉ាឡេស៊ី ពិតជាធ្វើឲ្យមេដឹកនាំពិភពលោកសំខាន់ៗមានការស្ញប់ស្ញែង ចំពោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលធ្វើជាមជ្ឈត្តការី ប្រកបដោយប្រសិទ្ធភាពក្នុងការនាំភាគីជម្លោះងាកទៅរកបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ។
ត្រង់ចំណុចសម្រេចបានបទឈប់បាញ់នោះ ក្រសួងការបរទេសសហសហរដ្ឋអាមេរិកបានសរសេរថា៖«យើងមានអំណរគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់លោក និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចចរចាបទឈប់បាញ់។ យើងជំរុញឱ្យភាគីទាំងអស់អនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ»។
ក្រោយពីទទួលបានបទឈប់បាញ់នោះ ម៉ាឡេស៊ីមិននៅស្ងៀមនោះទេ គឺបង្កើតការប្រឹងប្រែងនាំភាគីជម្លោះបន្តជួបប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ ទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅសហរដ្ឋអាមេរិកដើម្បីធ្វើយ៉ាងណាឈានទៅសម្រេចបានសន្តិភាពជាអចិន្ត្រៃយ៍។
បន្ថែមពីលើនោះ ដោយសារតែបទឈប់បាញ់មានភាពផុយស្រួយខ្លាំងពេក ម៉ាឡេស៊ី បានពន្លឿនបង្កើតក្រុមអង្កេតការណ៍បណ្តោះអាសន្ន ( IOT) ដើម្បីចុះពិនិត្យតាមដានបទឈប់បាញ់នៅតាមតំបន់ដែលមានជម្លោះ ដែលដឹកនាំកងទ័ពម៉ាឡេស៊ី។
ដំណើរការសម្របសម្រួលយ៉ាងសកម្មរបស់រដ្ឋាភិបាលម៉ាឡេស៊ីដឹកនាំដោយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាអតីតអ្នកនយោបាយមានប្រវត្តិតស៊ូនិងឈឺចាប់ដោយសារតែការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនោះ បានធ្វើឲ្យប្រទេសម៉ាឡេស៊ីក្លាយជាវេទិកាសម្របសម្រួលដ៏សំខាន់សម្រាប់មេដឹកនាំនៃប្រទេសមហាអំណាចអាចទុកចិត្តបាន។
សម្រាប់ទំនាក់ទំនងការទូតក្នុងតំបន់ ប្រទេសម៉ាឡេស៊ីបានប្រើប្រាស់តួនាទីជាប្រធានអាស៊ានរបស់ខ្លួន ដើម្បីដាក់ខ្លួនជាមជ្ឈត្តការីដ៏មានអព្យាក្រឹតក្នុងចំណោមមហាអំណាចប្រកួតប្រជែង ដែលគេនឹងឃើញក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅចុងខែតុលានេះ ពោលគឺចន្លោះថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែតុលា ដែលនឹងមានវត្តមានមេដឹកនាំមហាអំណាចចូលរួម។
តាមការចេញផ្សាយរបស់សារព៍ត័មាន The Edge Malaysia មេដឹកនាំនៃប្រទេសមហាអំណាចបញ្ជាក់ពីការចូលរួមប្រជុំរបស់ពួកគេ កើតឡើងចំពេលមានការកើនឡើងនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន។
មានការរំពឹងទុកខ្លះថា មេដឹកនាំចិនលោកប្រធានាធិបតី ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន អាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះដែរ ប៉ុន្តែរហូតដល់ពេលនេះវត្តមានរបស់មេដឹកនាំសំខាន់ពីររូបនេះនៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ លើកលែងតែវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់លាស់សម្រាប់ការចូលរួម និងធ្វើជាប្រធាននៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃផង។

សារព័ត៌មាន New Straits Times Business បានស្រង់សម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ដែលនិយាយថា ប្រធានាធិបតីរុស្ស៊ីមិនទាន់បញ្ជាក់ពីការចូលរួមនៅឡើយ។ ប៉ុន្តែលោកថា បើសិនបើគាត់ [ពួទីន] ចូលរួមប្រជុំ វានឹងទំនងកើតឡើងបន្ទាប់ពីការចាកចេញរបស់ប្រធានាធិបតី ត្រាំ»។
លោក Mohamad បាននិយាយថា ចំនួនមេដឹកនាំដែលបានបញ្ជាក់ពីការចូលរួម គឺជាពេលវេលាដ៏មោទនភាពមួយសម្រាប់ម៉ាឡេស៊ីក្នុងនាមជាម្ចាស់ផ្ទះ ដោយបន្ថែមថា ការរៀបចំយ៉ាងម៉ត់ចត់កំពុងដំណើរការ ដើម្បីធានាបាននូវដំណើរការរលូន។
លោកបាននិយាយថា គណៈប្រតិភូប្រហែល ១២០០០នាក់ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយនឹងបុគ្គលិកសន្តិសុខចន្លោះពី ១៦០០០ទៅ ២០០០០ នាក់នឹងត្រូវដាក់ពង្រាយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនេះ។
អ្នកវិភាគនិយាយថា ការចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលធ្វើឡើងបន្ទាប់ពីការសម្រុះសម្រួលដ៏ជោគជ័យរបស់ម៉ាឡេស៊ីនៃបទឈប់បាញ់ថៃ-កម្ពុជា និងការផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គូសបញ្ជាក់អំពីភាពជឿជាក់ខាងការទូតដែលកំពុងកើនឡើងរបស់ប្រទេសម៉ាឡេស៊ីនៅលើឆាកពិភពលោក។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញជំហរអព្យាក្រឹត្យក្នុងជម្លោះអន្តរជាតិកាន់តែច្បាស់ នៅពេលដែលលោកបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូកាលពីពាក់កណ្តាលខែឧសភាឆ្នាំ២០២៥កន្លងទៅនេះ ដែលគេជឿថា ជាផ្នែកនៃការអញ្ជើញលោក ពូទីនសម្រាប់ចូលរួមប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ីផង និងបង្កើនទំនាក់ទំនងវិនិយោគផង៕
រ៉ាន់ រើយ


-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


