ព័ត៌មានអន្ដរជាតិ
អាស៊ាន ជួបជុំនៅទីក្រុងម៉ានីល ផ្ដោតលើជម្លោះនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមក្នុងតំបន់
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន នឹងជួបជុំគ្នានៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខអន្តរជាតិដ៏ក្តៅគគុក ដូចជា ជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងបង្កជាក្តីកង្វល់យ៉ាងខ្លាំងដល់ស្ថិរភាពពិភពលោក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asahi កិច្ចប្រជុំរយៈពេលបីថ្ងៃនេះ មានការចូលរួមពីតំណាងជាន់ខ្ពស់នៃមហាអំណាចពិភពលោក ដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov។
ក្នុងរបៀបវារៈអាទិភាព រដ្ឋមន្ត្រីការបរទេសអាស៊ាន គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីសម្តែងការព្រួយបារម្ភ ចំពោះអរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងរីករាលដាល និងគំរាមកំហែងដល់ចរាចរណ៍នាវាចរណ៍ ក្នុងច្រកសមុទ្រហ័រមូស។ បញ្ហានេះប៉ះពាល់ផ្ទាល់ដល់សន្តិសុខថាមពលរបស់តំបន់អាស៊ាន ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ា។
ការចូលរួមរបស់លោក Marco Rubio ត្រូវបានគេមើលឃើញថាជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងមានការព្រួយបារម្ភ ចំពោះសកម្មភាពរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង និងការគំរាមកំហែងដល់កោះតៃវ៉ាន់។ ទោះបីជាមានភាពតានតឹងក៏ដោយ លោក Rubio បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចសន្ទនាជាមួយប្រទេសចិន ដើម្បីរក្សាទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ដល់ពិភពលោក។
ក្រៅពីបញ្ហាអន្តរជាតិ កិច្ចប្រជុំអាស៊ាននេះ ក៏នឹងផ្តោតលើជម្លោះផ្ទៃក្នុង រួមមាន វិបត្តិនៅមីយ៉ាន់ម៉ា និងជម្លោះដែនសមុទ្រក្នុងសមុទ្រចិនខាងត្បូងផងដែរ។ ថ្វីដ្បិតមានការខិតខំប្រឹងប្រែងតាមរយៈ «ផែនការសន្តិភាព ៥ចំណុច» ក៏ដោយ ក៏ហិង្សានៅមីយ៉ាន់ម៉ានៅតែបន្តកើតមាន។ ការជួបពិភាក្សាថ្មីៗរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងមីយ៉ាន់ម៉ា បានបង្កឱ្យមានការរិះគន់ពីក្រុមសិទ្ធិមនុស្ស ប៉ុន្តែរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានអះអាងថា នេះគឺជាផ្នែកមួយនៃការទូតដ៏ម៉ឺងម៉ាត់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជាមួយគ្រប់ភាគីពាក់ព័ន្ធ។
ចំពោះជម្លោះក្នុងសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាជាមួយលោក Wang Yi អំពីការជំរុញកិច្ចព្រមព្រៀង «ក្រមប្រតិបត្តិ» ដើម្បីទប់ស្កាត់ការកើនឡើងនៃជម្លោះដែនសមុទ្រ ដែលជាប្រភពនៃភាពតានតឹងរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


