ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីឆ្នេរសមុទ្រហ្វីលីពីន ខណៈព្យុះថ្មី Fengshen ខិតជិតមកដល់
អ្នកស្រុករាប់ពាន់នាក់នៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសហ្វីលីពីនបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅថ្ងៃសៅរ៍នេះ ខណៈដែលព្យុះត្រូពិកថ្មី Fengshen ខិតជិតមកដល់និងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ខែតុលា។

យោងតាមការិយាល័យអាកាសធាតុហ្វីលីពីន ព្យុះនេះត្រូវបានគេរំពឹងថានឹងបោកបក់ជាលើកដំបូងទៅលើខេត្តCatanduanes នៅល្ងាចថ្ងៃសៅរ៍នេះ ដោយមានខ្យល់បក់រហូតដល់ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់មកនឹងវាយប្រហារឆ្នេរសមុទ្រភាគខាងកើតកោះ Luzon នៅព្រឹកថ្ងៃអាទិត្យ។
អាជ្ញាធរហ្វីលីពីនបានព្រមានពីរលកសមុទ្រកម្ពស់ពី១ទៅ២ម៉ែត្រ និងអាចនឹងមានទឹកជំនន់នៅតំបន់មាត់សមុទ្រ។ ជាការប្រុងប្រយ័ត្ន មនុស្សជិត១ម៉ឺន៧ពាន់នាក់នៅក្នុងខេត្ត Albay និងជាង៩ពាន់ នាក់នៅខេត្ត Catanduanes បានផ្លាស់ប្តូរទៅកាន់មជ្ឈមណ្ឌលជម្លៀសរួចហើយ។ មន្ត្រីមូលដ្ឋានហ្វីលីពីនក៏បានដំណើរការផែនការសង្គ្រោះបន្ទាន់ផងដែរ ជាពិសេសសម្រាប់អ្នករស់នៅក្បែរឆ្នេរសមុទ្រ តំបន់ទឹកជំនន់ និងតំបន់ដែលងាយនឹងបាក់ដី។
គួរបញ្ជាក់ថាការមកដល់របស់ព្យុះ Fengshen កើតឡើងស្របពេលដែលប្រទេសនេះនៅតែងើបឡើងវិញពីការរញ្ជួយដីជាបន្តបន្ទាប់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៧ នាក់ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។
ប្រទេសហ្វីលីពីន ប្រឈមនឹងព្យុះចំនួន ២០ ក្នុងមួយឆ្នាំ គឺជាប្រទេសមួយដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយធម្មជាតិបំផុតនៅក្នុងពិភពលោក ខណៈអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យព្យុះទាំងនេះកាន់តែញឹកញាប់ និងខ្លាំងជាងមុនទៅទៀត៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


