ព័ត៌មានអន្ដរជាតិ
កាសែតថៃផ្សាយ «នាយករដ្ឋមន្រ្តីកូរ៉េថាអ្នកនយោបាយថៃ៧នាក់ពាក់ព័ន្ធបទល្មើសអនឡាញ» ប៉ុន្តែទូតកូរ៉េនៅថៃច្រានចោល
ស្ថានទូតកូរ៉េខាងត្បូងនៅទីក្រុងបាងកក បានចេញសេចក្តីបដិសេធ ចំពោះរបាយការណ៍ព័ត៌មានដែលថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង អះអាងថា មានអ្នកនយោបាយថៃចំនួន៧នាក់ ជាប់ពាក់ព័ន្ធនឹងករណី Scam នៅក្នុងប្រទេសកម្ពុជា។

មុននេះ មានទំព័រ Facebook មួយរបស់ថៃឈ្មោះ «Than Pao» បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលបញ្ជាក់ថា អ្នកនយោបាយថៃ៧នាក់ មានទំនាក់ទំនងជាមួយបណ្តាញ Call-Center និង Scam ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
តាមអ្វីដែលបង្ហោះក្នុងទំព័រដដែលនេះ, ឥឡូវ បញ្ជីឈ្មោះអ្នកទាំង៧ បានទៅដល់ដៃអ្នកសារព័ត៌មាន ហើយ ខណៈគ្រប់គ្នាកំពុងចង់ដឹងអំពីអត្តសញ្ញាណអ្នកទាំងនោះ ហើយកំពុងទទឹងរង់ចាំថាតើពេលណាទើបទម្លាយនិងបើកការស៊ើបអង្កេតជាផ្លូវការ។
យ៉ាងណាក្តី ក្រោយមានការផ្សព្វផ្សាយអំពីរឿងនេះ ស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅប្រទេសថៃ បានប្រញាប់ប្រញាល់ចេញមកបដិសេធ ដោយទាត់ចោលការអះអាងទាំងនេះ និងប្រកាសថា នេះជាព័ត៌មានក្លែងក្លាយ។

ស្ថានទូតបានបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥ថា «អត្ថបទរបស់កាសែត Thansettakij ចុះថ្ងៃទី១៩ខែតុលា បានរាយការណ៍ថា នាយករដ្ឋមន្ត្រីកូរ៉េថ្លែងថា អ្នកនយោបាយថៃចំនួនប្រាំពីររូប បានជាប់ពាក់ព័ន្ធក្នុងសំណុំរឿង Scam របស់កម្ពុជា។ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសូមបកស្រាយថា របាយការណ៍នេះ មិនមែនជាការពិតទេ។ ស្ថានទូតសាធារណរដ្ឋកូរ៉េនឹងចាត់វិធានការចាំបាច់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ»។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីថៃ Anutin ក៏បញ្ជាឲ្យមានការស៊ើបអង្កេតលើរបាយការណ៍ ខាងលើនេះផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


