Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ថា មិនឱនក្បាលចុះចាញ់ប្រទេសណាទាំងអស់ និងព្រមានបាញ់មីស៊ីល បើហ៊ានវាយ រុស្ស៊ី

បានផុស

នៅ

បើតាមប្រភព Reuters ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ខែតុលាថា មូស្គូមិនឱនក្បាលចុះចាញ់ក្រោមសម្ពាធពីសហរដ្ឋអាមេរិក ឬមហាអំណាចបរទេសណាមួយឡើយ ហើយព្រមានយ៉ាងពេញទំហឹងថា ខ្លួននឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារយោធាណាមួយដែលចាក់ជ្រៅក្នុងប្រទេសរុស្ស៊ី ដោយប្រើមីស៊ីលផ្ទាល់តែម្ដង។

រូបភាព៖ reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការនេះដែរគឺជាការឆ្លើយតបយ៉ាងពេញទំហឹងទៅលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ដែលបានវាយប្រហារក្រុមហ៊ុនប្រេងធំជាងគេពីររបស់រុស្ស៊ីជាមួយនឹងទណ្ឌកម្ម ក្នុងការផ្លាស់ប្តូរគោលនយោបាយយ៉ាងខ្លាំងលើ សង្គ្រាមរបស់ក្រុងមូស្គូនៅអ៊ុយក្រែន ដែលជំរុញឲ្យតម្លៃប្រេងសកលកើនឡើងជិត ៥% នៅថ្ងៃព្រហស្បតិ៍ ហើយឥណ្ឌាក៏កំពុងពិចារណាកាត់បន្ថយការនាំចូលរពីរុស្ស៊ីដែរ។

លោកពូទីន បានប្រាប់អ្នកយកព័ត៌មានទាំងជឿជាក់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច នេះគឺជាទង្វើមិនរាក់ទាក់ចំពោះរុស្ស៊ី ហើយអាចនឹងមានផលវិបាកជាក់លាក់ណាមួយ។ ប៉ុន្តែវាក៏មិនបានប៉ះពាល់ខ្លាំង ដល់សុខុមាលភាពសេដ្ឋកិច្ចរបស់ក្រុងមូស្គូឡើយ។

លោកពូទីនបានគូសបញ្ចាក់បន្ថែមថា ជាការពិតណាស់ នោះគឺជាការប៉ុនប៉ងដាក់សម្ពាធលើរុស្ស៊ីច្បាស់ណាស់! ប៉ុន្តែក៏គ្មានប្រទេសណាដែលគោរពខ្លួនឯង ធ្លាប់ធ្វើអ្វីក្រោមសម្ពាធនោះទេ។ ក្នុងនោះលោកថែមទាំងរលឹកទៀតថា លោកខាងលិចក៏រារាំងមិនឲ្យនាំចូលបង្គន់ពីរុស្ស៊ី ខណៈអាណត្តិដំបូងរបស់លោកត្រាំ បានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើប្រទេសរុស្ស៊ីរួចទៅហើយ។

មិនតែប៉ុណ្ណោះ លោកបានព្រមានថា ការរំខានដល់ការនាំចេញពីប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេទីពីររបស់ពិភពលោក នឹងនាំឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេង រួមទាំងនៅស្ថានីយប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកផងដែរ។ លោកបាននិយាយថា នេះអាចជារឿងមិនស្រួលខាងនយោបាយសម្រាប់ទីក្រុងវ៉ាស៊ីនតោន។

ទោះជាយ៉ាងណាក៏ដោយ ពូទីនបានបញ្ជាក់ម្តងទៀតអំពីចេតនាផ្ទាល់ខ្លួន ក្នុងការបន្តធ្វើកិច្ចចរចាជាមួយលោក ត្រាំ ដោយនិយាយថា ការសន្ទនាតែងតែល្អជាងការប្រឈមមុខដាក់គ្នា ឬមានសង្គ្រាមកើតឡើង៕

រូបភាព៖Reuters File Photo

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ពូទីនចេញ​បញ្ជា​ឲ្យ​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ ក្រោយ​ត្រាំពន្យារពេលកិច្ចប្រជុំកំពូលស្ដី​ពី​អ៊ុយក្រែន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម