Connect with us

ព័ត៌មានអន្ដរជាតិ

មីស៊ីល​អ្វី​ខ្លះ ដែល​រុស្ស៊ីបាន​សាកល្បង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ?

បានផុស

នៅ

គិតត្រឹម​ខែ​តុលា​ឆ្នាំ២០២៥ មីស៊ីល​ដែលគួរឲ្យកត់សម្គាល់ និងទើបបង្កើតថ្មីរបស់រុស្ស៊ី រួមមាន មីស៊ីល​ដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik, មីស៊ីល​បាលិស្ទិក​រយៈចម្ងាយមធ្យម (IRBM) Oreshnik និង​ការ​ធ្វើ​ទំនើបកម្ម​​​នូវ​ប្រព័ន្ធ​មីស៊ីល​ដែលមានស្រាប់ ដូចជា ប្រព័ន្ធការពារដែនអាកាស Pantsir ជាដើម។

លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ

9M730 Burevestnik (SSC-X-9 Skyfall)៖ មីស៊ីល​​នេះ​ដើរដោយថាមពលនុយក្លេអ៊ែ និងមានសមត្ថភាពនុយក្លេអ៊ែរ ហើយ​ត្រូវបានសាកល្បងដោយជោគជ័យក្នុងការហោះហើរដ៏សំខាន់មួយ​កាល​ពី​ថ្ងៃទី​២១​ខែតុលាឆ្នាំ​២០២៥។

  • រយៈចម្ងាយ​គ្មាន​ដែន​កំណត់៖ បំពាក់ដោយម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូចសម្រាប់ការជំរុញ វាអាចហោះហើរតាមទ្រឹស្តីសម្រាប់រយៈពេលវែង និង​ស្ទើរតែគ្មានដែនកំណត់។
  • សមត្ថភាពគេច​ពី​ខែល​អាកាស៖ ផ្លូវហោះហើររយៈកម្ពស់ទាបរបស់វា អនុញ្ញាត​ឲ្យ​វាគេចពីការរកឃើញដោយប្រព័ន្ធការពារមីស៊ីល​ភាគច្រើន។
  • ការដាក់ពង្រាយ៖ ប្រធានាធិបតីពូទីនបានបញ្ជា​ឲ្យរៀបចំសម្រាប់ការដាក់ពង្រាយ ទោះបីជាអ្នកវិភាគលោកខាងលិចចោទសួរថា តើវាពិតជាត្រៀមប្រយុទ្ធឬ​ក៏​យ៉ាងណា។

RS-28 Sarmat (Satan II)៖ មីស៊ីល​បាលិស្ទិក​អន្តរទ្វីប (ICBM) ធុនធ្ងន់នេះ បានចូលបម្រើជាផ្លូវការក្នុងខែកញ្ញា​ឆ្នាំ២០២៣។

  • លក្ខណៈពិសេសកម្រិតខ្ពស់៖ វាមានសមត្ថភាពផ្ទុកបន្ទុកកម្ដៅ​នុយក្លេអ៊ែរ និងអាចប្រើប្រព័ន្ធទម្លាក់គ្រាប់បែក​ដែល​ប្រើ​គន្លងផែនដីទាប ឆ្ពោះទៅរកគោលដៅ​របស់វា​យ៉ាង​ច្បាស់ (FOBS) ដើម្បីគេចពីប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក។
  • បញ្ហាប្រតិបត្តិការ៖ ទោះបីជាដាក់​ប្រើ​ផ្លូវការ​ក៏ដោយ ការសាកល្បងនៅខែកញ្ញា​ឆ្នាំ​២០២៤ ត្រូវបានគេរាយការណ៍ថាបានបញ្ចប់ដោយការបាញ់បង្ហោះមិនបានជោគជ័យ និងធ្វើ​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញនៃកន្លែងបាញ់បង្ហោះ ដែលបង្ហាញពីបញ្ហាប្រឈមផ្នែកបច្ចេកទេស។

មីស៊ីល​រយៈ​ចម្ងាយ​មធ្យម

Oreshnik IRBM៖ មីស៊ីល​បាលិស្ទិក​ចម្ងាយមធ្យម (IRBM) ដែលមានល្បឿនលឿនជាងសំឡេង ត្រូវបានគេប្រើប្រាស់ក្នុងការវាយប្រហារ​ជាក់ស្តែងលើអ៊ុយក្រែនក្នុងខែវិច្ឆិកា​ឆ្នាំ​២០២៤។

  • ល្បឿន Hypersonic៖ វាត្រូវបានគេរាយការណ៍ថាធ្វើដំណើរក្នុងល្បឿនលើសពី​ជាង​១២០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហើយត្រូវបានបំពាក់ដោយក្បាលគ្រាប់ជាច្រើន។
  • ការដាក់ពង្រាយ៖ ប្រធានាធិបតីពូទីនបានប្រកាសកាលពីខែសីហាឆ្នាំ​២០២៥​​ថា Oreshnik បានចូល​ក្នុង​ផលិតកម្ម ហើយថា​​​សង្វាក់​ផលិតកម្ម​ទីមួយត្រូវបានបញ្ជូនទៅ​ឲ្យ​ទាហានរុស្ស៊ី​រួច​រាល់ហើយ។

មីស៊ីល Hypersonic (Kinzhal និង Tsirkon)៖ មីស៊ីល​​ទាំងនេះមានសមត្ថភាពពីរ​គឺ​នុយក្លេអ៊ែរ និងធម្មតា ហើយត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

  • Kinzhal៖ មីស៊ីល​​​បាលិស្ទិក​​បាញ់​តាម​អាកាស​នេះ ត្រូវ​​បាន​ដាក់​ពង្រាយ​លើ​យន្តហោះ​​ចម្បាំង​ដូច​ជា MiG-31K។
  • Tsirkon៖ មីស៊ីល​​​នេះ​ ជាប្រភេទ​គ្រាប់​បាញ់​ប្រឆាំង​កប៉ាល់​។

ប្រព័ន្ធ​ការពារដែនអាកាស និងមីស៊ីល​រយៈចម្ងាយខ្លី

ប្រព័ន្ធការពារដែនអាកាស Pantsir (Pantsir-SMD-E)៖ នៅក្នុងខែមិថុនា​ឆ្នាំ​២០២៥ ប្រទេសរុស្ស៊ីបានដាក់បង្ហាញកំណែថ្មីនៃមីស៊ីលដែល​បាញ់​ចេញ​ពីដីទៅអាកាសរយៈចម្ងាយខ្លី និងមធ្យមនេះ ព្រម​ទាំង​ប្រព័ន្ធកាំភ្លើងធំប្រឆាំងយន្តហោះ។

  • មីស៊ីលខ្នាតតូច៖ ប្រព័ន្ធដែលបានអាប់ដេត​ថ្មី អាចផ្ទុកមីស៊ីលខ្នាតតូចបានរហូតដល់៤៨​គ្រាប់ ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ជៀសវាង​ការ​ប្រើប្រាស់​មីស៊ីល​​ខ្នាត​ធំ និងមានតម្លៃថ្លៃជាង ដែល​ប្រើ​ទុក​​សម្រាប់គោលដៅធំៗ។
  • ការដាក់​ពង្រាយ៖ ការដឹកជញ្ជូន​មីស៊ីល​នេះ​ទៅកាន់កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកញ្ញា​ឆ្នាំ​២០២៥។

ប្រព័ន្ធ​ការពារ​មីស៊ីលគ្រូស Kh-102៖ នេះ​ជា​មីស៊ីល​​រយៈ​ចម្ងាយ​ឆ្ងាយ ​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ។ មន្ត្រី​រុស្ស៊ី​បាន​រាយការណ៍​ថា ការ​បាញ់​សាកល្បង​មីស៊ីល Kh-102 គឺ​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​ហ្វឹកហ្វឺន​រារាំង​នុយក្លេអ៊ែរ​ក្នុង​ខែ​តុលា​ឆ្នាំ២០២៥៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម