Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន សរសើរ ត្រាំ ដែលជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ

បានផុស

នៅ

នាយករដ្ឋមន្ត្រីស្រីទីមួយក្នុងប្រវត្តិសាស្រ្តជប៉ុនដែលទើបឡើងកាន់តំណែង សាណៃ តាកាអ៊ិឈិ បានកោតសរសើរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់កិច្ចខិតខំប្រឹងនិងការចូលរួមសម្រេចបាននូវបទឈប់បាញ់ក្នុងជម្លោះជាច្រើន រួមទាំងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃផងដែរ។

លោកស្រី សាណៃ តាកាអ៊ិឈិ និងលោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Al Jazeera កាលពីថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥, ក្នុងដំណើរទស្សនកិច្ចរប​ស់លោកត្រាំ នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន លោកស្រីតាកាអ៊ិឈិ និយាយថា តួនាទីរបស់ប្រធានាធិប​តីអាមេរិក ក្នុងការសម្រេចចបាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ គឺជាសមិទ្ធិផល ដែលមិននឹកស្មានដល់។

ទន្ទឹមនោះ លោកស្រីក៏បានតែងតាំងលោកត្រាំជាបេក្ខភាពរង្វាន់ណូបែលសន្តិភាពផងដែរ ដោយនិយាយថា៖ «ក្នុងរយៈពេលខ្លីសោះ ស្រាប់តែពិភពលោកចាប់ផ្តើមរីករាយនឹងសន្តិភាពកាន់តែច្រើន»។

លោកស្រី សាណៃ តាកាអ៊ិឈិ និងលោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

សូមជម្រាបជាថ្មី ក្រោមអធិបតីលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម, កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងអំឡុងកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុង គូឡាឡាំពួ។

កិច្ចព្រមព្រៀងនេះ ធ្វើឲ្យប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព រំភើបចិត្តនិងអបអរទូទាំងប្រទេស ​ហើយសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃនឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ក្នុងពេលឆាប់បំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុនទើបតែឡើងកាន់តំណែង តែទទួលការចាប់អារម្មណ៍ពីទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម