ព័ត៌មានអន្ដរជាតិ
អានុទីនតឿនលោកស៊ីឲ្យឆាប់បញ្ចប់កិច្ចព្រមព្រៀងទិញអង្ករពីថៃ៥០ម៉ឺនតោន ដើម្បីជំរុញសេដ្ឋកិច្ច
នាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុល បានតឿនប្រធានាធិបតីចិន ស៊ី ជីនពីង ឲ្យឆាប់សម្រេចកិច្ចព្រមព្រៀងទិញអង្ករចំនួន ៥០០ ០០០តោន ក្នុងអំឡុងពេលកិច្ចចរចាទ្វេភាគីរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣២នៅទីក្រុង Gyeongju ដែលសង្ឃឹមថាជាការជំរុញដ៏សំខាន់ដល់ការនាំចេញកសិផលរបស់ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍នាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៥ ដែលដកស្រង់សម្ដីពីអ្នកនាំពាក្យរដ្ឋាភិបាលលោក Siripong Angkasakulkiat។

កិច្ចពិភាក្សាដែលធ្វើឡើងនៅសណ្ឋាគារ Kolon ផ្តោតលើការពង្រឹងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។ ជាមួយនឹងប្រទេសចិនបានប្រើប្រាស់អង្ករជិត១៥០លានតោនជារៀងរាល់ឆ្នាំ មន្ត្រីថៃចាត់ទុកការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងនេះថាវិជ្ជមាន។
មុនពេលចាកចេញទៅកូរ៉េខាងត្បូង លោកអនុទីន បាននិយាយថា គោលដៅសំខាន់មួយរបស់លោកនៅ APEC គឺជំរុញទីក្រុងប៉េកាំងឲ្យពន្លឿនការទិញអង្ករ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនប្រាក់ចំណូលជាតិរបស់ថៃ។
បើតាម The Nation បច្ចុប្បន្នប្រទេសថៃកំពុងធ្វើការដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយសម្រាប់ការលក់អង្ករចំនួន ២៨ម៉ឺនតោនទៅកាន់ប្រទេសចិន ដែលជាកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀតជាមួយចិន។ កិច្ចព្រមព្រៀងពីមុននេះ បានប្រឈមមុខនឹងការពន្យារពេល ខណៈសំណើរបស់លោកអានុទីន សម្រាប់កិច្ចព្រមព្រៀងថ្មី៥០ម៉ឺនតោនធ្វើឡើងមុនពេលដែលកិច្ចព្រមព្រៀងមុនបានបញ្ចប់ទៅទៀត។
គិតត្រឹមថ្ងៃទី១ខែវិច្ឆិកា ប្រទេសចិនមិនទាន់បានបញ្ចប់ជាផ្លូវការ ឬប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង៥០ម៉ឺនតោននោះទេ។ សំណើនៅតែស្ថិតក្រោមការពិចារណា ខណៈរដ្ឋាភិបាលថៃចាត់ទុកកិច្ចព្រមព្រៀងអង្ករទាំងនេះថាមានសារៈសំខាន់សម្រាប់ការគាំទ្រតម្លៃស្រូវក្នុងស្រុក និងជួយកសិករក្នុងស្រុក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


