ព័ត៌មានអន្ដរជាតិ
កូវីដ-១៩សម្លាប់ប្រជាជនពិភពលោកឈានដល់៣លាននាក់
តួលេខស្លាប់ដោយកូវីដ-១៩ជាសកលបានឈានដល់៣លាននាក់ហើយ។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins University បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ម្សិលមិញ។
ស្របពេលកូវីដ-១៩កំពុងវាយប្រហារខ្លាំងជាសកល ប្រទេសទូទាំងពិភពលោកបានកំពុងចាក់វ៉ាក់សាំងដើម្បីទប់ស្តាត់ និងលុបបំបាត់ជំងឺដ៏កាចសាហាវនេះ ប៉ុន្តែនៅមិនទាន់ធូរស្រាលឡើយ។

ចាប់តាំងពីផ្ទុះឡើងនៃការឆ្លងនៅភាគកណ្តាលប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩មក កូវីដ-១៩បានឆ្លងមនុស្សទូទាំងពិភពលោកជាង១៣៩លាននាក់ហើយ ខណៈមនុស្សរាប់ពាន់លាននាក់បានកំពុងស្ថិតនៅក្នុងបំរាមបិទខ្ទប់។
តួលេខស្លាប់កើនឡើងលឿនបំផុតគឺត្រឹម៣ខែចុងក្រោយនេះដែលបានសម្លាប់មនុស្សជាង១លាននាក់គិតចាប់តាំងពីពាក់កណ្តាលខែមករា។
ជាមធ្យមមនុស្ស១២០០០នាក់បានស្លាប់ជាសកលជារៀងរាល់ថ្ងៃកាលពីសប្តាហ៍មុនដែលជំរុញឲ្យតួលេខអ្នកស្លាប់កើនដល់៣លាននាក់កាលពីព្រឹកថ្ងៃសៅរ៍។
បើប្រៀបធៀបជនរងគ្រោះស្លាប់៣លាននាក់នេះគឺច្រើនជាងចំនួនប្រជាជនរបស់ប្រទេសចាម៉ៃកា ឬអាមេនី ហើយច្រើនជាង៣ដងនៃសង្គ្រាមអ៉ីរ៉ង់-អ៉ីរ៉ាក់ពីឆ្នាំ១៩៨០-១៩៨៨។
រហូតដល់ពេលនេះករណីឆ្លងមិនទាន់មានសញ្ញានៃការធ្លាក់ចុះទាបឡើយដែលជាមធ្យមឆ្លងទូទាំងពិភពលោក ៨២៩ ៥៩៦នាក់កាលពីថ្ងៃសុក្រដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។
ទីក្រុងញូវដែលី ប្រទេសឥណ្ឌា ទើបតែចាក់ដាក់បំរាមបិទខ្ទប់នៅចុងសប្តាហ៍នេះ ខណៈប្រទេសមួយនេះបានក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរលំដាប់លេខ២ក្នុងពិភពលោកដែលមានករណីឆ្លងថ្មី២៣៤០០០នាក់ និងអ្នកស្លាប់១៣៤១នាក់ នៅថ្ងៃសៅរ៍។
ប្រទេសឥណ្ឌាឥឡូវនេះមានករណីឆ្លងប្រចាំថ្ងៃ៣ដងនៃសហរដ្ឋអាមេរិកដែលទទួលរងធ្ងន់ធ្ងរជាងគេបំផុតលំដាប់លេខ១ក្នុងលោក។ ប្រទេសឥណ្ឌាបានកំពុងប្រឈមនឹងកង្វះគ្រែ បរិក្ខាពេទ្យ និងសូម្បីទីបញ្ចុះសពក៏ចង្អៀតដែរ។
ចំណែក ប្រទេសប្រេស៊ីលដែលធ្ងន់ធ្ងរលំដាប់លេខ២មានសេចក្តីរាយការណ៍ថា តួលេខអ្នកស្លាប់ជិត៣៧០ពាន់នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Yahoo
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


