ព័ត៌មានអន្ដរជាតិ
លោក ត្រាំ នឹងទូរស័ព្ទមកមេដឹកនាំកម្ពុជានិងថៃ ដើម្បីបញ្ចប់សង្គ្រាម
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងទូរស័ព្ទទៅមេដឹកនាំកម្ពុជានិងថៃ ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងសាជាថ្មីនៅព្រំដែន។ នេះបើតាមការផ្សាយរបស់ Bloomberg នៅថ្ងៃពុធទី១០ខែធ្នូឆ្នាំ២០២៥។

ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania មេដឹកនាំមហាអំណាចផុតលេខរូបនេះបញ្ជាក់ថា៖ «លោកនឹងទូរស័ព្ទទៅមេដឹកនាំកម្ពុជា-ថៃនៅថ្ងៃស្អែក ហើយបញ្ឈប់សង្គ្រាមរវាងប្រទេសដ៏មានឥទ្ធិពលទាំងពីរ»។
ការប្រកាសរបស់លោក ត្រាំ កើតឡើងស្របពេលការប្រយុទ្ធនៅព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងសាជាថ្មី ដែលផ្តើមចេញពីការឈ្លានពានរបស់ថៃ រហូតធ្វើឲ្យកម្ពុជាអស់ការអត់ធ្មត់ ក៏បង្ខំចិត្តតបតទៅវិញ។
មុននេះដែររដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និយាយថា៖ «អាមេរិកព្រួយបារម្ភខ្លាំងណាស់ បន្ទាប់ពីការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី នៅទីតាំងមួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បណ្តាលឲ្យមានការស្លាប់មនុស្សនិងរបួសជាច្រើននាក់»។
លោកបន្តថា៖ «យើងសូមជំរុញយ៉ាងមុតមាំឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម»។
សូមជម្រាបជាថ្មី ជម្លោះកម្ពុជា-ថៃ គឺជាជម្លោះមួយក្នុងចំណោមប្រាំបី ដែលលោកត្រាំ អះអាងថា បានបញ្ចប់តាមរយៈការគំរាមយកពន្ធ និងគោលនយោបាយសន្តិភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


