ព័ត៌មានអន្ដរជាតិ
Bloomberg៖ មេដឹកនាំថៃ ប្រកាន់ជំហររឹងរូសលើជម្លោះជាមួយកម្ពុជា អាចធ្វើឲ្យលោកត្រាំខឹងសម្បារ
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល កំពុងប្រើប្រាស់ការប៉ះទង្គិចគ្នាជាយដែនដែលបានកើតឡើងវិញជាមួយកម្ពុជា ដើម្បីប្រមូលការគាំទ្រពីអ្នកជាតិនិយមមុនការបោះឆ្នោត ដោយប្រឈមនឹងភាពស្មុគស្មាញជាមួយសហរដ្ឋអាមេរិក និងបទឈប់បាញ់ដែលពីមុនត្រូវបានផ្តល់កិត្តិយសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះជាការចេញផ្សាយរបស់សារព័ត៍មាន Bloomberg កាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០២៥។

ការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនចម្ងាយ៨០០គីឡូម៉ែត្រ បានផ្ទុះឡើងម្តងទៀតប៉ុន្មានថ្ងៃថ្មីៗនេះ ដោយថៃបានបើកការវាយប្រហារលើកម្ពុជាមុន ដោយលែងខ្វល់ពីបទឈប់បាញ់កាលពីខែតុលា។ Bloomberg ផ្សាយថា ពេលវេលានេះបានផ្តល់ឱកាសមាសឱកាសប្រាក់សម្រាប់នយោបាយរបស់លោកអានុទីន ខណៈដែលលោកកំពុងស្វែងរកការពង្រឹងជំហរមុនការបោះឆ្នោតដែលរំពឹងទុកនៅខែមីនា តែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយ។
លោកអានុទីន បានកំណត់ជម្លោះនេះថាជាបញ្ហានៃការការពារអធិបតេយ្យភាពរបស់ថៃ ហើយបានគាំទ្រជាសាធារណៈចំពោះគោលជំហររឹងរូសរបស់យោធា។ លោកបានប្រកាសកាលពីថ្ងៃទី៨ខែធ្នូ ដោយច្រានចោលផលវិបាកដែលអាចកើតមានចំពោះកិច្ចពិភាក្សាពាណិជ្ជកម្មអាមេរិកថា «នេះជាបញ្ហារវាងប្រទេសថៃ និងប្រទេសជិតខាងរបស់ខ្លួន។ មិនមានការព្រួយបារម្ភទេ»។
Bloomberg ចាត់ទុកថា យុទ្ធសាស្ត្រនេះមកជាមួយហានិភ័យ។ លោកត្រាំ ដែលបានសម្រុះសម្រួលបទឈប់បាញ់កាលពីខែតុលា ធ្លាប់បានគំរាមកំហែងទីក្រុងបាងកកពីការពិន័យពន្ធពាណិជ្ជកម្មឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាព។ បន្ទាប់ពីថៃបានផ្អាកកិច្ចព្រមព្រៀងនេះមួយរយៈពេលខ្លីនៅក្នុងខែវិច្ឆិកា ក្រោយហេតុការណ៍ផ្ទុះមីន លោកត្រាំបានហៅទូរសព្ទទៅមេដឹកនាំនៃប្រទេសទាំងពីរ ដោយជំរុញឲ្យមានការអត់ធ្មត់។
ទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយលើអំពើហិង្សាចុងក្រោយនេះទេ ទោះបីជាលោក Marco Rubio រដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី៩ខែធ្នូ បានជំរុញឲ្យមាន «ការបញ្ឈប់អរិភាពជាបន្ទាន់» និងវិលត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹងដែលបានព្រមព្រៀងគ្នាក៏ដោយ។ អ្នកវិភាគយល់ឃើញថា អស្ថិរភាពបន្ថែមទៀតអាចបង្កឲ្យទីក្រុងវ៉ាស៊ីនតោនមានការខឹងសម្បារ និងបាត់ទំនុកចិត្តលើប្រទេសថៃ។
អ្នកស្រី Laura Schwartz អ្នកវិភាគជាន់ខ្ពស់ផ្នែកអាស៊ីនៅ Verisk Maplecroft បាននិយាយថា «ការកើនឡើងចុងក្រោយនេះប្រឈមនឹងការបង្កើនការព្រួយបារម្ភថា ទីក្រុងបាងកកមិនអាច ឬមិនមានឆន្ទៈក្នុងការធ្វើឲ្យជម្លោះមានស្ថិរភាព»។

ទន្ទឹមគ្នានេះដែរ ជំហររបស់លោកអានុទីន កំពុងធ្វើឲ្យមានការជជែកដេញដោលខ្លាំង។ ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកឆ្លើយតបបានជំទាស់នឹងការទាក់ទងគ្នាកាន់តែជិតស្និទ្ធជាមួយកម្ពុជា ហើយភាគច្រើនជឿថា មហាអំណាចខាងក្រៅកំពុងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រុមធុរកិច្ចមួយចំនួន ទោះបីជាប្រឈមមុខនឹងផលប៉ះពាល់រួមគ្នាចំនួន៣.១ពាន់លានដុល្លារពីផលរំខាននៅព្រំដែន និងពន្ធគយរបស់អាមេរិកក៏ដោយ បានគាំទ្រអាទិភាពរបស់រដ្ឋាភិបាលលើសន្តិសុខជាងសេដ្ឋកិច្ចខ្លួន។
អ្នកវិភាគបានលើកឡើងថា វិធីសាស្រ្តរបស់លោកអានុទីន គឺចង់បានការធានានូវទំនាក់ទំនងជាមួយយោធា ដែលត្រូវបានចាត់ទុកថាចាំបាច់សម្រាប់ស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ។ កងទ័ពបានប្រកាន់ជំហរឈ្លានពានកាន់តែខ្លាំង ដោយលោកឧត្តមសេនីយ៍ Chaiyapruek Duangprapat ប្រធានអគ្គសេនាធិការកងទ័ពជើងគោក បានបញ្ជាក់ថា គោលដៅគឺធ្វើឲ្យកម្ពុជា «បាត់បង់ប្រសិទ្ធភាពផ្នែកយោធាក្នុងរយៈពេលយូរ»។
ភាពតានតឹងដែលផ្ទុះឡើងវិញនេះ កើតឡើងស្របពេលដែលប្រទេសថៃកំពុងប្រឈមមុខនឹងទឹកជំនន់ដ៏អាក្រក់បំផុតនៅភាគខាងត្បូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយមានការខាតបង់សេដ្ឋកិច្ចប៉ាន់ស្មានរហូតដល់ ៥០០ពាន់លានបាត (២០.៤ពាន់លានដុល្លារអាមេរិក)។ វិបត្តិនេះបានដាក់សម្ពាធ និងធ្វើឲ្យរដ្ឋាភិបាលធ្លាក់ចុះនូវការគាំទ្រ។ កត្តានេះអាចជាហេតុដែលលោកអានុទីនប្រឹងប្រកាន់ជំហររឹងរូសឈ្លានពានទឹកដីកម្ពុជា ទោះប្រឈមមុខសម្ពាធពីអន្តរជាតិ ឬមហាអំណាចពិភពលោក ជាពិសេសលោកដូណាល់ ត្រាំ ដែលខ្នះខ្នែងបង្កើតបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរ៕
ប្រែសម្រួល៖ ឈាង
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


