ព័ត៌មានអន្ដរជាតិ
កិច្ចព្រមព្រៀងដែលសម្រុះសម្រួលដោយត្រាំនៅកម្ពុជា–ថៃ និងកុងហ្គោ កំពុងប្រឈមហានិភ័យ
កិច្ចព្រមព្រៀងសន្តិភាពចំនួនពីរដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកតម្កើងថាជាភស្តុតាងនៃភាពជោគជ័យនៃកិច្ចចរចាជាសកលរបស់លោក កំពុងប្រឈមនឹងហានិភ័យ ខណៈដែលការប្រយុទ្ធគ្នាកើតឡើងវិញនៅភាគខាងកើតប្រទេសកុងហ្គោ និងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់ Washington Times។

ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកុងហ្គោ និងរវ៉ាន់ដាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំទ្រដោយអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ដែលមានគោលបំណងបញ្ឈប់អំពើហិង្សានៅខេត្ត South Kivu ការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងកងជីវពល M23 ដែលគាំទ្រដោយរវ៉ាន់ដា បានកើនឡើងយ៉ាងខ្លាំង ដោយជំរុញឲ្យក្រុមទំនាក់ទំនងអន្តរជាតិសម្រាប់តំបន់ Great Lakes អំពាវនាវជាបន្ទាន់ឲ្យមានការអត់ធ្មត់។ ក្រុមនេះបានជំរុញឲ្យក្រុម M23 និងយោធារបស់រវ៉ាន់ដាបញ្ឈប់ប្រតិបត្តិការវាយលុក និងអនុលោមតាមការប្តេជ្ញាចិត្តកាលពីសប្តាហ៍មុន។
ក្រសួងការបរទេសអាមេរិក បាននិយាយថា ក្រុងវ៉ាស៊ីនតោន «មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះអំពើហិង្សានេះ ហើយកំពុងដាក់សម្ពាធលើគ្រប់ភាគីឲ្យរក្សាការព្រមព្រៀងដែលលោកត្រាំ បានលើកសរសើរថាជា«ប្រវត្តិសាស្ត្រ» ដោយអះអាងថា វាបានបង្ហាញថា អាមេរិក«បានទទួលជោគជ័យ ខណៈដែលប្រទេសជាច្រើនទៀតបរាជ័យ»។
ទន្ទឹមនឹងនោះ ការប្រយុទ្ធគ្នាក៏បានកើនឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃផងដែរ ដែលមានរយៈពេលមិនដល់ពីរខែផង បន្ទាប់ពីលោកត្រាំ បានធ្វើជាសាក្សីនៃរដ្ឋាភិបាលទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅទីក្រុងកូឡាឡាំពួរ។ បើតាមតួលេខពី AFP ប្រជាជនជាងកន្លះលាននាក់នៅក្នុងប្រទេសកម្ពុជា និងថៃ បានបន្តភៀសខ្លួនទៅកាន់វត្តអារាម សាលារៀន និងជម្រកបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី១០ខែធ្នូឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានជំរុញឲ្យមាន «ការបញ្ឈប់អរិភាពជាបន្ទាន់» ហើយបានអំពាវនាវឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកក្របខ័ណ្ឌសន្តិភាពថ្ងៃទី២៦ខែតុលា។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកត្រាំ ប្រកាសថា លោកនឹងទាក់ទងទៅមេដឹកនាំកម្ពុជានិងថៃ ដើម្បីបញ្ចប់សង្គ្រាម។
លោកត្រាំ តែងតែលើកឡើងពីកិច្ចព្រមព្រៀងកម្ពុជា–ថៃ និងកុងហ្គោ–រវ៉ាន់ដា ក្នុងចំណោមកិច្ចព្រមព្រៀងចំនួន៧ឬ៨ ដែលលោកអះអាងថា បានបង្ហាញពីកំណត់ត្រារបស់លោកក្នុងនាមជា «ប្រធានាធិបតីសន្តិភាព»។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផ្សេងទៀតដែលលោកត្រាំ បានលើកតម្កើង រួមមាន ឥណ្ឌា និងប៉ាគីស្ថាន អាមេនី និងអាស៊ែបៃហ្សង់ អ៊ីស្រាអែល និងអ៊ីរ៉ង់ កូសូវ៉ូ និងស៊ែប៊ី និងអេហ្ស៊ីប និងអេត្យូពី ជាដើម៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


