ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកវិភាគនយោបាយ ថៃ លើកឡើងពីមូលហេតុដែល អានុទីន រំលាយសភាមុនកំណត់
នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ បានប្រកាសថា លោកប្រគល់អំណាចទៅឲ្យប្រជាជនវិញ ដោយរំលាយសភា និងបើកផ្លូវសម្រាប់ការបោះឆ្នោតមុនកាលកំណត់ ខណៈដែលពីមុនគ្រោងនឹងរំលាយសភានៅចុងខែមករា និងរៀបចំការបោះឆ្នោតនៅខែមីនា ឬដើមខែមេសា នៃឆ្នាំបន្ទាប់តែប៉ុណ្ណោះ។

នៅក្នុងក្រឹត្យដដែលនោះ អនុទីនបានទទួលស្គាល់ថា រដ្ឋាភិបាលភាគតិចរបស់លោកមិនអាចអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ចំពេលមានអស្ថិរភាពនយោបាយរបស់ប្រទេស។ លោកបានសរសេរថា ការគ្រប់គ្រងប្រទេសតម្រូវឲ្យមានស្ថិរភាព។
ការសម្រេចចិត្តរំលាយសភាបានកើតឡើង បន្ទាប់ពីគណបក្ស People’s Party ដែលជាគណបក្សប្រឆាំងធំជាងគេនៅក្នុងសភាថៃ បានដកការគាំទ្ររបស់ខ្លួនចំពោះអានុទីន។ ភាគីទាំងពីរធ្លាប់បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីជួយលោកឲ្យឡើងកាន់អំណាច បន្ទាប់ពីគណបក្ស Bhumjaithai បានចាកចេញពីសម្ព័ន្ធភាពកាន់អំណាចពីមុន ហើយបានចូលរួមជាមួយគណបក្ស People’s Party ។
ទោះជាយ៉ាងណាក៏ដោយ ការគាំទ្ររបស់គណបក្ស People’s Party ចំពោះលោកអនុទីនបានកើតឡើងជាមួយនឹងលក្ខខណ្ឌដែលគាត់ត្រូវផ្តួចផ្តើមកំណែទម្រង់រដ្ឋធម្មនុញ្ញ និងរំលាយសភាតំណាងរាស្ត្រក្នុងរយៈពេលបួនខែ។ នៅពេលដែលការទាមទារទាំងនេះមិនត្រូវបានបំពេញ សម្ព័ន្ធភាពកាន់អំណាចបានឈានដល់ការបែកបាក់ភ្លាមៗ។
អ្នកនាំពាក្យរដ្ឋាភិបាល Siripong Angkasakulkiat បាននិយាយថា នៅពេលដែលគណបក្ស People’s Party មិនអាចទទួលបានអ្វីដែលពួកគេចង់បាន ពួកគេនឹងដាក់ញត្តិមិនទុកចិត្ត និងទាមទារឲ្យនាយករដ្ឋមន្ត្រីរំលាយសភាជាបន្ទាន់ ហើយភាពជាប់គាំងនៃនីតិបញ្ញត្តិបានធ្វើឲ្យរបៀបវារៈរបស់រដ្ឋាភិបាលមានភាពអសកម្ម។
លើសពីនេះ លោក Natthaphong Ruengpanyawut មេដឹកនាំគណបក្ស People’s Party បានរិះគន់គណបក្ស Bhumjaithai ចំពោះការមិនគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ គណបក្សនេះក៏បានចោទប្រកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អនុទីន ថាមិនបានខិតខំប្រឹងប្រែងគ្រប់គ្រាន់ដើម្បីបង្ក្រាបមជ្ឈមណ្ឌលក្លែងបន្លំតាមអ៊ីនធឺណិតនៅក្នុងប្រទេស។
យ៉ាងណាមិញ ដោយសារតែការបែកបាក់រវាងគណបក្សទាំងពីរត្រូវបានគេជឿថា កើតចេញពីសម័យប្រជុំសភារួមគ្នាថ្មីៗនេះ លើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាពិសេសទាក់ទងនឹងកម្រិតសំឡេងបោះឆ្នោត។ សំណើរបស់គណៈកម្មាធិការរៀបចំសេចក្តីព្រាង ដែលបានកំណត់កម្រិតសំឡេងជាង ៥០% នៃសំឡេងឆ្នោតសរុបនៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ត្រូវបានបដិសេធ។ ក្រោយមក សភាថៃបានស្ដារឡើងវិញនូវតម្រូវការដែលថា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវតែគាំទ្រដោយសមាជិកព្រឹទ្ធសភាយ៉ាងហោចណាស់មួយភាគបី។
បន្ថែមពីនេះទៀតដែរ ភាពតានតឹងនយោបាយថ្មីនេះកើតឡើងចំពេលដែលថៃ បានបើកការបាញ់ប្រហារមកលើប្រទេសកម្ពុជានៅតាមបណ្តោយព្រំដែនរួម។ ស្របពេលដែលអ្នកជំនាញជឿថា ការបោះឆ្នោតមិនទុកចិត្តនៅក្នុងសភាក្នុងចំណោមការប្រយុទ្ធគ្នាក្នុងសម័យសង្គ្រាមជាមួយកម្ពុជា នឹងជាគ្រោះមហន្តរាយសម្រាប់ភាពស្របច្បាប់របស់អនុទីន និងនឹងពង្រឹងអំណាចរបស់គណបក្សប្រឆាំងនៅក្នុងសភា។
យោងតាមបណ្ឌិត Punchada Sirivunnabood អ្នកជំនាញខាងគណបក្សនយោបាយថៃ ការសម្រេចចិត្តរបស់អានុទីន ក្នុងការរំលាយសភាក្នុងបរិបទនេះគឺជាជំហានដ៏គ្រោះថ្នាក់ ដែលមានគោលបំណងធ្វើឲ្យគណបក្សប្រឆាំងដែលចូលរួមក្នុងការបោះឆ្នោតមានការភាន់ច្រឡំ និងបែកបាក់គ្នាលើជម្លោះព្រំដែនជាមួយកម្ពុជា ខណៈដែលគណបក្ស Bhumjaithai របស់អនុទីន បានផ្ញើសារច្បាស់លាស់មួយរួចហើយអំពីការការពារប្រទេស។
ស្ថិតក្នុងស្ថានភាពនោះ ការរំលាយសភានឹងដកហូតអាវុធដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនពីគណបក្សប្រឆាំង ដោយផ្លាស់ប្តូរពួកគេពីសមាជិកសភាដ៏មានឥទ្ធិពល ទៅជាបេក្ខជនខ្សោយ នៅក្នុងការបោះឆ្នោតដែលធ្វើឡើង ក្នុងពេលដែលប្រទេសថៃស្ថិតក្នុងស្ថានភាពសង្គ្រាម។
អ្នកខ្លះបានសម្តែងការព្រួយបារម្ភថា ការរំលាយសភាក្រោមកាលៈទេសៈបច្ចុប្បន្នអាចបង្កហានិភ័យសន្តិសុខ។ តែលោក Paradorn ប្រធានការិយាល័យនាយករដ្ឋមន្ត្រី និងជាសមាជិកសភានៃគណបក្ស Bhumjaithai បានធានាថា រដ្ឋាភិបាលចាំផ្ទះនៅតែមានដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ។
យ៉ាងណាក៏ដោយ ការរំលាយសភា និងរដ្ឋាភិបាលនៅតែមានផលវិបាក ដោយសារដំណាក់កាលបន្ទាប់នៃកញ្ចប់ជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយត្រូវបានលុបចោល។ ច្បាប់បោះឆ្នោតរបស់ប្រទេសថៃ ដាក់កម្រិតផ្លូវច្បាប់យ៉ាងតឹងរ៉ឹងលើរដ្ឋាភិបាលបណ្តោះអាសន្ន ដោយហាមឃាត់ពួកគេពីការអនុម័តវិធានការជំរុញសេដ្ឋកិច្ចថ្មី។
មិនតែប៉ុណ្ណោះ ប្រវត្តិសាស្ត្រនយោបាយថៃបានកត់ត្រាករណីរំលាយសភាចំនួន ១៦ ករណី។ ករណីនីមួយៗត្រូវបានពិពណ៌នាថាជា «ការប្រគល់អំណាចទៅឲ្យប្រជាជនវិញ» ប៉ុន្តែមូលហេតុមូលដ្ឋានតែងតែកើតចេញពីបញ្ហានៅក្នុងប្រព័ន្ធអំណាច នេះបើយោងតាមសាស្ត្រាចារ្យ Thitinan Pongsudhirak អ្នកជំនាញខាងនយោបាយថៃនៅសាកលវិទ្យាល័យ Chulalongkorn បានឡើកឡើងដូច្នោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


