ព័ត៌មានអន្ដរជាតិ
គណបក្ស Kla Tham តែងតាំងបុគ្គលមានរឿងអាស្រូវពាក់ព័ន្ធ Scammer ជាបេក្ខជននាយករដ្ឋមន្ត្រីថៃ
Kla Tham ដែលជាគណបក្សមានឥទ្ធិពលមួយក្នុងនយោបាយថៃនាពេលបច្ចុប្បន្ន បានបញ្ជាក់ពីការតែងតាំងលោក Thamanat Prompow (ថាម៉ាណាត ព្រហ្មផៅ) ជាបេក្ខជនប្រជែងតំណែងនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតនាពេលខាងមុខ។

តាមការផ្សាយរបស់ Bangkok Post, មេបក្ស Kla Tham លោកស្រី Narumon Pinyosinwat (ណារីមន ភីណូស៊ីនវ៉ាត់) បានអះអាងកាលពីថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ថា គណបក្សគ្មានផែនការ ដាក់ឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីឲ្យគ្រប់ចំនួនអតិបរមា៣រូបទេ ប៉ុន្តែផ្តោតសំខាន់លើលក្ខណៈសម្បត្តិសមត្ថភាពជាជាងចំនួន។
លោក Thamanat គឺជាបុគ្គលម្នាក់ដែលញាំញីដោយរឿងអាស្រូវជាប់ពាក់ព័ន្ធនឹងបណ្តាញក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដ្បិតលោកចេញមុខបដិសេធម្តងហើយម្តងទៀតក៏ដោយ។
អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានរងការចោទប្រកាន់និងពាក្យរិះគន់ជាច្រើន ទាក់ទងនឹងសកម្មភាពខុសច្បាប់ ជាពិសេស Scammer តែម្តង។

កាលពីកន្លងទៅ លោក Chuvit Kamolvisit ជាអ្នកនយោបាយនិងជាអ្នកលាតត្រដាងរឿងអាស្រូវនៅថៃ បានចោទប្រកាន់លោក Thamanat ថា មានទំនាក់ទំនងជាមួយ ក្រុមឧក្រិដ្ឋជនចិនពណ៌ប្រផេះ (Chinese Grey Capital) ដែលប្រតិបត្តិការនៅក្នុងប្រទេសថៃ។
ក្រុមទាំងនេះជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងការលាងលុយកខ្វក់ បនល្បែងស៊ីសងខុសច្បាប់ និងក្នុងករណីខ្លះ គឺការគាំទ្រដល់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Call Center Scams)។
កាលពីខែតុលា សមាជិកសភាគណបក្សប្រជាជនថៃ Rangsiman Rome ក៏ចោទលោក Thamanat ផងដែរ ជុំវិញទំនាក់ទំនងដ៏គួរឲ្យសង្ស័យជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងម្នាក់។ មិនត្រឹមប៉ុណ្ណឹង លោក Rangsiman ថែមទាំងបង្ហាញរូបថតប៉ុន្មានសន្លឹក ដែលលោក Thamanat នៅជាមួយបុរសសញ្ជាតិអាហ្វ្រិកខាងត្បូងក្នុងពិធីសាសនានាទៀតផង។

ម្យ៉ាងលោក Thamanat ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាសន្តិសុខរដ្ឋម្តងរួចហើយ ដើម្បីបំភ្លឺពីទំនាក់ទំនងរបស់គាត់ជាមួយមេក្រុមឧក្រិដ្ឋកម្មម្នាក់នោះ។
សូមជម្រាបថា ការបោះឆ្នោតជាតិនៃប្រទេសថៃ នឹងរៀបចំឡើងនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦ បន្ទាប់ពីការរំលាយសភាកាលពីថ្ងៃទី១២ធ្នូ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


