ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ដាក់បេក្ខជននាយករដ្ឋមន្ត្រីបីរូបសម្រាប់ការបោះឆ្នោតខែកុម្ភៈឆ្នាំ២០២៦
គណបក្សភឿថៃ បានប្រកាសឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីចំនួនបីរូប មុនការបោះឆ្នោតជាតិ ដែលត្រូវបានរំពឹងទុកនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦ បន្ទាប់ពីការរំលាយសភាកាលពីថ្ងៃទី១២ធ្នូ។

ចេញផ្សាយនាថ្ងៃអង្គារទី១៦ធ្នូ សារព័ត៌មាន Thai Enquirer បានឲ្យដឹងថា បេក្ខជនដែលត្រូវបានតែងតាំងមាន លោក Julapun Amornvivat ដែលជាមេដឹកនាំគណបក្ស, លោក Suriya Juangroongruangkit ដែលជាអ្នកនយោបាយជើងចាស់ និងជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន, និងលោក Yodchanan Wongsawat ដែលជាក្មួយប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ។
លោក Julapun Amornvivat វ័យ៥០ឆ្នាំ ជាប្រធានគណបក្ស និងជាឥស្សរជនឆ្នើមមកពីខេត្តឈៀងម៉ៃ។ លោក Julapun ដែលបានចាប់ផ្តើមអាជីពនយោបាយរបស់លោកក្នុងសម័យកាលថៃរ៉ាក់ថៃ ត្រូវបានគេស្គាល់ដោយសារការផ្តោតលើគោលនយោបាយសេដ្ឋកិច្ច និងបានតស៊ូមតិក្នុងការផ្គូរផ្គងសមាជិកបក្សវ័យក្មេងជាមួយអ្នកនយោបាយជើងចាស់។ ចំណែកឯលោក Suriya Jungrungreangkit វ័យ៧១ឆ្នាំ ជាប្រធាននាយកការបោះឆ្នោតរបស់គណបក្សភឿថៃ និងជាអ្នកនយោបាយជើងចាស់ដែលធ្លាប់កាន់តំណែងរដ្ឋមន្ត្រីជាច្រើន រួមទាំងតំណែងជាឧបនាយករដ្ឋមន្ត្រីផងដែរ។ លោកត្រូវបានចាត់ទុកនៅក្នុងបក្សថាជាអ្នកសម្រុះសម្រួលអំណាចដែលមានបទពិសោធន៍។
លោក Yodchanan ដែលមានវ័យ៤៦ឆ្នាំ គឺជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រី លោក Somchai Wongsawat និងអ្នកស្រី Yaowapha Wongsawat ដែលជាបងស្រីរបស់លោកថាក់ស៊ីន។ ក្នុងអំឡុងពេលរដ្ឋបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ លោក Yodchanan បានបម្រើការជាសមាជិកអ្នកជំនាញនៃក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល ដោយផ្តោតលើការគ្រប់គ្រង និងធនធានមនុស្ស។ លោកក៏បានចូលរួមក្នុងកម្មវិធីអ្នកជំនាញវ័យក្មេងភឿថៃក្នុងនាមជាវាគ្មិនផងដែរ។
បច្ចុប្បន្ន លោក Yodchanan កំពុងបម្រើការជាអនុប្រធានផ្នែកស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ និងជានាយកមន្ទីរពិសោធន៍ BCI (Brain–Computer Interface) នៃមហាវិទ្យាល័យវិស្វកម្មរបស់សាកលវិទ្យាល័យ Mahidol។
សូមជម្រាបថា គណបក្សនយោបាយធំៗ ដែលរំពឹងថានឹងប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិពេលខាងមុខនៅក្នុងប្រទេសថៃ មានដូចជា គណបក្សប្រជាជន គណបក្សភឿថៃ គណបក្សភូមិចៃថៃ គណបក្សរួបរួមជាតិថៃ និងគណបក្សប្រជាធិបតេយ្យ ជាដើម។
ការចុះឈ្មោះបេក្ខជនសម្រាប់មណ្ឌលបោះឆ្នោត និងអាសនៈក្នុងបញ្ជីគណបក្សត្រូវបានគ្រោងធ្វើនៅចុងខែធ្នូឆ្នាំ២០២៥ ដែលក្នុងអំឡុងពេលនោះ គណបក្សនានាត្រូវដាក់បញ្ជីបេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេជាផ្លូវការទៅគណៈកម្មការរៀបចំការបោះឆ្នោត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


