ព័ត៌មានអន្ដរជាតិ
ប្អូនស្រីបង្កើតរបស់អតីតព្រឹទ្ធសមាជិក Lindsey Graham ត្រូវតែងតាំងជំនួសបងប្រុស
លោកស្រី Darline Graham Nordone ដែលត្រូវជាប្អូនស្រី ត្រូវបានតែងតាំងឲ្យចូលកាន់តំណែងជំនួសបង ដែលជាអតីតព្រឹទ្ធសមាជិក Lindsey Graham ដែលទើបទទួលមរណភាពកាលពីចុងសប្តាហ៍នេះ និងកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរកជាតិពុលជុំវិញការស្លាប់ដ៏គួរឲ្យសង្ស័យ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អភិបាលរដ្ឋ South Carolina លោក Henry McMaster មកពីគណបក្សសាធារណរដ្ឋ នៅថ្ងៃទី១៣ ខែកក្កដា បានតែងតាំងលោកស្រី Darline Graham Nordone បំពេញកៅអីព្រឹទ្ធសភាដែលទំនេររបស់លោក Graham រហូតដល់សប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២៧។
លោកស្រី Darline Graham Nordone ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងជាជម្រើសដែលលោកពេញចិត្តសម្រាប់តំណែងនេះ ត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅសប្តាហ៍នេះ ដែលអនុញ្ញាតឱ្យលោក John Thune មេដឹកនាំភាគច្រើនរក្សាសំឡេងភាគច្រើន ៥៣-៤៧ របស់គណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភា។
ការស្លាប់ភ្លាមៗរបស់ លោក Lindsey Graham វ័យ៧១ឆ្នាំ បានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីលោកបានវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន។ មរណភាពនោះ បានបង្កើតឲ្យមានការសង្ស័យ និងការស៊ើបអង្កេតដ៏ទូលំទូលាយមួយ ហើយ សូម្បីតែសំបុត្រមរណភាពរបស់ព្រឹទ្ធសមាជិករូបនេះក៏ត្រូវបានដាក់ឲ្យនៅក្នុងការរង់ចាំចុះបញ្ជីដែរ។
រ៉យទ័រ បានរាយការណ៍ថា ព្រឹទ្ធសភាអាមេរិកបានបើកសម័យប្រជុំនៅថ្ងៃទី១៣ ខែកក្កដា ជាមួយនឹងតុរបស់លោក Graham ដែលគ្របដណ្ដប់ដោយពណ៌ខ្មៅ ជាមួយនឹងថូផ្កាពណ៌សនៅលើតុនោះ ដើម្បីបង្ហាញនូវការកាន់ទុក្ខដ៏ក្រៀមក្រំនេះ។
ដោយសារលោក McConnell អវត្តមានដោយគ្មានកំណត់ដោយសារតែជំងឺ និងកៅអីរបស់លោក Graham ទំនេរជាបណ្តោះអាសន្ន សមាជិកសភាសាធារណរដ្ឋបានបាត់បង់សមាជិកពីរនាក់ ដែលធ្វើឲ្យវាមានសំឡេងភាគច្រើនអប្បបរមា ៥១ អាសនៈ ដែលអាចបង្កើតឧបសគ្គសម្រាប់លោក Thune ខណៈពេលដែលគាត់កំពុងស្វែងរកការអនុម័តច្បាប់គោលនយោបាយការពារជាតិសំខាន់ៗ និងសេចក្តីព្រាងច្បាប់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី។
ការជំនួសតំណែងបងប្រុសរបស់លោកស្រី Nordone ត្រូវបានប្រកាសឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Columbia រដ្ឋធានីនៃរដ្ឋ South Carolina។ លោកស្រី នឹងបំពេញអាណត្តិរបស់ លោក Graham រហូតដល់បញ្ចប់នៅសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ ២០២៧ នៅពេលដែលសភាថ្មីនឹងត្រូវស្បថចូលកាន់តំណែង៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


