ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មពេញពិភពលោក ប្រឆាំងប្រតិបត្តិការយោធាអាមេរិក នៅ វ៉េណេស៊ុយអេឡា
បាតុកម្មបានផ្ទុះឡើងទូទាំងពិភពលោក ប្រឆាំងនិងថ្កោលទោសប្រតិបត្តិការយោធារបស់អាមេរិក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ឈានដល់ការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់គាត់។

តាមការផ្សាយរបស់ Democracy Now កាលពីថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦, បាតុកម្មប្រឆាំងសង្គ្រាម បានរីករាលដាល់នៅប្រទេសជាច្រើនជាពិសេសមានទាំងការដុតទង់ជាតិអាមេរិកថែមទៀតផង។
នៅវ៉េណេស៊ុយអេឡា ដ្បិតពលរដ្ឋខ្លះចេញអបអរចំពោះការចាប់ខ្លួនលោកម៉ាឌូរ៉ូក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រលោក ម៉ាឌូរ៉ូ រាប់ពាន់នាក់ ក៏បានហែក្បួនក្នុងទីក្រុង ការ៉ាកាស ផងដែរ ដើម្បីទាមទារឲ្យដោះលែងមេដឹកនាំរបស់ពួកគេ។ បាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋសភា ខណៈអនុប្រធានាធិបតី លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន។

ចំណែកនៅសហរដ្ឋអាមេរិកវិញ មានការជួបជុំគ្នានៅក្នុងទីក្រុងធំៗ ដូចជាញូវយ៉ក, ឈីកាហ្គោ, ឡូសអាន់ជ័រឡេស, សាន់ហ្វ្រាន់ស៊ីស្កូ និង វ៉ាស៊ីនតោន ឌីស៊ី ដោយក្រុមបាតុករបានថ្កោលទោសប្រតិបត្តិការយោធានេះ និងបានព្រមានប្រឆាំងនឹងការបង្កសង្គ្រាមថ្មី។
នៅអឺរ៉ុប បាតុកម្មបានតវ៉ានៅក្នុងទីក្រុងឡុងដ៍ ម៉ាឌ្រីដ ប្រ៊ុចសែល ប៉ារីស និង រ៉ូម ខណៈនៅមជ្ឈិមបូព៌ា និងអាស៊ី ក៏មានបាតុកម្មនៅក្នុងទីក្រុង អង់ការ៉ា នៃប្រទេសតួកគី, ញូវដេលីនៃប្រទេសឥណ្ឌា និងម៉ានីល នៃប្រទេសហ្វីលីពីន ផងដែរ។

សម្រាប់ក្នុងតំបន់អាមេរិកឡាទីនវិញ បាតុកម្មប្រឆាំងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ក៏ផ្ទុះឡើងក្នុងប្រទេសប្រេស៊ីល ម៉ិកស៊ិក និងគុយបាផងដែរ។
សូមជម្រាបជាថ្មី អាមេរិកបានបើកប្រតិបត្តិការយោធាពិសេស «Operation Absolute Resolve» នៅវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាទាំងកណ្តាលអធ្រាត្រថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦ ដោយចោទថា ប្រធានាធិបតីរូបនេះ ជាមេគ្រឿងញៀននិងនៅពីក្រោយក្រុមភេរវករដែលគំរាមកំហែងខ្លាំងដល់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


