ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងកាន់តែឯកោ ក្រោយដកខ្លួនពីអង្គការអន្តរជាតិនានា ឯចិននឹងទទួលផល
ការបញ្ជាឲ្យដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហាញថា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបានផ្លាស់ប្តូរ«អាទិភាព»របស់ខ្លួន ប៉ុន្តែក៏អាចធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំជាសកលរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។

រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៧ខែមករា ថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីអង្គការអន្តរជាតិចំនួន៦៦ ដែលតួនាទីរបស់ក្រុងវ៉ាស៊ីនតោន ចំណែកកិច្ចសហប្រតិបត្តិការពិភពលោកក្នុងវិស័យជាច្រើនមានការធ្លាក់ចុះ។ ក្នុងនោះ មានអង្គការ និងអង្គភាពចំនួន៣១ ពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិ។
ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិកនាពេលនេះនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើការលើប្រែប្រួលអាកាសធាតុ សិទ្ធិមនុស្ស សិទ្ធិស្រ្តី ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា សុខភាពសាធារណៈ និងប៉ះពាល់ដល់សន្តិសុខពិភពលោកផងដែរ។
ទោះបីជាយ៉ាងណា សមាជិកសភាប្រជាធិបតេយ្យជាន់ខ្ពស់នៃគណៈកម្មាធិការជ្រើសរើសសភា សម្រាប់ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និងចិន លោក Raja Krishnamoorthi បានព្រមានថា ការផ្លាស់ប្តូរចេញពីអង្គការអន្តរជាតិនានាចំនួន៦៦ នឹងផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្នុងដៃរបស់ទីក្រុងប៉េកាំងវិញម្តង។
លោកបានសង្កត់ធ្ងន់ថា ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក គឺធ្វើឱ្យចិនអាចទទួលផលប្រយោជន៍ ព្រោះនេះជាមុខមាត់ធំ សម្រាប់ជួយពិភពលោក ពីគ្រោះមហន្តរាយ ឬសន្តិសុខនានា។
លោក Krishnamoorthi បានបន្តថា៖ «នេះគឺជាជំហានដែលមិនល្អទេ ដែលសហរដ្ឋអាមេរិកដកចេញពីអង្គការអន្តរជាតិទាំងនោះ។ វានឹងធ្វើឱ្យខូចខាតដល់សន្តិសុខ សេដ្ឋកិច្ច និងជិះឥទ្ធិពលមិនល្អយ៉ាងច្រើនសកលលោក»។
លោកបានលើកឡើងថា៖«ទង្វើនេះធ្វើឱ្យសហរដ្ឋអាមេរិកបោះបង់ចោលយន្តការប្រឆាំងភេរវកម្ម ដែលបានសម្របសម្រួលជួយការពារក្រុមជ្រុលនិយម បោះបង់ចោលភាពជាដៃគូផ្នែកសុខភាពសាធារណៈ ធ្វើឲ្យជំងឺនានាក្នុងទីជនបទកើនឡើង។ ពិសេសកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានស្ថិរភាពដែលជួយកាត់បន្ថយជម្លោះ និងវិបត្តិមនុស្សធម៌ នឹងបន្តកើតមានឡើងវិញ មុនពេលរឿងទាំងអស់នេះរីករាលដាលដល់សហរដ្ឋអាមេរិកផ្ទាល់» ។
លោក Krishnamoorthi បាននិយាយថា៖ «ប្រសិនបើស្ថាប័នចាំបាច់ត្រូវធ្វើកំណែទម្រង់ ចម្លើយត្រូវតែជាភាពជាអ្នកដឹកនាំ និងគណនេយ្យភាព មិនមែនជាការដកខ្លួនចេញនោះទេ។ ចំណែកការធ្វើបែបនេះមកលើពិភពលោក មិនមែនជាអាមេរិកជាអ្នកជួយសង្គ្រោះមនុស្សទេ តែវាជាសេចក្តីអាម៉ាស់ ដែលយកពាក្យ American First មកប្រើ ហើយវានឹងធ្វើឱ្យអាមេរិកនៅឯកោមិនខាន»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


