ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ១,៤៥៨ករណី និងស្លាប់២នាក់ទៀត
នៅថ្ងៃពុធទី២០ខែមេសានេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ (CCSA) បានរាយការណ៍អំពីការឆ្លងថ្មីចំនួន១,៤៥៨ករណីនិងអ្នកស្លាប់ ២នាក់បន្ថែមទៀត។

ក្នុងចំណោមករណីទាំងអស់ ករណីច្រើនបំផុតពោលគឺ៣៦៥ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក បន្ទាប់មកគឺឈៀងម៉ៃមាន១៣៤ករណី, ឈុនបុរី ៨០ករណីនិង នុនថាបុរី ៦៩ករណី។
ស្របពេលជាមួយគ្នានោះ មានការនាំចូលពីបរទេសចំនួន៤ករណី ដែលជាស្រ្តីជនជាតិថៃ២នាក់មកពីប្រទេសជប៉ុន និងម៉ាឡេស៊ី និងជនជាតិជប៉ុន២នាក់ មកពីប្រទេសកំណើតរបស់ពួកគេ។

ទន្ទឹមនោះ អ្នកជំងឺចំនួន៤១៣នាក់បានជាសះស្បើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធទី២១ខែមេសានេះ ចំនួនករណីជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងដល់៤៦,៦៤៣ករណី។ មនុស្សចំនួន ២៩,៣៧១នាក់បានជាសះស្បើយ ហើយអ្នកស្លាប់កើនដល់១១០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ១,៤៤៣ករណី និងស្លាប់៤នាក់ទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


