ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថា កូវីដមិនងាយបញ្ចប់ឡើយ បើប្រជាជនទូទាំងពិភពលោកនៅតែខ្លាចពីផលប៉ះពាល់របស់វ៉ាក់សាំង
ក្រុមអ្នកស្រាវជ្រាវសុខភាពសាធារណៈបាននិយាយថា វ៉ាក់សាំងកូវីដកំពុងផ្ដល់ពន្លឺដល់មនុស្សនៅចុងបញ្ចប់នៃវិបត្តិ មេរោគរាតត្បាត។ ប៉ុន្តែការគំរាមកំហែងដែលបង្កឡើងដោយវីរុសនេះ នឹងមិនងាយបញ្ចប់ឡើយ បើប្រជាជនទូទាំងពិភពលោកនៅតែខ្លាចរអារ និងមិនទុកចិត្តលើវ៉ាក់សាំងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ។

អ្នកជំនាញវ៉ាក់សាំងលោក Naor Bar-Zeev នាយករងមជ្ឈមណ្ឌលទទួលថ្នាំបង្ការអន្តរជាតិនៅសាលាសុខភាពសាធារណៈ Johns Hopkins បានគូសបញ្ជាក់ថា ទោះបីសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងលើមនុស្សជាង ១៣៤,៤ លាននាក់ឬ ៤១ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន ហើយប្រទេសនានាដូចជាចក្រភពអង់គ្លេសនិងអ៊ីស្រាអែលបានទទួលការចាក់ថ្នាំបង្ការបានយ៉ាងល្អក្ដី ប៉ុន្តែជាងពាក់កណ្ដាលប្រទេសផ្សេងទៀតកំពុងមានការយឺតយ៉ាវនៃភាពមិនទុកចិត្តលើវ៉ាក់សាំងនិងនៅតែខ្លាចពីផលប៉ះពាល់របស់វា។
ឧទាហរណ៍ប្រទេសនានាដូចជាប្រេស៊ីលនិងឥណ្ឌា ដែលករណីនៃកូវីដកើនឡើងយ៉ាងឆាប់រហ័ស ដោយសារការផ្ដល់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនប្រមាណតែ ១០ភាគរយប៉ុណ្ណោះ ដោយផ្អែកលើការប៉ាន់ស្មានពីទិន្នន័យក្នុងពិភពលោក ។ ខណៈពេលដែលបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកនិងអាមេរិកខាងត្បូងបានចាក់វ៉ាក់សាំងតិចជាងនេះទៅទៀត។

លោក Naor Bar-Zeev បន្ថែមថា ” វាទាក់ទងនឹងការចម្លងវីរុសដែលកំពុងបន្តនិងការកើតមាននៃវ៉ារ្យង់។ ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ នឹងឃើញមានការឆ្លងតិចជាងឬតិចជាងមុន” ។ ចំណែកប្រជាជននៅសហរដ្ឋអាមេរិកមិនអាចឬមិនចង់ចាក់វ៉ាក់សាំងកូវីដ អាចពន្យារពេលការរីករាលដាលនៃជំងឺរាតត្បាតកាន់តែលើសមុន ព្រោះមនុស្សដែលមានភាពស៊ាំតិចនឹងផ្ដល់ជាសញ្ញាមួយសម្រាប់ការផ្លាស់ប្ដូរមេរោគថ្មីបន្ថែមទៀត។

លោកបន្ថែមចុងក្រោយថា វ៉ាក់សាំងកូវីដកំពុងផ្ដល់ពន្លឺដល់យើងគ្រប់គ្នានៅចុងបញ្ចប់នៃផ្លូវរូងក្រោមដី ប៉ុន្តែយើងនឹងមិនអាចគេចផុតពីជំងឺរាតត្បាតនេះទេ រហូតដល់ពិភពលោកទាំងមូលត្រូវបានចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖អ្នកចាក់វ៉ាក់សាំងគ្រប់ ២ ដូសរួច មកដឹងអត្ថប្រយោជន៍ល្អៗទាំងនេះ
ចុចអាន៖ក្រោយចាក់វ៉ាក់សាំងរួចលេចចេញរោគសញ្ញាបែបនេះ មិនមែនមកពីប្រតិកម្មវ៉ាក់សាំងទេ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


