Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ​ចាក់​វ៉ាក់សាំង​រួច​លេច​ចេញ​រោគ​សញ្ញា​បែបនេះ ​មិន​មែន​មក​ពី​ប្រតិកម្ម​វ៉ាក់សាំង​ទេ

បានផុស

នៅ

សម្រាប់​អ្នក​ដែល​​បាន​ចាក់​វ៉ាក់សាំង​រួច​មិន​មែន​មាន​ន័យ​ថា ​ខ្លួន​មិន​ឆ្លង​ជំងឺ​កូវីដ​នោះ​ទេ​ គ្រាន់​តែ​ឱកាស​នៃ​ការ​ឆ្លង​តិច​បំផុត​ជាង​អ្នក​មិន​បាន​ចាក់​សោះ។ ប៉ុន្តែ​បើ​សិន​អ្នក​បាន​ទទួល​វ៉ាក់សាំង​រួចរាល់​ទាំង​ដូស​ទី​មួយ​និង​ទីពីរ​ ស្រាប់​តែ​លេច​ចេញ​នៅ​​រោគសញ្ញា​ទាំងនេះ ​សូម​ប្រញាប់​ទៅ​​ធ្វើ​តេស្ត​ជា​បន្ទាន់។

១ បាត់បង់​​ក្លិន​និង​រសជាតិ​ភ្លាមៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Chekijian ជា​វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ Yale ពន្យល់​ថា“ សញ្ញា​មួយ​ដែល​អ្នក​ទំនង​ជា​ឆ្លង​គឺ​ការ​បាត់បង់​ក្លិន​និង​រសជាតិ​កើត​ឡើង​មុន​គេ​បង្អស់ ” ។

២ ក្ដៅ​ខ្លួន​ខ្លាំង​លើស​ពី​ធម្មតា

គ្រុន​ក្ដៅ​គឺ​ជា​រោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​បី​នៃ​កូវីដ ។ មន្ទីរ​ពិសោធន៍​បាន​រាយការណ៍​ថា៨៧,៩ ភាគរយ នៃ​មនុស្ស​​តេស្ត​វិជ្ជមាន​គឺ​មាន​គ្រុន​ក្ដៅ។ វេជ្ជបណ្ឌិត Deborah Lee មាន​ប្រសាសន៍​ថា សីតុណ្ហភាព​រាងកាយ​ធម្មតា​គឺ ៣៧ អង្សា​សេ បើសិនជា​ ៣៨ អង្សា​សេ​ឬ​ខ្ពស់​ជាង​នេះ​គឺ​អ្នក​បាន​ឆ្លង​ជំងឺ​កូវីដ​ហើយ។

៣ ក្អក​ខ្លាំង​ជាប់​គ្នា

វេជ្ជបណ្ឌិត Lee បាន​រាយការណ៍​ថា“ ៥៧ ភាគរយ​នៃ​អ្នក​ជំងឺ​កូវីដ រាយការណ៍​ថា​ក្អក​ខ្លាំង​ទាំង​សើម​និង​ស្ងួត ” ។ របាយការណ៍​របស់ WHO កាល​ពី​ថ្ងៃ​ទី ១៦ ដល់ថ្ងៃ ២៤ ខែ​កុម្ភៈ​ឆ្នាំ ២០២០លើ​ករណី ៥៥,៩២៤ បាន​រាយការណ៍​ថា ៦៦,៧ភាគរយ​ ក្អក​ស្ងួត ៣៣,៤% ក្អក​ស្លេះ​។​

៤ ឈឺ​បំពង់ក​ខ្លាំង​ខុស​ពី​ធម្មតា

ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​មួយ​បាន​បញ្ជាក់​ថា ៥ ទៅ ១៧,៤ ភាគរយ នៃ​អ្នក​ជំងឺ​បាន​រាយការណ៍​ថា​ឈឺ​បំពង់ក​ខ្លាំង​ដូច​រោគសញ្ញា​ដំបូង​នៃ​កូវីដ១៩។

៥ ឈឺក្បាល​ប្រកាំង

វេជ្ជបណ្ឌិត Valeriya Klats អ្នក​ឯកទេស​ខាង​ផ្នែក​ប្រសាទសាស្ត្រ​និង​ឈឺក្បាល​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Ayer Institute និយាយ​ថា“ យើង​បាន​ឃើញ​មនុស្ស​មួយ​ចំនួន​តូច​ ដែល​មាន​អាការៈ​ឈឺក្បាល​អូស​បន្លាយ​ពេល​យូរ​ បន្ទាប់​ពី​ជំងឺ​ធ្ងន់ធ្ងរ​របស់​ពួកគេ​បាន​កន្លង​ផុត​ទៅ” ។ ការ​ឈឺក្បាល​គឺ​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ទូទៅ​​របស់​កូវីដ។

៦ មាន​បញ្ហា​ស្បែក​កន្ទួល​រមាស់

ខណៈ​ពេល ​WHOឬ CDC មិន​បាន​លើក​ឡើង​ពី​ការ​ឡើង​កន្ទួល​លើ​ស្បែក​ជា​រោគសញ្ញា​ដែល​អាច​កើត​មាន​នៃ​ជំងឺ​កូវីដ​ ប៉ុន្តែ​វេជ្ជបណ្ឌិត​នៅ​ទូទាំង​ប្រទេស​បាន​រាយការណ៍​ថា ​មាន​កន្ទួល​ស្បែក​ជា​ច្រើន​ប្រភេទ​ចាប់​ពី​ម្រាម​ជើង​រហូត​ដល់​ម្រាម​ដៃ​ និង​ដំបៅ​នៅ​លើ​ដងខ្លួន ​ដែល​វិវឌ្ឍ​នៅ​ក្នុង​ខ្លួនរបស់អ្នក​ជំងឺ​កូវីដ ។

៧ អស់កម្លាំង​ល្វើយ​ក្នុង​ខ្លួន

​អ្នក​ជំងឺ​កូវីដ​ដែល​មាន​​រោគ​សញ្ញា​ស្រាល ជា​ធម្មតា​មួយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​គឺ​អស់កម្លាំង​ខ្លាំង។ នេះ​ក៏​ដោយសារ​រាងកាយ​បាន​ប្រើ​ថាមពល​ដើម្បី​ប្រឆាំង​នឹង​វីរុស ​ហើយ​លទ្ធផល​គឺ​មាន​អារម្មណ៍​ធុញទ្រាន់​និង​អស់កម្លាំង​ខ្លាំង។

៨ ភ្នែក​ឡើង​ក្រហម​ឬ​ពណ៌​ផ្កាឈូក

បណ្ឌិត្យ​សភា​វេជ្ជសាស្ត្រ​អូស្ត្រាលី​ចង្អុល​បង្ហាញ​ថា ​អ្នក​ជំងឺ SARS-CoV-2 អាច​មាន​ការ​រលាក​កន្ត្រាក់​នៅ​ផ្នែក​ខាងក្រោម ​ដែល​មិន​អាច​ពន្យល់​បាន​ពី​បុព្វហេតុ​នៃ​វីរុស​ដទៃ​ទៀត ​ហើយ​​ត្រូវ​បាន​ចម្លង​តាម​រយៈ​ការ​ទាក់ទង​ទៅ​នឹង​សរសៃ​ឈាម​ខួរ​ក្បាល​ជាមួយ​នឹង​កែវភ្នែក។

៩ មាន​រោគ​សញ្ញា​ផ្សេងទៀត

CDC រាយការណ៍​ថា​អ្នក​ជំងឺ​មាន​អាការៈ​គ្រុន​ញាក់​ ឈឺ​សាច់ដុំ​ពេញ​ខ្លួនប្រាណ​ កកស្ទះ​ឬ​ហៀរ​សំបោរ ​ក្អួត​ចង្អោរ​និង​រាគ។ អ្នក​ដែល​មាន​ជំងឺ មាន​រោគ​សញ្ញា​ជា​ច្រើន​រាប់​ចាប់​ពី​រោគ​សញ្ញា​ស្រាល​រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ។ រោគ​សញ្ញា​អាច​លេចឡើង ២ ទៅ ១៤ ថ្ងៃ​បន្ទាប់​ពី​ប៉ះពាល់​​វីរុស។

អ្វី​ដែល​ត្រូវ​ធ្វើ​ប្រសិន​បើ​អ្នក​សង្ស័យ​ថា​ខ្លួនឯង​មាន​រោគ​សញ្ញា​ទាំង​នេះ

ប្រសិន​បើ​អ្នក​សង្ស័យ​ថា​ខ្លួន​មាន​រោគ​សញ្ញា​ប្លែកៗ​ខាងលើ​ក្រោយ​ចាក់​វ៉ាក់សាំង ​ចូរ​ស្វែងរក​ការ​ធ្វើ​តេស្ត​ភ្លាមៗ​ដែល​នៅ​ជិត​ផ្ទះ​បំផុត។ ត្រូវ​ចងចាំ​ថា វ៉ាក់សាំង​កូវីដ​មាន​ប្រសិទ្ធភាព​និង​ជា​ឧបករណ៍​ដ៏​សំខាន់​ដើម្បី​គ្រប់គ្រង​ជំងឺ​រាតត្បាត។ ទោះ​យ៉ាងណា​​គ្មាន​វ៉ាក់សាំង​ណា​ដែល​មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ក្នុង​ការ​ការពារ​ជំងឺ​នោះ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖កុំ​បារម្ភ! អ្នក​ចាក់​វ៉ាក់សាំង​កូវីដ រួច​ ហើយ​មាន​សុខភាព​ល្អ នៅ​តែ​អាច​បរិច្ចាគ​ឈាម​ជួយ​សង្គ្រោះ ជីវិត​បុគ្គល​ដទៃ​បាន​ដដែល

ចុចអាន៖អ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ មានឱកាសឆ្លងកូវីដ “ស្តួចស្តើងបំផុត” ពេលជួបជុំនៅក្នុងទីតាំងបិទជិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម