ព័ត៌មានអន្ដរជាតិ
ថៃនិងអ៊ីស្រាអែល ប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» ដូចគ្នា ធ្វើជាអាវុធសង្គ្រាម
អង្គការសិទ្ធិមនុស្ស Human Rights Watch បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថា អ៊ីស្រាអែល បានប្រើប្រាស់សារធាតុគីមីហាមឃាត់ «ផូស្វ័រពណ៌ស» បាញ់ស្រោចលើតំបន់លំនៅដ្ឋានក្នុងប្រទេសលីបង់ ដែលយុទ្ធសាស្រ្តឧក្រិដ្ឋកម្មសង្គ្រាមនេះ គឺដូចទៅនឹងប្រទេសថៃដែរ ដែលបានប្រើលើកម្ពុជា ក្នុងការឈ្លានពានដោយមិនខ្លាចច្បាប់អន្តរជាតិ កាលពីឆ្នាំ២០២៥។

នៅលីបង់, មានរបាយការណ៍ថា អ៊ីស្រាអែល បានស្រោច ផូស្វ័រពណ៌ស នៅតំបន់ Yohmor ភាគខាងត្បូងប្រទេស កាលពីសប្តាហ៍មុន ដែលបង្កជាក្តីបារម្ភយ៉ាងពន់ពេក។
តាមសម្តីលោក Ramzi Kaiss អ្នកស្រាវជ្រាវអំពីប្រទេសលីបង់ នៅ HRW ដែលត្រូវបានដកស្រង់ដោយ Al Jazeera៖ ការប្រើប្រាស់ផូស្វ័រពណ៌ស ដោយខុសច្បាប់របស់កងទ័ពអ៊ីស្រាអែល ទៅលើតំបន់លំនៅឋាន គឺជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុត ហើយវានឹងបង្កជាផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។

យុទ្ធសាស្រ្តប្រើក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនេះ មិនខុសអ្វីពីថៃដែលប្រើលើកម្ពុជាទេ។ ប្រទេសថៃខ្លួនឯង ព្រមទទួលស្គាល់ថា ខ្លួនពិតជាប្រើប្រាស់សារធាតុគីមីនេះ បាញ់ស្រោចលើកងទ័ពកម្ពុជាមែន។
ការទទួលស្គាល់នេះគឺចេញពីមាត់អ្នកនាំពាក្យកងទ័ពជើងគោកថៃលោក វិនថៃ ស៊ូវ៉ារី ដែលនិយាយថា កងទ័ពថៃបានប្រើសារធាតុគីមីនេះក្នុងការប្រយុទ្ធចន្លោះថ្ងៃទី២៤-២៨ខែកក្កដា។ ទន្ទឹមនោះ អ្នកនាំពាក្យរូបនេះនិយាយការពារខ្លួនទាំងមិនខ្មាសមាត់ថា ថៃកាន់កាប់និងប្រើប្រាស់ផូស្វ័រពណ៌ស ដោយគោរពតាមច្បាប់អន្តរជាតិ គ្រប់គ្រងយ៉ាងតឹងរ៉ឹងនិងប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌។
យោងតាមអង្គការសុខភាពពិភពលោកនិង CDC របស់អាមេរិក, ផូស្វ័រពណ៌ស គឺជាសារធាតុគីមីមានគ្រោះថ្នាក់ខ្លាំង ដែលតែងតែប្រើក្នុងយោធា (ជាគ្រាប់បែកភ្លើងឬគ្រាប់បែកផ្សែង)។ វាមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងក្នុងរយៈពេលភ្លាមៗ និងរយៈពេលវែងដូចជា៖

🚨ផលប៉ះពាល់លើសុខភាពមនុស្ស៖ ផូស្វ័រពណ៌ស អាចបណ្តាលឲ្យមានការរលាកគីមីយ៉ាងធ្ងន់ធ្ងរ និងឈឺចាប់បំផុត នៅពេលដែលវាប៉ះនឹងស្បែក។ ដោយសារតែវាឆេះខ្លាំង និងបន្តឆេះដរាបណាមានខ្យល់អាកាស វាអាចជ្រាបចូលជ្រៅទៅក្នុងជាលិកា ឆ្អឹង និងសរីរាង្គខាងក្នុង ដែលបង្ករបួសពិបាកព្យាបាល។
ការស្រូបផ្សែងរបស់វាអាចបំផ្លាញផ្លូវដង្ហើមនិងសួត ហើយការជ្រាបចូលក្នុងបរិមាណតិចតួចក៏អាចបណ្តាលឲ្យខូចខាតថ្លើម តម្រងនោម និងបេះដូង ឬអាចបណ្តាលឲ្យស្លាប់ថែមទៀតផង។
អ្នកដែលគេចផុតពីការរងរបួសដោយផូស្វ័រពណ៌ស ក៏មិនរួចខ្លួនដែរ ពោលមនុស្សភាគច្រើនតែងជួបប្រទះបញ្ហាសុខភាពរ៉ាំរ៉ៃដូចជាខូចសរីរាង្គ និងស្លាកស្នាមរាងកាយជាអចិន្ត្រៃយ៍។
🚨ផលប៉ះពាល់បរិស្ថាន៖ សំណល់ផូស្វ័រពណ៌សអាចចូលទៅក្នុងដី និងបំពុលប្រភពទឹកក្រោមដី និងផ្ទៃទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។
មិនត្រឹមប៉ុណ្ណឹង សត្វអាចរងគ្រោះថ្នាក់ធ្ងន់ធ្ងរឬស្លាប់ផងដែរ ប្រសិនបើពួកវាប៉ះពាល់ឬលេបសារធាតុផូស្វ័រពណ៌សដែលបំពុលដី ឬទឹក៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


