ព័ត៌មានអន្ដរជាតិ
តើសារធាតុ «ផូស្វ័រពណ៌ស» ដែលថៃ បាញ់ស្រោចលើកម្ពុជា បង្កផលប៉ះពាល់ធ្ងន់ធ្ងរកម្រិតណា?
កាលពីថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥ ប្រទេសថៃ បានទទួលស្គាល់ជាផ្លូវការហើយថា ខ្លួនពិតជាប្រើប្រាស់សារធាតុ «ផូស្វ័រពណ៌ស» បាញ់ស្រោចលើកងទ័ពកម្ពុជាមែន។

ការទទួលស្គាល់នេះគឺចេញពីមាត់អ្នកនាំពាក្យកងទ័ពជើងគោកថៃលោក វិនថៃ ស៊ូវ៉ារី ដែលបញ្ជាក់ថា កងទ័ពថៃបានប្រើសារធាតុគីមីនេះ ក្នុងការប្រយុទ្ធចន្លោះថ្ងៃទី២៤-២៨ខែកក្កដា។
តើ «ផូស្វ័រពណ៌ស» ជាអ្វី?
យោងតាមអង្គការសុខភាពពិភពលោកនិង CDC របស់អាមេរិក, ផូស្វ័រពណ៌ស (White Phosphorus) គឺជាសារធាតុគីមីមានគ្រោះថ្នាក់ខ្លាំង ដែលតែងតែប្រើក្នុងយោធា (ជាគ្រាប់បែកភ្លើងឬគ្រាប់បែកផ្សែង)។ វាមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងក្នុងរយៈពេលភ្លាមៗ និងរយៈពេលវែងដូចជា៖
🚨ផលប៉ះពាល់លើសុខភាពមនុស្ស៖ ផូស្វ័រពណ៌ស អាចបណ្តាលឲ្យមានការរលាកគីមីយ៉ាងធ្ងន់ធ្ងរ និងឈឺចាប់បំផុត នៅពេលដែលវាប៉ះនឹងស្បែក។ ដោយសារតែវាឆេះខ្លាំង និងបន្តឆេះដរាបណាមានខ្យល់អាកាស វាអាចជ្រាបចូលជ្រៅទៅក្នុងជាលិកា ឆ្អឹង និងសរីរាង្គខាងក្នុង ដែលបង្ករបួសពិបាកព្យាបាល។
ការស្រូបផ្សែងរបស់វាអាចបំផ្លាញផ្លូវដង្ហើមនិងសួត ហើយការជ្រាបចូលក្នុងបរិមាណតិចតួចក៏អាចបណ្តាលឲ្យខូចខាតថ្លើម តម្រងនោម និងបេះដូង ឬអាចបណ្តាលឲ្យស្លាប់ថែមទៀតផង។
អ្នកដែលគេចផុតពីការរងរបួសដោយផូស្វ័រពណ៌ស ក៏មិនរួចខ្លួនដែរ ពោលមនុស្សភាគច្រើនតែងជួបប្រទះបញ្ហាសុខភាពរ៉ាំរ៉ៃដូចជាខូចសរីរាង្គ និងស្លាកស្នាមរាងកាយជាអចិន្ត្រៃយ៍។
🚨ផលប៉ះពាល់បរិស្ថាន៖ សំណល់ផូស្វ័រពណ៌សអាចចូលទៅក្នុងដី និងបំពុលប្រភពទឹកក្រោមដី និងផ្ទៃទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។
មិនត្រឹមប៉ុណ្ណឹង សត្វអាចរងគ្រោះថ្នាក់ធ្ងន់ធ្ងរឬស្លាប់ផងដែរ ប្រសិនបើពួកវាប៉ះពាល់ឬលេបសារធាតុផូស្វ័រពណ៌សដែលបំពុលដី ឬទឹក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ទទួលស្គាល់ថា ខ្លួនពិតជាបាញ់សារធាតុគីមី «ផូស្វ័រពណ៌ស» ស្រោចលើកងទ័ពកម្ពុជា មែន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


