Connect with us

ព័ត៌មានអន្ដរជាតិ

ពល​រដ្ឋ​អាមេរិកកាន់​តែ​វង្វេង​​​ពី​គោល​បំណង​ពិត​នៃ​សង្គ្រាម​​​​អ៊ីរ៉ង់​​របស់​រដ្ឋបាល​ត្រាំ​

បានផុស

នៅ

ពល​រដ្ឋ​អាមេរិក​មាន​ការ​ភាន់​ច្រឡំ​កាន់តែខ្លាំង​​ឡើង​ពី​គោល​ដៅ​របស់​រដ្ឋ​បាល​​ ដូណាល់ ត្រាំ លើ​ការ​វាយ​ប្រហារ​​ប្រទេស​​អ៊ីរ៉ង់ក្នុង​ពេល​​នេះ​​​ ជាង​ពេល​ដែល​ប្រធានាធិបតី ដូណាល់​ ត្រាំ បាន​ផ្តួចផ្តើម​វាយ​ប្រហារដោយ​​យោធា​ក្នុងខែកុម្ភៈ​ទៅ​ទៀត​។ នេះ​បើ​តាម​ការស្ទង់មតិថ្មីមួយ​ពី​សារព័ត៌មាន​ CBS News និង YouGov។​

យោង​តាម​សារព័ត៌មាន​ The Independent ផ្សាយ​ថ្ងៃ​ទី​២២ខែមីនា ការស្ទង់មតិមួយកាល​ពី​ថ្ងៃទី១៧ ខែមីនា និង​ថ្ងៃ​ទី២០​ មាន​អ្នក​ឆ្លើយ​ជាង​ ៦៨​ភាគ​រយ​ ក្នុង​ចំណោម​អ្នក​ឆ្លើយ ៣ ៣០០នាក់ បាន​​​ឆ្លើយ​ថា៖ «រដ្ឋបាល​លោក​ត្រាំ​មិន​ទាន់​​ពន្យល់​ពី​គោល​ដៅច្បាស់​នៃការវាយប្រហារអ៊ីរ៉ង់​នៅឡើយទេ​»។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះគឺខ្ពស់ជាង​ ៦ភាគរយ​ បើប្រៀបធៀប​ទៅនឹងសំណួរ​ដូច​គ្នា​  ដែល​បានសួរក្នុងការស្ទង់​មតិស្រដៀង​គ្នា ធ្វើឡើង​ថ្ងៃទី០២ ខែ​មីនា ​និង​ថ្ងៃទី០៤។ ការស្ទង់មតិ​​នេះ​​ធ្វើ​​ឡើង​មិនយូរប៉ុន្មាន ​បន្ទាប់​ពីសហរដ្ឋអាមេរិក​ និងអ៊ីស្រាអែលបានបើក​ការ​បាញ់​ប្រហារ​​ប្រឆាំង​នឹង​អ៊ីរ៉ង់​។

ការស្ទង់មតិរបស់ CBS News / YouGov នោះ អ្នកឆ្លើយតបចំនួន ៦២ ភាគរយ​និយាយថា រដ្ឋបាល​របស់​ដូណាល់ ត្រាំ មិនទាន់បាន​ពន្យល់ច្បាស់លាស់អំពីគោលដៅ​របស់ខ្លួននៅឡើយទេ ខណៈ ៣៨ភាគរយ បាន​និយាយថាពួកគេ​​យល់​​ច្បាស់! ចំណែក​តួលេខ​នេះ​​ធ្លាក់​មក ​៣២​ភាគរយ នាពេល​បច្ចុប្បន្ន​។

ដំបូងឡើយ លោក ដូណាល់ ត្រាំ​ លើក​ឡើង​ថា​ គោល​ដៅ​នៃសង្គ្រាមគឺ​ ដើម្បីលុបបំបាត់កង​ទ័ពជើងទឹក​អ៊ីរ៉ង់ ដោយ​ធានា​ថា​ពួក​គេ​នឹង​មិន​អាច​វាយប្រហារប្រទេសជិតខាង​នៅមជ្ឈិមបូព៌ា និង​ផលិតអាវុធនុយក្លេអ៊ែរបាន។

ទោះ​បីជាគោល​បំណង​ពិត​ប្រាកដ​មិន​បាន​បញ្ជាក់​ក៏​ដោយក៏​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ លើក​ឡើង​​ម្តង​រួច​ហើយ​ថា​លោក​ចង់​បាន​សិទ្ធិក្នុងការជ្រើសរើស​មេដឹកនាំ​ថ្មីរបស់​របបអ៊ីរ៉ង់​។

ពេល​សួរអំពីគោលបំណង​របស់ប្រធានាធិបតី​ដើមខែមីនា អ្នក​ឆ្លើយតប ៨០ភាគរយនិយាយថា ប្រធានាធិបតី​កំពុងព្យាយាមផ្លាស់ប្តូរ​ភាព​ជាអ្នកដឹកនាំអ៊ីរ៉ង់។​

មិន​តែ​ប៉ុណ្ណោះ មន្ត្រី​រដ្ឋបាលក៏បានផ្តល់ពេលវេលាផ្សេងៗ​គ្នា​ក្នុង​ការ​បញ្ជប់​ជម្លោះ​នេះ​។

ដំបូង​ឡើយ លោក ត្រាំ​​ និយាយថា ជម្លោះ​អាច​មាន​រយៈ​ពេល​ពី​៤ទៅ​៥សប្តាហ៍ ឬ​អាចយូរជាងនេះ​។ ប៉ុន្តែក្រោយ​មក​​រដ្ឋ​មន្ត្រីក្រសួង​ការពារជាតិ Pete Hegseth ប្រាប់​អ្នកសារព័ត៌មានថា៖« មិនមាន​ពេលវេលា​ច្បាស់​លាស់​ សម្រាប់សង្គ្រាមនោះទេ»។

ចំណែក​នៅដើមខែមីនាលោក ត្រាំ ថា៖ « លោកនឹងមិនទទួលយកអ្វីក្រៅពីការ​ចុះ​ចាញ់ដោយគ្មានលក្ខខណ្ឌពីអ៊ីរ៉ង់នោះទេ»។

ប៉ុន្តែថ្មីៗនេះ គិតត្រឹមថ្ងៃសុក្រលោក​ថា​អាចនឹងបញ្ចប់​ជម្លោះ​ក្នុងពេល​ឆាប់ៗនេះ ពី​ព្រោះសហរដ្ឋអាមេរិកសម្រេច​ចិត្ត​មុនកាលកំណត់។  តែ​លោក​បន្ត​ថាវា​​មិនមានន័យ​ថាមានបទឈប់បាញ់នោះទេ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម