ព័ត៌មានអន្ដរជាតិ
ឈៀងម៉ៃជាប់លេខ២ ជាទីក្រុងដែលមានខ្យល់ពុលបំផុតលើពិភពលោក
មហន្តរាយផ្សែងពុលបាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅភាគខាងជើងនៃប្រទេសថៃ ដោយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ទីក្រុងឈៀងម៉ៃបានធ្លាក់ចូលទៅក្នុង «តំបន់ពណ៌ស្វាយ» ដែលជាកម្រិតគ្រោះថ្នាក់បំផុត។

យោងតាមការផ្សាយរបស់ The Nation សន្ទស្សន៍គុណភាពខ្យល់ (AQI) បានហក់ឡើងដល់២៣១ ដែលធ្វើឲ្យទីក្រុងទេសចរណ៍ដ៏ល្បីមួយនេះ ក្លាយជាទីក្រុងដែលមានខ្យល់កខ្វក់ខ្លាំងជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីទីក្រុងដាកា ប្រទេសសេណេហ្គាល់។ បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងតំបន់កំពុងជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ការរលាកភ្នែក និងពិបាកដកដង្ហើម ដោយសារតែការប្រមូលផ្តុំនៃធូលីពុល PM2.5 បានកើនឡើងហួសកម្រិតដែលមនុស្សទូទៅអាចទ្រាំទ្របាន។
ស្ថានភាពនេះមិនមែនកើតឡើងតែនៅឈៀងម៉ៃប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងរីករាលដាលពេញតំបន់ភាគខាងជើងនៃប្រទេសថៃតែម្ដង។ នៅខេត្តឈៀងរ៉ាយ ស្ថានភាពរឹតតែអាក្រក់ទៅទៀត ដោយកម្រិត AQI បានហក់ឡើងដល់២៦៩ ដែលជាកម្រិតមហន្តរាយ។ ខេត្តដទៃទៀតដូចជា Ratchaburi និង Khon Kaen ក៏កំពុងស្ថិតក្នុង «តំបន់ពណ៌ក្រហម» ផងដែរ។ អាជ្ញាធរថៃបានសម្រេចប្រកាសតំបន់ខ្លះក្នុងខេត្តឈៀងម៉ៃ ជាតំបន់គ្រោះមហន្តរាយភ្លើងឆេះព្រៃ ខណៈដែលផ្សែងអ័ព្ទពុលនៅតែបន្តគ្របដណ្តប់យ៉ាងក្រាស់ឃ្មឹក និងមានចំណុចកម្តៅដែលបង្កដោយភ្លើងឆេះព្រៃរាប់សិបកន្លែងមិនទាន់រលត់។
ចំពោះមុខគ្រោះថ្នាក់នេះ មន្ត្រីសុខាភិបាលបានអំពាវនាវយ៉ាងទទូចដល់សាធារណជន ឲ្យផ្អាកសកម្មភាពនៅក្រៅផ្ទះជាបណ្ដោះអាសន្ន ហើយប្រសិនបើចាំបាច់ត្រូវចេញទៅក្រៅ ត្រូវតែពាក់ម៉ាសប្រភេទ N95 ជាដាច់ខាត។ ដើម្បីការពារសុខភាពក្នុងរយៈពេលវែង ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យប្រើប្រាស់ម៉ាស៊ីនចម្រោះខ្យល់ បិទបង្អួចឲ្យជិត និងតាមដានកម្រិតជាតិពុលតាមរយៈកម្មវិធីទូរស័ព្ទឲ្យបានជាប់លាប់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានស្នើសុំឲ្យមានការកាត់បន្ថយការដុតសំរាមក្នុងទីវាល និងកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដើម្បីជួយសម្រាលស្ថានភាពបរិស្ថានដែលកំពុងស្ថិតក្នុងភាពអាសន្ននេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


