Connect with us

ព័ត៌មានអន្ដរជាតិ

សាលារៀន​ជាង​៩៤០​ខ្នងរង​ការ​ខូចខាត ក្រោយការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani បានប្រកាសកាលពីថ្ងៃអាទិត្យ​ទី​​១២​ខែ​មេសា​ឆ្នាំ​២០២៦​ថា ការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមក បានបង្កការខូចខាតដល់សាលារៀនចំនួន៩៤២ខ្នង និងបំផ្លាញលំនៅដ្ឋាន​ស៊ីវិលជាង ១២៥ ០០០​ខ្នងនៅទូទាំងប្រទេស។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Anadolu ការបំផ្លិចបំផ្លាញនេះរួមមានផ្ទះចំនួន ១០០ ០០០ខ្នង ហាងទំនិញចំនួន ២០ ៥០០កន្លែង និងមណ្ឌលសុខភាពចំនួន​៣៣៩។ រដ្ឋាភិបាលប៉ាន់ប្រមាណថា សាលារៀនអាចនឹងត្រូវបានសាងសង់ឡើងវិញក្នុងរយៈពេលពី​២​ទៅ​៣​ខែ តែ​ការស្ដារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទាំងស្រុងត្រូវបានរំពឹងថានឹងចំណាយពេលចន្លោះពី ៣ទៅ​២៤​ខែ។ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ត្រូវបានណែនាំថា នឹងមានឱកាសទទួលបានកម្ចីលំនៅដ្ឋាន​ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងកសាង​ឡើងវិញ។

ជម្លោះដែលបានបណ្តាល​ឲ្យ​មានអ្នកស្លាប់ជាង ៣ ០០០​នាក់នេះ ទើបតែបានផ្អាកក្រោមបទឈប់បាញ់រយៈពេលពីរសប្តាហ៍ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារសងសឹកទៅលើអ៊ីស្រាអែល និងប្រទេសដែលដាក់ពង្រាយមូលដ្ឋានយោធាអាមេរិក។ ទោះបីជាមានការផ្អាកបណ្តោះអាសន្ននេះក៏ដោយ ក៏​កិច្ចចរចាកម្រិតខ្ពស់រវាងអាមេរិក និងអ៊ីរ៉ង់បានបញ្ចប់កាលពីព្រឹកថ្ងៃអាទិត្យនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បន្ទាប់ពីការពិភាក្សារយៈពេល២១​ម៉ោងដោយមិនទទួលបានកិច្ចព្រមព្រៀងជាផ្លូវការណាមួយឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម