Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបង្កើនការទូត​រវាង​​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​​​ ខណៈជំនួប​​កំពូល​ត្រាំ-ស៊ី​​​កាន់តែ​កៀក​​​​

បានផុស

នៅ

ចិនកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ដោយដើរលើ​​​មធ្យោ​បាយ​ការទូត ខណៈពេលដែល​​​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុងរៀបចំ​​​ជំនួប​កំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅខែក្រោយ ដោយ​ធ្វើ​យ៉ាងណា​មិនធ្វើឲ្យទីក្រុងតេហេរ៉ង់​កាន់តែ​នៅ​ឆ្ងាយ និង​មានភាព​ឯកា​។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន​ Reuters ​ជំនួបកំពូល​​​ ត្រាំ-ស៊ី ​នៅ​​ពាក់កណ្តាលខែឧសភា​កំពុងកំណត់វិធីសាស្រ្តរបស់ទីក្រុងប៉េកាំងចំពោះជម្លោះនៅមជ្ឈិមបូព៌ា ទោះបីជាអ្នកវិភាគ​ បាន​លើក​ឡើង​​ថា ចិន​ដែល​ជា​ប្រទេសនាំចូលប្រេងឆៅកំពូលរបស់ពិភពលោក ពឹងផ្អែកលើឥន្ធនៈពាក់កណ្តាល​ពី​តំបន់​មជ្ឈិមបូព៌ា និង​កំពុងស្វែងរកការការពារការផ្គត់ផ្គង់ថាមពល​​​ដល់​​ប្រទេសចិន​​។

លោក Eric Olander និពន្ធនាយកនៃគម្រោងចិន-សកលខាងត្បូង ដែលជាអង្គការឯករាជ្យមួយដែលវិភាគការចូលរួមរបស់ប្រទេសចិននៅក្នុងបណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ បានលើកឡើងថា «អ្នកបានឮប្រធានាធិបតីត្រាំ លើកឡើងម្តងហើយម្តងទៀតអំពីរបៀបដែលចិនបាននិយាយជាមួយអ៊ីរ៉ង់។ នោះធ្វើឲ្យពួកគេ[ចិន​]ស្ថិតនៅក្នុងបន្ទប់ជាមួយអ្នកចរចា ​សូម្បីតែ​មិន​ស្ថិតនៅ​តុ​​ចរចា​ក៏ដោយ»។

លោក Drew Thompson អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាលាសិក្សាអន្តរជាតិ S. Rajaratnam ក្នុងប្រទេសសិង្ហបុរី បាននិយាយថា «លទ្ធផលដ៏ល្អរបស់ទីក្រុងប៉េកាំង គឺការរក្សាទំនាក់ទំនងដោយគ្មានលក្ខខណ្ឌជាមួយប្រទេសប្រឆាំងលោកខាងលិចដូចជាអ៊ីរ៉ង់ ប៉ុន្តែក៏រក្សាឱកាសរបស់ខ្លួនក្នុងការសម្រេចបាននូវទម្រង់នៃមធ្យោបាយរស់នៅជាមួយសហរដ្ឋអាមេរិកផងដែរ»។

យ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួន បាន​​និយាយថា អ៊ីរ៉ង់ត្រូវការចិនច្រើនជាងចិនត្រូវការអ៊ីរ៉ង់ ដែលអនុញ្ញាតឲ្យទីក្រុងប៉េកាំងជំរុញឲ្យមានបទឈប់បាញ់ ខណៈពេលដែលការពារកិច្ចប្រជុំកំពូលជាមួយលោកត្រាំ​កាន់តែ​ខិតជិត​មក​ដល់​​​​ផងដែរ​៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម