Connect with us

ព័ត៌មានអន្ដរជាតិ

គុយបា ជំរុញឲ្យអាមេរិកដកទណ្ឌកម្ម លើការនាំចូលថាមពល​ដែលកំពុងមានវិបត្តិ​

បានផុស

នៅ

រដ្ឋាភិបាលគុយបា បានបញ្ជាក់ថា ខ្លួនបានធ្វើកិច្ចចរចាថ្មីៗនេះ នៅទីក្រុងហាវ៉ាណាជាមួយមន្ត្រីមកពីសហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងនៅតែខ្ពស់រវាងប្រទេសទាំងពីរ ជុំវិញការបិទផ្លូវថាមពលរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសគុយបា​នៅតំបន់​ការាបៀន​នេះ​។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន aljazeera ចុះផ្សាយកាលពីថ្ងៃទី ២១មេសា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានទទួលបន្ទុកកិច្ចការអាមេរិកនៅក្រសួងការបរទេសគុយបា លោក Alejandro Garcia del Toro បាននិយាយថា គណៈប្រតិភូអាមេរិករួមមានអនុរដ្ឋមន្ត្រីការបរទេស ហើយគណៈប្រតិភូគុយបារួមមានតំណាងក្នុងកម្រិតអនុរដ្ឋមន្ត្រីការបរទេស។

លោក Garcia de Toro បានមានប្រសាសន៍ថា គណៈប្រតិភូអាមេរិកមិនបានចេញការគំរាមកំហែង ឬកាលកំណត់ណាមួយដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួននោះទេ។ ជាក់ស្ដែង «ការផ្លាស់ប្តូរទាំងមូលត្រូវបានធ្វើឡើងដោយការគោរព និងវិជ្ជាជីវៈ»។

នៅក្នុងមតិយោបល់ដែលបានចុះផ្សាយនៅក្នុងកាសែត Granma របស់គណបក្សកុម្មុយនិស្តគុយបា លោក Garcia del Toro បានសង្កត់ធ្ងន់ថា ការបញ្ចប់ទណ្ឌកម្មប្រេងរយៈពេល ៣ ខែរបស់អាមេរិកគឺជា «អាទិភាពកំពូល» របស់រដ្ឋាភិបាលគុយបាក្នុងការចរចា ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានគំរាមកំហែងប្រទេសនាំចេញប្រេងទៅកាន់ប្រទេសគុយបាជាមួយនឹងពន្ធគយ។ សកម្មភាពបង្ខិតបង្ខំសេដ្ឋកិច្ចនេះ គឺជាការដាក់ទណ្ឌកម្មអយុត្តិធម៌ចំពោះប្រជាជនគុយបាទាំងមូល។

លោក Garcia del Toro បានបន្ថែមថា «នេះក៏ជាសកម្មភាពប្រឆាំងនឹងប្រទេសអធិបតេយ្យ ប្រទេសដែលមានសិទ្ធិគ្រប់យ៉ាងក្នុងការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា ស្របតាមគោលការណ៍នៃពាណិជ្ជកម្មសេរី»។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានអាមេរិក Axios បានរាយការណ៍ថា មន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានជួបប្រជុំជាច្រើននៅទីក្រុងឡាហាវ៉ាណា កាលពីថ្ងៃទី១០ ខែមេសា។ កិច្ចប្រជុំទាំងនេះគឺជាលើកទីមួយហើយដែលអ្នកការទូតអាមេរិកបានទៅទស្សនកិច្ចប្រទេសគុយបាចាប់តាំងពីឆ្នាំ២០១៦ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតថ្មីមួយ។

យោងតាមរបាយការណ៍ មន្ត្រីអាមេរិកបានកំណត់លក្ខខណ្ឌមួយចំនួនសម្រាប់ការចរចាជាមួយគុយបាដើម្បីបន្ត រួមទាំងការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច ដែលអនុញ្ញាតឲ្យស្ថានីយអ៊ីនធឺណិត Starlink របស់ Elon Musk ចូលទៅក្នុងប្រទេស រួមទាំងការដោះលែងអ្នកទោសនយោបាយលេចធ្លោ ការបញ្ចប់ការគាបសង្កត់នយោបាយ និងការធ្វើឲ្យសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់កោះនេះងើបឡើងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម