ព័ត៌មានអន្ដរជាតិ
New York Times៖ មេដឹកនាំកំពូលអ៊ីរ៉ង់ ត្រូវដាក់ជើងសិប្បនិម្មិត ហើយមុខត្រូវវះកាត់កែសម្ផស្ស
រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយត្រូវបានលាតត្រដាងដោយសារព័ត៌មាន The New York Times កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ អំពីស្ថានភាពពិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ដែលបានឡើងកាន់តំណែងបន្តពីឪពុករបស់លោក។ របាយការណ៍បានឲ្យដឹងថា លោក Mojtaba បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅកន្លែងសម្ងាត់មួយ ដោយកាត់ដាច់ការទាក់ទងពីពិភពខាងក្រៅស្ទើរតែទាំងស្រុង។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ស្មារតីរបស់លោកនៅតែរឹងមាំ និងឆ្លាតវៃ ប៉ុន្តែស្ថានភាពរាងកាយរបស់លោកមានសភាពធ្ងន់ធ្ងរណាស់។ ជើងម្ខាងរបស់លោកត្រូវវះកាត់ដល់ទៅ៣ដង និងកំពុងរង់ចាំការដាក់ជើងសិប្បនិម្មិត ខណៈដែលដៃក៏ត្រូវបានវះកាត់ដែរ។ អ្វីដែលរឹតតែពិបាកនោះ គឺផ្ទៃមុខ និងបបូរមាត់របស់លោកត្រូវរងការរលាកខ្លាំង ដែលធ្វើឲ្យលោកពិបាកក្នុងការនិយាយស្តី។ ហេតុផលនេះហើយដែលធ្វើឲ្យលោកមិនដែលបង្ហាញមុខជាសាធារណៈ ចាប់តាំងពីឡើងកាន់អំណាចមក ព្រោះលោកមិនចង់ឲ្យពិភពលោកឃើញរូបភាពទន់ខ្សោយរបស់មេដឹកនាំកំពូលក្នុងកាលៈទេសៈដ៏តានតឹងនេះ។
ដោយសារតែការលាក់ខ្លួន ប្រព័ន្ធគ្រប់គ្រងអំណាចនៅអ៊ីរ៉ង់បានប្រែប្រួលទាំងស្រុង។ ការផ្ញើសារទាក់ទងជាមួយមេដឹកនាំត្រូវធ្វើឡើងតាមរយៈ «សំបុត្រសរសេរដោយដៃ» ដែលច្រកក្នុងស្រោមសំបុត្របិទជិត រួចបញ្ជូនបន្តៗគ្នាពីម្នាក់ទៅម្នាក់ តាមរយៈអ្នកជិះឡាន និងម៉ូតូ រហូតដល់កន្លែងលាក់ខ្លួន។ សូម្បីតែមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលក៏មិនហ៊ានទៅសួរសុខទុក្ខលោកដែរ ព្រោះខ្លាចអ៊ីស្រាអែលតាមដានដឹងពីទីតាំង ហើយបើកការវាយប្រហារសម្លាប់មេដឹកនាំរូបនេះ។
នៅពេលដែលមេដឹកនាំកំពូលមានការពិបាកក្នុងការទាក់ទងនិងបញ្ជាការ ឥទ្ធិពលនៃការសម្រេចចិត្តបានធ្លាក់ទៅលើក្រុមមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ អ្នកវិភាគបានលើកឡើងថា បច្ចុប្បន្នលោក Mojtaba ប្រៀបដូចជាប្រធានក្រុមប្រឹក្សាភិបាលដែលនៅពីក្រោយខ្នង ប៉ុន្តែមេទ័ពទាំងឡាយគឺជាអ្នកសម្រេចចិត្តរាល់កិច្ចការងារសង្គ្រាម ការទូត និងសន្តិសុខជាតិ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ ពីសម័យឪពុករបស់លោក ដែលអំណាចដាច់ខាតស្ថិតលើបុគ្គលតែម្នាក់។
ការឡើងកាន់អំណាចរបស់ក្រុមមេទ័ពនេះ ក៏បានធ្វើឲ្យមេដឹកនាំស៊ីវិល ដូចជាលោកប្រធានាធិបតី Masoud Pezeshkian និងរដ្ឋមន្ត្រីការបរទេស ត្រូវដើរតួបន្ទាប់បន្សំ និងផ្តោតតែលើការងារក្នុងស្រុកប៉ុណ្ណោះ។ សូម្បីតែគម្រោងចរចាជាមួយសហរដ្ឋអាមេរិកក៏ត្រូវបានដួលរលំទៅវិញដែរ ដោយសារក្រុមមេទ័ពបានជំទាស់ ស្របពេលដែលអាមេរិកកំពុងឡោមព័ទ្ធផ្លូវទឹករបស់ខ្លួន។
ទោះបីជាលោក ដូណាល់ ត្រាំ ធ្លាប់អះអាងថាអ៊ីរ៉ង់កំពុងមានការប្តូររបបក៏ដោយ ប៉ុន្តែរបាយការណ៍បង្ហាញថា ប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់នៅតែរឹងមាំគ្រាន់តែវាបានប្តូររូបរាង។ អំណាចមិនបានបាត់បង់ទៅណាទេ គ្រាន់តែវាបានផ្ទេរពីមេដឹកនាំតែម្នាក់ មកជាការសម្រេចចិត្តរួមគ្នារបស់ក្រុមមេទ័ពដែលមានបទពិសោធន៍សង្គ្រាម ហើយការបញ្ជាការត្រូវបានធ្វើឡើងដោយសម្ងាត់បំផុត ដើម្បីធានាសុវត្ថិភាពពីការតាមប្រមាញ់របស់សត្រូវ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


