ព័ត៌មានអន្ដរជាតិ
៤០ប្រទេស គាំទ្រ ផែនការជម្លៀស កប៉ាល់ពាណិជ្ជកម្ម ចេញពី ឈូងសមុទ្រ ពែរ្ស
ដោយសារស្ថានការណ៍នៅច្រកសមុទ្រ Hormuz មិនធូរស្រាល បង្កការរាំងស្ទះនិងប៉ះពាល់ខ្លាំង ដល់ចរាចរណ៍ផ្លូវទឹក ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលនោះ ឥឡូវ មានប្រទេសចំនួន៤០ បានបង្ហាញពីការប្តេជ្ញាចិត្ត គាំទ្រផែនការជម្លៀសកប៉ាល់ពាណិជ្ជកម្ម ដែលកំពុងជាប់ក្នុងឈូងសមុទ្រពែរ្ស។

តាមការផ្សាយរបស់ TASS កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦, ប្រទេសទាំង៤០នេះ គឺជាសមាជិកនៃអង្គការដែនសមុទ្រអន្តរជាតិ (IMO) ហើយពួកគេគាំទ្រផែនការជម្លៀសកប៉ាល់រាប់រយគ្រឿង និងនាវិករាប់ម៉ឺននាក់ ដែលកំពុងជាប់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា មិនទាន់អាចរំដោះខ្លួនមកបាន ព្រោះតែការគំរាមនិងហានិភ័យវាយប្រហារ ពីសំណាក់ភាគីអ៊ីរ៉ង់។
ផែនការនេះ នឹងដឹកនាំដោយមហាអំណាចអឺរ៉ុប គឺបារាំង ខណៈវិធីសាស្រ្តលម្អិតនិងវិធានការនៃប្រតិបត្តិការ កំពុងស្ថិតក្រោមការជជែកពិភាក្សាគ្នានៅឡើយ។
ពាក់ព័ន្ធរឿងនេះ អគ្គលេខាធិការ IMO លោក Arsenio Dominguez ក៏ធ្លាប់លើកឡើងដែរថា ផែនការនេះ គឺផ្តោតលើការបង្កើត «ច្រករបៀងនាវាចរណ៍ ប្រកបដោយសុវត្ថិភាព» ដោយផ្តល់អាទិភាពដល់ការជម្លៀសកប៉ាល់ ដែលកំពុងជាប់គាំង ព្រោះតែការបិទខ្ទប់ច្រក Hormuz។

នាវាទាំងនោះនឹងចាកចេញទៅតាមលំដាប់លំដោយ ដូចដែលបានរៀបចំទុក ផ្អែកលើរយៈពេលដែលក្រុមនាវិករបស់ពួកគេ ជាប់គាំងនៅទីនោះ។
សូមជម្រាបថា គិតត្រឹមពេលនេះ មានកប៉ាល់ពាណិជ្ជកម្មប្រមាណ ៨០០គ្រឿង និងនាវិកប្រហែល ២០ ០០០នាក់ ជាប់នៅឈូងសមុទ្រពែរ្ស ចាប់តាំងពីសង្គ្រាម ផ្ទុះឡើង។
យ៉ាងណា បើតាមការអះអាងពីអ្នកជំនាញ, ការជម្លៀសអាចធ្វើទៅបាន លុះត្រាស្ថានភាពធូរស្រាល ហើយតំបន់នោះត្រូវបញ្ជាក់ថា មានសុវត្ថិភាព ជាពិសេស លែងមានការគំរាមកំហែងពីកត្តានានា ដូចជាគ្រាប់មីនសមុទ្រជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


