ព័ត៌មានអន្ដរជាតិ
UN ត្រៀមដំណោះស្រាយថ្មី ដាក់ទណ្ឌកម្មអ៊ីរ៉ង់ដែលយកច្រកសមុទ្រ Hormuz ធ្វើចំណាប់ខ្មាំង
ដំណោះស្រាយថ្មីលើស្ថានភាពច្រកសមុទ្រ Hormuz ដែលត្រូវបានស្នើឡើង ដោយអង្គការសហប្រជាជាតិ (UN) បានព្រមានដាក់ទណ្ឌកម្ម ឬវិធានការផ្សេងៗទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនបញ្ឈប់ការវាយប្រហារលើនាវានៅក្នុងច្រកសមុទ្រ Hormuz, មិនបញ្ឈប់ការទារ «កម្រៃផ្លូវខុសច្បាប់» និងមិនបង្ហាញទីតាំងដាក់គ្រាប់មីនទាំងអស់ ដើម្បីអនុញ្ញាតឲ្យមានសេរីភាពនាវាចរណ៍ឡើងវិញនោះទេ។

សេចក្តីព្រាងដំណោះស្រាយដែលគាំទ្ររួមគ្នាដោយសហរដ្ឋអាមេរិក និង បណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដោយទីភ្នាក់ងារសារព័ត៌មាន The Associated Press ទទួលបានកាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ក៏បានទាមទារឲ្យ អ៊ីរ៉ង់ «ចូលរួមជាបន្ទាន់ និងសម្របសម្រួល» ដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ នៅច្រកសមុទ្រហ័រមូស ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយសំខាន់ៗ ជីកសិកម្ម និងទំនិញផ្សេងៗទៀត។
នេះគឺជាកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតចុងក្រោយបង្អស់របស់អាមេរិក និង សម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រ បន្ទាប់ពីសំណើដំណោះស្រាយត្រូវបានបន្ធូរបន្ថយ ក្នុងគោលបំណងបើកច្រកសមុទ្រ ត្រូវបានបោះឆ្នោតវ៉េតូ ដោយ ប្រទេសចិន និង រុស្ស៊ី ប៉ុន្មានម៉ោងមុនពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានប្រកាសពី បទឈប់បាញ់បណ្តោះអាសន្ន កាលពីដើមខែមេសា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Mike Waltz បានប្រាប់អ្នកយកព័ត៌មានថា លោកជឿជាក់ថា សំណើថ្មីដែលបង្រួមគម្រាតនេះ នឹងទទួលបានការគាំទ្រចាំបាច់ដើម្បីអនុម័តនៅក្នុង ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥ ប្រទេស ដោយមិនបង្កឲ្យមានការជំទាស់ ឬការប្រើសិទ្ធិវ៉េតូ ពីសំណាក់សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ទៀតឡើយ។
អាមេរិក និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បានស្នើនូវសេចក្តីព្រាងថ្មីនេះ ក្នុងខណៈដែលរដ្ឋបាលលោក ត្រាំ កំពុងព្យាយាមស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ ដែលជាកន្លែងដឹកជញ្ជូនប្រេងឆៅប្រហែល ២០ភាគរយនៃតម្រូវការប្រេងសកលលោក មុនពេលដែលអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ បច្ចុប្បន្ន បទឈប់បាញ់ដែលមិនទាន់មានភាពរឹងមាំនៅឡើយ នៅតែមានសុពលភាពនៅឡើយ។
សេចក្តីព្រាងនេះក៏បាន ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីកាត់បន្ថយជម្លោះ និងសម្របសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព និងសន្តិសុខតាមរយៈច្រកសមុទ្រ Hormuz, បង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីស្វែងរកសន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងលើកទឹកចិត្តដល់រដ្ឋជាសមាជិកក្នុងតំបន់ ឲ្យពង្រឹងការសន្ទនា និងការពិគ្រោះយោបល់ក្នុងរឿងនេះផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


