ព័ត៌មានអន្ដរជាតិ
ពូទីន៖ ជម្លោះអាមេរិក និងអ៊ីរ៉ង់ នឹងចប់ឆាប់ៗ ព្រោះគ្មានភាគីណា ចំណេញពីសង្គ្រាមនេះឡើយ
ស្របពេលដែលស្ថានការណ៍រវាងអាមេរិក និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅខ្លាំង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញមុខមកថ្លែងសារថា តាមការសង្កេតរបស់លោក គឺគ្មានភាគីណាមួយ មានបំណងចង់ឱ្យជម្លោះនេះបន្តអូសបន្លាយទៅមុខទៀតនោះទេ ហើយទាំងលោកក្ដីក៏បង្ហាញសង្ឃឹមយ៉ាងមុតមាំថា បញ្ហានេះ នឹងអាចឈានទៅដល់ទីបញ្ចប់ ក្នុងពេលឆាប់ៗ តាមរយៈកិច្ចចរចាដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រសិនបើការប្រឈមមុខដាក់គ្នា នៅតែបន្តរីកធំឡើង នោះគ្រប់ភាគីទាំងអស់ នឹងមានតែការខាតបង់ដូចគ្នា គ្មានអ្នកណាម្នាក់ទទួលបានផលចំណេញពីសង្គ្រាម ឬការប៉ះទង្គិចគ្នានោះទេ។ លោកបន្ថែមថា ប្រទេសរុស្ស៊ី នៅតែបន្តរក្សាទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកច្រកចេញ ដោយសន្តិវិធី។ លោកជឿថា ការព្រមព្រៀងគ្នាតាមផ្លូវការទូត នៅតែអាចទៅរួច ដោយលោកបានរំឮកដល់តួនាទីរបស់រុស្ស៊ី ក្នុងការជួយសម្របសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ជាឧទាហរណ៍ស្រាប់។
ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដែលជាចំណុចរស៊ើបបំផុតនោះ លោក ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា រហូតមកដល់ពេលនេះ រុស្ស៊ីមិនទាន់ឃើញមានភស្តុតាងណាមួយ ដែលបង្ហាញថា អ៊ីរ៉ង់កំពុងព្យាយាមផលិតអាវុធនុយក្លេអ៊ែរនោះទេ។ ផ្ទុយទៅវិញ រុស្ស៊ីនៅតែគាំទ្រឱ្យមានការសហការគ្នា លើវិស័យនុយក្លេអ៊ែរ ក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ។ សាររបស់មេដឹកនាំរុស្ស៊ីរូបនេះ បានកើតឡើងចំពេល ដែលពិភពលោកកំពុងបារម្ភពីភាពតានតឹងដ៏គ្រោះថ្នាក់បំផុត ដែលទាមទារឱ្យមានការដោះស្រាយដោយភាពវៃឆ្លាត និងទាន់ពេលវេលាបំផុត ដើម្បីបញ្ចៀសការបាត់បង់ ដែលមិនអាចប៉ាន់ស្មានដល់៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


