ព័ត៌មានអន្ដរជាតិ
គម្រោងការពារដែនអាកាសអាមេរិក «Golden Dome» នឹងចាយដល់ ១.២ ទី្រលានដុល្លារ គ្របដណ្តប់លើទឹកដីអាមេរិចទាំងអស់
ការិយាល័យថវិកានៃសភាអាមេរិក (CBO) ដែលជាស្ថាប័នមិនលម្អៀងខាងនយោបាយ បានវាយតម្លៃកាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ថា ខែលការពារមីស៊ីល «Golden Dome» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងត្រូវចំណាយប្រាក់ប្រហែល ១.២ ទ្រីលានដុល្លារ សម្រាប់ការអភិវឌ្ឍ ការដាក់ពង្រាយ និងប្រតិបត្តិការក្នុងរយៈពេល ២០ ឆ្នាំ។
តួលេខដ៏ច្រើនលើសលប់នេះ បានលុបតម្លៃ ១៨៥ ប៊ីលានដុល្លារ ដែលស្នើឡើងដោយប្រធានកម្មវិធីនេះរបស់មន្ទីរបញ្ចកោណ ដោយក្លាយជាតួលេខដ៏តិចតូចមួយប៉ុណ្ណោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ស្ថាប័ន CBO បានប៉ាន់ប្រមាណថា គ្រាន់តែថ្លៃដើមនៃការទិញយកប្រព័ន្ធនេះ នឹងមានចំនួនសរុបជាង ១ ទ្រីលានដុល្លារទៅហើយ ដោយក្នុងនោះ ស្រទាប់មីស៊ីលស្ទាក់ចាប់នៅលើលំហអាកាស ដែលជាបណ្តាញផ្កាយរណបចំនួន ៧ ៨០០ គ្រឿង នឹងក្តោបក្តាប់រហូតដល់ប្រហែល ៧០ ភាគរយ នៃថ្លៃដើមទិញយកសរុប។
ប្រព័ន្ធការពារនេះ នឹងគ្របដណ្តប់លើទឹកដីអាមេរិកទាំងមូល រួមទាំងរដ្ឋអាឡាស្កា និងកោះហាវ៉ៃ ផងដែរ ហើយនឹងមានសមត្ថភាពពេញលេញក្នុងការទប់ទល់នឹងការវាយប្រហារពីគូប្រជែងក្នុងតំបន់ ដូចជាប្រទេសកូរ៉េខាងជើង។ ទោះជាយ៉ាងណាក៏ដោយ CBO បានព្រមានថា ប្រព័ន្ធនេះអាចនឹងមិនអាចទប់ទល់រួចឡើយ ប្រសិនបើមានការវាយប្រហារទ្រង់ទ្រាយធំពីសំណាក់ប្រទេសរុស្ស៊ី ឬ ចិន។
ដោយឡែក លោក Jeff Merkley សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ (រដ្ឋ Oregon) និងជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការថវិកាព្រឹទ្ធសភា បានរិះគន់ថា៖ «ប្រព័ន្ធការពារដែនអាកាសដែលប្រធានាធិបតីហៅថា «Golden Dome» នេះ គឺគ្មានអ្វីក្រៅពីការយកលុយពន្ធរបស់ប្រជាជនអាមេរិក ដែលខំធ្វើការងារយ៉ាងលំបាក ទៅប្រគល់ឲ្យក្រុមហ៊ុនម៉ៅការផលិតឧបករណ៍ការពារជាតិធំៗនោះឡើយ»។
ជុំវិញករណីនេះ ការិយាល័យគ្រប់គ្រងគម្រោង «Golden Dome» របស់មន្ទីរបញ្ចកោណ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័រនោះទេ។
សូមបញ្ជាក់ថា បទបញ្ជាប្រតិបត្តិដើម្បីបង្កើតខែលការពារមីស៊ីល «Golden Dome» នេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ ដោយបានកំណត់កាលវិភាគយ៉ាងតឹងរ៉ឹង ក្នុងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលការពារជាតិអាមេរិកដ៏ទូលំទូលាយមួយនេះ ឲ្យបានត្រឹមឆ្នាំ ២០២៨។
គម្រោងនេះ គឺផ្ដោតលើការពង្រីកប្រព័ន្ធការពារនៅលើដី ដូចជាមីស៊ីលស្ទាក់ចាប់ ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធបញ្ជា និងគ្រប់គ្រង ព្រមទាំងបន្ថែមសមាសធាតុនៅលើលំហអាកាស ដើម្បីស្វែងរក តាមដាន និងអាចបាញ់ទម្លាក់ការគំរាមកំហែងដែលចូលមកពីគន្លងតារាវិថី។ សមាសធាតុទាំងនេះ នឹងរួមបញ្ចូលទាំងបណ្តាញផ្កាយរណបកម្រិតខ្ពស់ និងអាវុធនៅលើគន្លងតារាវិថីផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
គ្រោះរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ វាយប្រហារនៅក្បែររដ្ឋធានី ប្រទេសអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


