Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាល ត្រាំ នឹង​កាត់​បន្ថយកម្លាំង​​យោធា​​​នៅ​ណាតូ សប្តាហ៍​នេះ​ ចំពេល​ស្ថាន​ភាព​សកល​ពិបាក​ស្មាន​

បានផុស

នៅ

ចាប់​តាំង​ពី​សង្រ្គាម​នៅ​អ៊ីរ៉ង់​ផ្ទុះ​ឡើ​ង​នៅ​​​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​ ​​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល​​ដែល​​ជា​អ្នក​ផ្តើម​សង្រ្គាម​ ​បាន​វាយ​​​​​ប្រហារ​​ទី​ក្រុង​តេហេរ៉ង់មិន​ដក​ដៃ​ ប៉ុន្តែ​ទោះ​​សង្រ្គាម​​ជាង​២​ខែ​នៅ​តែ​បន្ត​​ សហរដ្ឋ​អាមេរិក​នៅ​តែ​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​សម្ពន្ធ័​មិត្ត​ឱ្យ​ជួយ​ជា​កម្លាំង​យោធា​វាយ​អ៊ីរ៉ង់ គឺ​កាន់​តែ​គ្មានសម្ព័ន្ធ​មិត្ត​ណា​ហ៊ាន​ជួយ​តាម​ចិត្ត​​របស់​ លោក ត្រាំ ​នោះ​ទេ ជាពិសេស​គឺ​ណា​តូ​។ តាំង​ពី​ពេល​នោះ​មក រដ្ឋ​បាល​ លោក ត្រាំ​​ តែង​តែង​ដាក់​សម្ពាធ​ផ្សេង​ៗ​ដល់​អឺរ៉ុប​ឥត​ឈប់​។

រដ្ឋបាល​​របស់​ប្រធានាធិបតី ត្រាំ​ កំពុង​មាន​គម្រោង​ប្រាប់​សម្ព័ន្ធ​មិត្តណាតូ​ នៅ​សប្តាហ៍​នេះ​ថា ទី​ក្រុង​វ៉ាស៊ីន​តោន​​នឹង​​កាត់​បន្ថយសមត្ថភាព​យោធា​ដែល​សហរដ្ឋអាមេរិក​ធ្លាប់​មាន ​​​ចំពេល​ពិភពលោក​កំពុង​តាន​តឹង​ តែ​ក៏​អាច​​អំពាវ​នាវ​​​ឱ្យយោធា​គាំ​ទ្រ​​សម្ព័ន្ធ​មិត្ត​ ប្រសិនបើអឺរ៉ុប​ប្រឈមមុខ​នឹង​​គ្រា​អាសន្នទ្រង់ទ្រាយ​ធំ ឬជម្លោះប្រដាប់​អាវុធ​។​

កងកម្លាំង​ណា​តូ​។ រូបភាព៖ RTHK
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ចុះ​ផ្សាយ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៦ ក្រោម​ក្របខ័ណ្ឌមួយគំរូកម្លាំង​ណាតូ​ ប្រទេស​សមាជិក​សម្ព័ន្ធមិត្ត​កំណត់​អត្តសញ្ញាណកម្លាំង​ដែល​អាចប្រើបាន នឹង​ធ្វើ​សកម្ម​​ភាព​​អំឡុងជម្លោះ ឬវិបត្តិធំៗ​ផ្សេងទៀត ដូចជាការវាយប្រហារ​យោធាលើសមាជិក​ណាតូ​ណា​ម្នាក់​។

ខណៈសមាសភាព​ពិតប្រាកដនៃ​កងកម្លាំងសម័យសង្គ្រាម​ទាំងនោះ​ គឺ​ជារឿង​អាថ៌កំបាំង​ត្រូវការពារយ៉ាង​ជិតស្និទ្ធ។ មន្ទីរបញ្ចកោណ ​បាន​សម្រេចចិត្តកាត់​បន្ថយការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​យ៉ាងច្រើន។ នេះបើ​យោងតាមប្រភព​មិនបញ្ចេញឈ្មោះ​​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​។​

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់​ថា ​លោក ​រំពឹងថាប្រទេសនៅអឺរ៉ុប​នឹងទទួលយកការទទួលខុស​ត្រូវ​ចម្បង​សម្រាប់សន្តិសុខ​ទ្វីបនេះ​ពីសហរដ្ឋអាមេរិក​។ ​សារទៅកាន់សម្ព័ន្ធមិត្ត​នៅសប្តាហ៍នេះ​គឺជាសញ្ញាជាក់ស្តែង​នៃគោលនយោបាយ​មួយ​​​កំពុងអនុវត្ត​។

យ៉ាង​ណា ព័ត៌មាន​លម្អិតជាច្រើនមិនច្បាស់ទេ ថាតើមន្ទីរបញ្ចកោណ​មាន​គម្រោងផ្លាស់ប្តូរការ​ទទួលខុសត្រូវក្នុង​ស្ថានភាព​វិបត្តិលើ​​សម្ព័ន្ធមិត្ត​អឺរ៉ុប​យ៉ាងឆាប់រហ័សប៉ុណ្ណា។ មិន​តែ​ប៉ុណ្ណោះ​ប្រភពទាំងនោះ​និយាយថា មន្ទីរបញ្ចកោណ​មានគម្រោងប្រកាស​ពីចេតនារបស់ខ្លួន​ក្នុងការកាត់បន្ថយការ​ប្តេជ្ញាចិត្តក្នុងកិច្ចប្រជុំ​ប្រធាន​គោលនយោបាយ​ការពារជាតិ​នា​​ថ្ងៃសុក្រ​ នៅទីក្រុងព្រុចសែល​។

លោក Elbridge Colby ប្រធានគោលនយោបាយ​របស់មន្ទីរបញ្ច​កោណ លើក​ឡើង​ជាសាធារណៈថា សហរដ្ឋអាមេរិក​នឹង​បន្តប្រើប្រាស់​អាវុធ​នុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារសមាជិកណាតូ ទោះ​បី​ជា​សម្ព័ន្ធមិត្តអឺរ៉ុប​នាំមុខ​លើកងកម្លាំង​ទូទៅ​​ក៏ដោយ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម