ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះចម្បាំង F-35 តម្លៃ១០០លានដុល្លាររបស់អាមេរិកម្ដងទៀតហើយនៅកាលីហ្វ័រញ៉ា
យន្តហោះចម្បាំង F-35C Lightning II របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់នៅជិតស្ថានីយអាកាស Naval Air Station Lemoore កាលពីល្ងាចថ្ងៃទី៣០ខែកក្កដានៅរដ្ឋកាលីហ្វ័រញ៉ា ខណៈអ្នកបើកយន្តហោះបានទម្លាក់ខ្លួនចេញដោយជោគជ័យ និងមានសុវត្ថិភាព ហើយមិនមានបុគ្គលិកផ្សេងទៀតត្រូវបានរាយការណ៍ថារងរបួសនោះទេ។
វីដេអូពីកន្លែងកើតហេតុ បានបង្ហាញថា យន្តហោះបានហុយផ្សែងខ្មៅយ៉ាងក្រាស់ និងអណ្តាតភ្លើងពេញដីចំការមួយកន្លែងចម្ងាយប្រហែលជាង៦០គីឡូម៉ែត្រពីភាគនិរតីនៃក្រុង Fresno។ មូលហេតុនៃការធ្លាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
F-35C មានតម្លៃប៉ាន់ស្មានប្រហែល ១០០លានដុល្លារក្នុងមួយគ្រឿង ហើយនេះគឺជាការធ្លាក់ F-35 លើកទី២ហើយនៅក្នុងឆ្នាំ២០២៥។ កាលពីខែមករា យន្តហោះចម្បាំង F-35A របស់កងទ័ពអាកាសអាមេរិក បានធ្លាក់នៅរដ្ឋអាឡាស្កា ហើយអ្នកបើកយន្តហោះបានលោតចេញដោយសុវត្ថិភាពដូចគ្នាទៅនឹងករណីលើកនេះដែរ។
កម្មវិធីផលិត F-35 ដែលបង្កើតឡើងដោយក្រុមហ៊ុន Lockheed Martin គឺជាគំនិតផ្តួចផ្តើមយន្តហោះយោធាដ៏មានមហិច្ឆតា និងមានតម្លៃថ្លៃបំផុតមួយនៅក្នុងពិភពលោក។ យន្តហោះនេះ ត្រូវបានគេសរសើរចំពោះសមត្ថភាពបំបាំងកាយ ការបំពាក់បច្ចេកវិទ្យាទំនើប និងសមត្ថភាពដ៏អស្ចារ្យលើសមរភូមិ។ ច្រើនជាង១៧ប្រទេសលើសកលលោក បានចូលរួមនៅក្នុងគំនិតផ្ដួតផ្ដើមនៃផលិតកម្ម F-35។
ត្បិតមានសមត្ថភាពដ៏អស្ចារ្យ ក៏ F-35 បានរងការរិះគន់មិនតិចនោះដែរ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែលបានកើតឡើងនាពេលថ្មីៗនេះ ហើយការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុជាក់លាក់ ដែលបណ្តាលឲ្យកើតមានឧបទ្ទវហេតុទាំងនោះ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


