ព័ត៌មានអន្ដរជាតិ
ក្រុម Houthi ដែលគាំទ្រអ៊ីរ៉ង់ ចាប់ផ្តើមអុកឡុកច្រកសមុទ្រក្រហម បន្ទាប់ពីប្រសិទ្ធភាពនៅHormuz
យោងតាមស្ថានភាពបច្ចុប្បន្នគិតត្រឹមថ្ងៃទី ៣១មីនា ឆ្នាំ ២០២៦ ច្រកសមុទ្រ បាប អែលម៉ាន់ដេប (Bab el-Mandeb) ដែលជាច្រកទ្វារយុទ្ធសាស្ត្រភាគខាងត្បូងនៃសមុទ្រក្រហម កំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការបិទ បន្ទាប់ពីក្រុមហ៊ូធី (Houthi) នៅប្រទេសយេម៉ែនដែលគាំទ្រអ៊ីរ៉ង់ បានប្រកាសចូលរួមក្នុងសង្គ្រាមតំបន់ជាផ្លូវការ។

តាមសេចក្តីរាយការណ៍ចុះផ្សាយដោយ msn ការចូលរួមរបស់កងកម្លាំងហ៊ូធី ក៏កំពុងបើកតំបន់សង្គ្រាមថ្មីមួយទៀត នៅក្នុងជម្លោះមជ្ឈិមបូព៌ាដែលមានភាពតានតឹងរួចទៅហើយ ខណៈពេលដែលរុញច្រានច្រក បាប អែលម៉ាន់ដេប ជាផ្លូវដឹកជញ្ជូនដ៏សំខាន់ឆ្លងកាត់សមុទ្រក្រហម ចូលទៅក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់មិនធ្លាប់មានពីមុនមក។
ការប្រកាសរបស់ហ៊ូធីដែលជាកម្លាំងគាំទ្រដោយអ៊ីរ៉ង់ អំពីការបាញ់មីស៊ីល និងយន្តហោះដ្រូនប្រឆាំងនឹងអ៊ីស្រាអែល គឺជាការកើនឡើងដ៏គួរឲ្យព្រួយបារម្ភ។ នេះជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែ ដែលក្រុមនេះបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ទោះបីជាពួកគេធ្លាប់បានបង្ហាញការគាំទ្រជាបន្តបន្ទាប់ចំពោះទីក្រុងតេហេរ៉ង់ និងបានព្រមានថា «ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើម» ក៏ដោយ។
យោងតាមអ្នកវិភាគ គោលដៅដំបូងរបស់ហ៊ូធីគឺ ជំនួសឲ្យការវាយប្រហារផលប្រយោជន៍អាមេរិក ឬប្រទេសឈូងសមុទ្រដែលមានទ្រព្យសម្បត្តិ ពួកគេជ្រើសរើសអ៊ីស្រាអែលដើម្បីចៀសវាងការបង្កឲ្យមានការឆ្លើយតបដោយយោធាដោយផ្ទាល់ពីវ៉ាស៊ីនតោន ឬទីក្រុងរីយ៉ាដ។
ក្តីបារម្ភដ៏ធំមួយស្ថិតនៅក្នុងលទ្ធភាពដែលក្រុមហ៊ូធីនឹងវិលត្រឡប់ទៅរកយុទ្ធសាស្ត្រដែលប្រើក្នុងជម្លោះហ្គាហ្សា ពោលគឺវាយប្រហារកប៉ាល់ពាណិជ្ជកម្មលើផ្លូវដឹកជញ្ជូនអន្តរជាតិ។ ពីទីតាំងខ្ពស់ៗតាមបណ្តោយឆ្នេរសមុទ្រក្រហម កម្លាំងនេះអាចប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (UAV) ដើម្បីគំរាមកំហែងកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ បាប អែល-ម៉ាន់ដេប ច្រកទ្វារដែលតភ្ជាប់សមុទ្រក្រហមជាមួយព្រែកស៊ុយអេ។
នេះគឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយក្នុងពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចរាចរទំនិញរវាងអឺរ៉ុប និងអាស៊ី។ នៅពេលដែលច្រកសមុទ្រហ័រមូស ជាទីតាំងដែលប្រេងភាគច្រើននៃមជ្ឈិមបូព៌ាត្រូវបានដឹកជញ្ជូនឆ្លងកាត់ត្រូវបានរំខាន ច្រកសមុទ្របាប អែល-ម៉ាន់ដេប ក៏រឹតតែសំខាន់ថែមទៀត។ បើចំណុចកកស្ទះនេះបន្តរឹតបន្តឹង ខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលផុយស្រួយរួចទៅហើយនោះនឹងប្រឈមមុខនឹងរឿងថ្មី ដោយបង្ខំឲ្យកប៉ាល់វិលជុំវិញតំបន់ Good Hope នៅអាហ្វ្រិកខាងត្បូង ពន្យារពេលដឹកជញ្ជូន និងថ្លៃដើមរឹតតែខ្លាំង។
ក្នុងបរិបទនោះ សូម្បីតែអារ៉ាប៊ីសាអូឌីតក៏អាចប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ។ បច្ចុប្បន្ននេះ នាវាដឹកប្រេងត្រូវបានបង្វែរទិសដៅទៅកាន់កំពង់ផែ Yanbu ក្នុងសមុទ្រក្រហម ផ្លូវរត់គេចខ្លួនដែលនៅសេសសល់ស្ទើរតែតែមួយគត់របស់ទីក្រុងរីយ៉ាដ។ បើខ្សែបន្ទាត់នេះត្រូវបានគំរាមកំហែង យុទ្ធសាស្ត្រ «អព្យាក្រឹតភាពប្រុងប្រយ័ត្ន» ដែលប្រទេសនេះអនុវត្តអាចនឹងដួលរលំ។ អ្នកជំនាញព្រមានថា ទីក្រុងរីយ៉ាដអាចនឹងត្រូវបង្ខំឲ្យឆ្លើយតប សូម្បីតែក្នុងកម្រិតកំណត់ក៏ដោយ ដើម្បីការពារផលប្រយោជន៍សំខាន់ៗ។
ដូច្នេះហានិភ័យដែលកំពុងកើនឡើងមិនត្រូវបានកំណត់ចំពោះសមុទ្រនោះទេ។ ក្រុមហ៊ូធីត្រូវបានវាយតម្លៃថា មានទីតាំងភូមិសាស្ត្រអំណោយផលជាងអ៊ីរ៉ង់ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់អារ៉ាប៊ីសាអូឌីត ក៏ដូចជាមូលដ្ឋានទ័ពលោកខាងលិចនៅក្នុងតំបន់។ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងក្រុមហ៊ូធី និងទីក្រុងរីយ៉ាដ គឺអាចធ្វើទៅបានទាំងស្រុង ជាក់ស្ដែងវាបានកើតឡើងក្នុងអំឡុងពេល ឆ្នាំ ២០១៥ និង ២០២២រួចទៅហើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


