ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធីយេម៉ែន ប្រកាសបិទខ្ទប់ផ្លូវទឹក ប្រឆាំងអារ៉ាប៊ីសាអូឌីត គំរាមបើកសមរភូមិថ្មី ក្នុងសង្គ្រាមមជ្ឈិមបូព៌ា
ក្រុមឧទ្ទាមហ៊ូធីយេម៉ែន ដែលគេស្គាល់ថា ចងសម្ព័ន្ធភាពជាមួយទីក្រុងតេហេរ៉ង់ បានប្រកាសជាផ្លូវការ នូវការបិទខ្ទប់ផ្លូវទឹក ប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដោយគំរាមបើកសមរភូមិថ្មីដ៏គ្រោះថ្នាក់មួយទៀត ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ទាំងដែលអាមេរិកនិងអ៊ីរ៉ង់ កំពុងច្បាំងគ្នាយ៉ាងសាហាវស្រាប់ទៅហើយនោះ។

ការប្រកាសនេះ ចេញពីមាត់អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree ដែលបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ថា ការបិទច្រក Bab al-Mandab ក្នុងសមុទ្រក្រហម គឺដើម្បីឆ្លើយតបដោយផ្ទាល់ ទៅនឹងការវាយប្រហារតាមអាកាស របស់សម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត លើអាកាសយានដ្ឋានអន្តរជាតិ សាណា កាលពីសប្តាហ៍មុន ដើម្បីរារាំងមិនឲ្យយន្តហោះអ៊ីរ៉ង់ចុះចត។
ការប្រកាសបិទនេះ បានបង្កឲ្យមានប្រតិកម្មភ្លាមៗពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅយេម៉ែន ដោយពួកគេប្រញាប់ប្រញាល់ ចេញមុខចាត់រាល់វិធានការចាំបាច់ ដើម្បីធានាសន្តិសុខ ឲ្យកប៉ាល់ពាណិជ្ជកម្មទាំងឡាយ ធ្វើដំណើរតាមច្រកនេះដោយសុវត្ថិភាព និងត្រៀមឆ្លើយតបជានិច្ច បើមានករណីអាសន្នណាមួយ កើតឡើង។

ប៉ុន្មានខែចុងក្រោយនេះ អារ៉ាប៊ីសាអូឌីត ពឹងផ្អែកយ៉ាងខ្លាំង លើការនាំចេញនៅសមុទ្រក្រហម ដើម្បីចៀសវាងទាំងស្រុងពីច្រកសមុទ្រ Hormuz ដែលកំពុងជាប់ក្នុងសង្គ្រាមដ៏សាហាវ។
តាំងពីផ្ទុះភាពតានតឹងនៅមជ្ឈិមបូព៌ា ទីក្រុងរីយ៉ាដ ក្នុងមួយថ្ងៃ បានបង្វែរទិសដៅប្រេងប្រហែល ៣.៦ លានបារ៉ែល ពី Hormuz ទៅ Bab al-Mandab ជាពិសេសទៅកាន់ទីផ្សារអាស៊ី។

ជុំវិញរឿងនេះ អ្នកវិភាគហិរញ្ញវត្ថុ និងនាវាចរណ៍ព្រមានថា ការបិទច្រក Bab al-Mandab ទាំងស្រុង នឹងកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងសកលចំនួន ៧% ខណៈកង្វះខាតនេះ នឹងបន្ថែមលើការរំខានដោយសារសង្គ្រាមដែលមានស្រាប់នៅក្នុងឈូងសមុទ្រពែរ្ស ដែលការដឹកជញ្ជូនបានធ្លាក់ចុះ ១០% រួចទៅហើយ។
បន្ទាប់ពីការប្រកាសនេះផងដែរ បុព្វលាភរ៉ាប់រងនាវាចរណ៍សម្រាប់កប៉ាល់ ដែលប្រតិបត្តិការនៅសមុទ្រក្រហម បានកើនឡើងភ្លាមៗ ដោយសារតែហានិភ័យខ្ពស់ នៃអំពើចោរកម្មក្នុងសមុទ្រ និងការវាយប្រហារដោយមីស៊ីល៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


