ព័ត៌មានអន្ដរជាតិ
ចិន គំរាមអាមេរិកបន្ទាប់ពីលោក Pompeo និយាយរឿងមួយពាក់ព័ន្ធ កោះតៃវ៉ាន់
ប្រទេសចិននឹងធ្វើការវាយបកតបតប្រឆាំងនឹងរាល់សកម្មភាពណាដែលធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ខ្លួនបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និយាយថា កោះតៃវ៉ាន់ “មិនមែនជាផ្នែករបស់ចិន” ទេ។
ប្រទេសចិនបានហៅកោះតៃវ៉ាន់ថាជាបញ្ហារសើបនិងសំខាន់បំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកហើយត្រូវបានរដ្ឋបាលរបស់លោក Trump ធ្វើឲ្យខឹងសម្បាដោយសារតែការបង្កើនការគាំទ្រដល់កោះនេះដូចជាការលក់អាវុធឲ្យជាដើម។

ថ្លែងក្នុងបទសម្ភាសន៍តាមវិទ្យុសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ លោក Pompeo បាននិយាយថា “តៃវ៉ាន់មិនមែនជាផ្នែករបស់ចិនទេ”។
លោកនិយាយថា “នោះត្រូវបានទទួលស្គាល់ជាមួយនឹងការងារដែលរដ្ឋបាលលោក Reagan បានធ្វើដើម្បីដាក់ចេញនូវគោលនយោបាយដែលសហរដ្ឋអាមេរិកបានប្រកាន់ខ្ជាប់ដល់ឥឡូវអស់រយៈពេល៣ទសវត្សរ៍កន្លះមកហើយ។

ថ្លែងក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដែលមិនអាចប្រកែកបានហើយថា លោក Pompeo កំពុងធ្វើឲ្យខូចដល់ចំណងមិត្តភាពចិន-អាមេរិកថែមទៀត។
លោកបានអះអាងថា “យើងសូមប្រាប់យ៉ាងច្បាស់ៗដល់លោក Pompeo ថា រាល់ឥរិយាបទណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ចិននិងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិននឹងត្រូវបានឆ្លើយតបវិញដោយការប្រឆាំងដ៏ម៉ឺងម៉ាត់របស់ប្រទេសចិន”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


