ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ មីស៊ីលអ៉ីស្រាអែលបាញ់អគារទីភ្នាក់ងារព័ត៌មាន AP, Al-Jazeera ខ្ចេចនៅហ្គាហ្សា
ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលកាលពីចុងសប្តាហ៍កន្លងទៅនេះបានបំផ្លាញអគារខ្ពស់ត្រដែតមួយដែលជាការិយាល័យទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Associated Press ការិយាល័យសារព័ត៌មាន Al-Jazeera និងការិយាល័យក្រុមហ៊ុនមួយចំនួនទៀតខ្ចេចអស់នៅ ហ្គាហ្សា ស្ទ្រីប។
ការវាយប្រហារនេះ ទីភ្នាក់ងារសារព័ត៌មាន AP បានហៅថាជា«ការវាយប្រហារដ៏រន្ធត់ និងតក់ស្លត់»។
បុគ្គលិកទាំងអស់នៅក្នុងអគារនោះត្រូវយោធាអ៊ីស្រាអែលព្រមានតាមទូរសព្ទឲ្យចេញជាបន្ទាន់ដោយយកសម្ភារៈសំខាន់ៗទៅតាមខ្លួនកាលពីល្ងាចថ្ងៃសៅរ៍ ពីព្រោះពួកគេនឹងបំផ្លាញអគារនោះ។ ដូចការព្រមានមែន បុគ្គលិកទាំងអស់ចេញផុតមិនទាន់បានមួយម៉ោងផង គ្រាប់មីស៊ីលទម្ងន់ធ្ងន់បានបំផ្ទុះអគារដែលកម្ពស់១២ជាន់ដួលបាក់ស្រឹបដល់ដី ខណៈអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ឡើងលើអាកាសកម្ពស់រាប់រាយម៉ែត្រ។
ទោះជាគ្មាននរណាម្នាក់រងរបួស ក៏ការវាយប្រហារអគារដូចជាផ្ទះទី២របស់អ្នកសារព័ត៌មាន ប្រៀបដូចជាបង្កើតសករាជថ្មីនៃទំនាក់ទំនងអាក្រក់សម្រាប់យោធាអ៊ីស្រាអែល និងបណ្តាញសារព័ត៌មានអន្តរជាតិ។
ក្រុមសារព័ត៌មានឯករាជ្យបានថ្កោលទោសចំពោះការវាយប្រហារនេះ។ ពួកគេបានចោទយោធាអ៊ីស្រាអែលដែលបានអះអាងថា អគារនោះជាកន្លែងក្រុមសកម្មយុទ្ធហាម៉ាស ពីការព្យាយាមត្រួតត្រាឥតប្រណីរបស់អ៊ីស្រាអែលទៅសកម្មប្រយុទ្ធហាម៉ាស។
មុនពេលមីស៊ីលបំផ្ទុះអគារនេះ ក្រុមអ្នកសារព័ត៌មាន AP ក៏ហៅទូរសន្ទបន្ទាន់ទៅអង្វរកទាហានអ៊ីស្រាអែល រដ្ឋមន្ត្រីក្រសួងការបរទេស និងការិយាល័យនាយករដ្ឋមន្ត្រី ប៉ុន្តែគ្មាននរណាម្នាក់ស្តាប់ទេដោយធ្វើព្រងើយ និងប្រាប់ថា គ្មានអ្វីត្រូវធ្វើទេ។
អគារនេះត្រូវបានសារព័ត៌មានអន្តរជាតិ AP បានធ្វើជាការិយាល័យនៅជាន់ខាងលើរយៈពេល១៥ឆ្នាំហើយ។ បើស្ថិតនៅពីលើគឺអាចមើលទិដ្ឋភាពទូទៅនៅតំបន់ហ្គាហ្សា។
កាមេរ៉ារបស់ទីភ្នាក់ងារសារព័ត៌មានបានថតផ្សាយបន្តផ្ទាល់២៤ម៉ោងលើ២៤ម៉ោង នៅពេលគ្រាប់រ៉ុក្កែតរបស់សកម្មប្រយុទ្ធវាយប្រហារទៅអ៊ីស្រាអែល និងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង និងតំបន់ជុំវិញទីក្រុងតាំងពីដើមសប្តាហ៍មុនមក។
វីដេអូមួយដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al-Jazeera បានបង្ហាញថា ម្ចាស់អគារឈ្មោះ Jawwad Mahdi បានហៅទូរសន្ទទៅអង្វរដល់មន្ត្រីអ៊ីស្រាអែលឲ្យរង់ចាំ១០នាទីដើម្បីឲ្យអ្នកសារព័ត៌មានចូលយកទៅសម្ភារៈនៅខាងក្នុងអគារក៏ដូចជាវត្ថុចាំបាច់មុនពេលមីស៊ីលបានបំផ្ទុះអគារនោះឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


