ព័ត៌មានអន្ដរជាតិ
សង្គ្រាមអាចផ្ទុះឡើង! ចិន និងឥណ្ឌា កំពុងបង្កើនសកម្មភាពកងទ័ព នៅព្រំដែនជម្លោះ
ប្រទេសចិននិងឥណ្ឌា កំពុងបង្កើនកម្លាំងយោធារបស់ខ្លួននៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ក្នុងតំបន់ហិមាល័យ ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងថា សង្គ្រាមរវាងមហាអំណាចអាស៊ីទាំងពីរនេះ នឹងផ្ទុះឡើង។

កាលពីខែមិថុនាឆ្នាំមុន មានការផ្ទុះឡើងនូវការប្រយុទ្ធគ្នាដ៏សាហាវជាលើកដំបូង រវាងភាគីទាំងពីរចាប់តាំងពីឆ្នាំ១៩៧៥មក នៅជ្រលងភ្នំ Galwan។ ទាហានទាំងសងខាងបានប្រឈមមុខដាក់គ្នាដោយអាវុធ រួមទាំងព្រនង់និងដំបងផងដែរ ដែលនាំទៅដល់ការស្លាប់ទាហានឥណ្ឌាយ៉ាងតិច២០នាក់ និងចិន៤នាក់។
ជម្លោះនោះបានកើតឡើងនៅលើខ្សែបន្ទាត់ព្រំដែនមានជម្លោះប្រវែង ៣,៤៤០ គីឡូម៉ែត្រ ដែលត្រូវបានគេស្គាល់ថា ជាខ្សែបន្ទាត់ត្រួតពិនិត្យជាក់ស្តែង (LAC)។

ភាពតានតឹងបានបន្តកើនឡើងរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរទាំង២ ដោយរូបថតផ្កាយរណបបង្ហាញពីភាគីទាំងខាងសង បង្កើនសមត្ថភាពយោធារបស់ពួកគេយ៉ាងឆាប់រហ័ស។
ទីក្រុងញូវដែលី បានបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នោះ ដោយការដាក់ពង្រាយកងទ័ពចំនួន៦០,០០០នាក់ និងអាវុធទំនើបៗ រួមមានទាំងមីស៊ីលបាញ់ពីដីទៅអាកាស និងយន្ដហោះចម្បាំង Rafale ចំនួន២៤គ្រឿងផងដែរ។

ឥណ្ឌាក៏បានបន្ថែមកងទ័ពចំនួន១០,០០០នាក់ផងដែរ ទៅក្នុងអង្គភាពប្រយុទ្ធរបស់ខ្លួន ដែលត្រូវបានបណ្តុះបណ្តាលជាពិសេសសម្រាប់ការប្រយុទ្ធជាមួយចិននិងប៉ាគីស្ថាន។
ចំណែកឯទីក្រុងប៉េកាំងវិញ នៅតែបន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើប្រាស់កាំភ្លើងត្បាល់ នៅក្នុងដំណើរការមួយដែលផ្ទុយពីកិច្ចព្រមព្រៀងមិនឲ្យប្រើប្រាស់អាវុធនៅក្បែរព្រំដែនឆ្នាំ១៩៩៦។

ក្រុមអ្នកវិភាគសន្តិសុខ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសកម្មភាពដ៏ខ្លាំងក្លារបស់ចិននៅក្នុងតំបន់ និងការឆ្លើយតបរបស់ឥណ្ឌា។
លោក Pravin Sawhney និពន្ធនាយកនៃទស្សនាវដ្តីសន្តិសុខជាតិ Force បានប្រាប់កាសែត Daily Telegraph ថា “ការគំរាមកំហែងរបស់ចិនកំពុងកើនឡើងយ៉ាងខ្លាំង ដោយសារតែសមត្ថភាព ដែលកងទ័ពរំដោះប្រជាជនចិន (PLA) កំពុងធ្វើ។ ឥឡូវនេះ មិនមានសង្គ្រាមទេ ប៉ុន្តែនៅពេលអ្នកបង្កើនការគំរាមកំហែង សង្គ្រាមគឺមិនអាចចៀសរួចឡើយ”។

ប្រទេសចិននៅតែបន្តការប្រមូលផ្តុំកងទ័ពទ្រង់ទ្រាយធំនៅតំបន់វាលទំនាប Depsang និងតំបន់ Hot Springs តាមបណ្តោយព្រំដែន។
ស្របពេលជាមួយគ្នានោះ នាយឧត្តមសេនីយ៍ M M Navarane ប្រធានកងទ័ពឥណ្ឌាបាននិយាយថា មិនអាចមានការថមថយភាពតានតឹងទេ រហូតដល់ចិនដកកងទ័ពរបស់ខ្លួនចេញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Express
ចុចអាន៖ ក្រោយទទួលស្គាល់មានទាហាន៤នាក់ស្លាប់ ពេលនេះចិន បញ្ចេញវីដេអូប្រយុទ្ធជាមួយឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


