ព័ត៌មានអន្ដរជាតិ
ក្រោយទទួលស្គាល់មានទាហាន៤នាក់ស្លាប់ ពេលនេះចិន បញ្ចេញវីដេអូប្រយុទ្ធជាមួយឥណ្ឌា
ប្រទេសចិនបានបញ្ចេញឃ្លីបវីដេអូមួយ ដែលបង្ហាញពីការប៉ះទង្គិចនៅព្រំដែនជាមួយកងទ័ពឥណ្ឌាកាលពីខែមិថុនា បន្ទាប់ពីក្រុងប៉េកាំងទទួលស្គាល់ថា ទាហានរបស់ខ្លួនចំនួនបួននាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នានៅលើជ្រលងភ្នំ។

វីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ CCTV របស់ទីក្រុងប៉េកាំង បានចាប់យកការប្រយុទ្ធគ្នាបង្ហូរឈាមរវាងកងកម្លាំងចិននិងឥណ្ឌា នៅជ្រលងភ្នំ Galwan ដែលបណ្តាលឲ្យទាហានឥណ្ឌា២០នាក់ស្លាប់។

ប៉ុស្តិ៍ផ្លូវការនេះបានអះអាងថា ឃ្លីបនេះបានបង្ហាញកងទ័ពឥណ្ឌា បានបើកការវាយប្រហារសងសឹកដោយហិង្សា បន្ទាប់ពីមេបញ្ជាការចិនម្នាក់ ព្យាយាមដោះស្រាយជម្លោះព្រំដែនរបស់ប្រទេសទាំងពីរតាមរយៈកិច្ចចរចាដោយសន្តិវិធី។

យោងតាមរបាយការណ៍ដែលផ្សាយដោយប៉ុស្តិ៍យោធា CCTV បានឲ្យដឹងថា “ការប្រយុទ្ធបានកើតឡើង បន្ទាប់ពីយោធាបរទេសបានរំលោភជាឯកច្ឆន្ទនូវការមូលមតិគ្នា ដែលបានឈានដល់ជាមួយយើង ហើយបានឆ្លងកាត់ព្រំដែនដោយសេរី ដែលជាហេតុធ្វើឲ្យយើងខឹងសម្បា”។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយថា ការប្រកាសដែលធ្វើឡើងក្នុងរយៈពេលជាង៦ខែបន្ទាប់ពីការប្រយុទ្ធគ្នាបង្ហូរឈាម គួរតែជួយដល់ទស្សនិកជនទូទាំងពិភពលោកឲ្យយល់ពីការពិតនិងអ្វីដែលត្រូវនិងខុសនៃឧប្បត្តិហេតុនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីបំផុត ចិន ដាច់ចិត្តទម្លាយតួលេខទាហានដែលស្លាប់ ក្នុងការប៉ះទង្គិចជាមួយឥណ្ឌានៅព្រំដែនជម្លោះ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥៨ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤២ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ២១ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


