ឥណ្ឌាចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកចំពេលមានភាពតានតឹងជាមួយចិន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកចំពេលមានភាពតានតឹងជាមួយចិន

បានផុស

នៅ

ចំពេលមានភាពតានតឹងខ្ពស់ជាមួយចិន ប្រទេសចំនួនបួនរួមទាំងឥណ្ឌាផងដែរបានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាកាលពីថ្ងៃអង្គារនៅក្នុងមហាសមុទ្រឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលើកដំបូងក្នុងរយៈពេល១៣ឆ្នាំ ប្រទេសអូស្ត្រាលីបានចូលរួមជាមួយសហរដ្ឋអាមេរិកនិងជប៉ុនក្នុងលំហាត់ប្រចាំឆ្នាំដែលមានឈ្មោះថា​ សមយុទ្ធ Malabar ឆ្នាំ២០២០។

ការសម្រេចចិត្តដាក់បញ្ចូលប្រទេសអូស្រ្តាលីបានកើតឡើងចំពេលដែលឥណ្ឌានិងចិនកំពុងជាប់ក្នុងភាពតានតឹងព្រំដែនដ៏អាក្រក់បំផុតក្នុងរយៈពេលបួនទសវត្សរ៍។

សមយុទ្ធ Malabar បានចាប់ផ្តើមក្នុងនាមជាសមយុទ្ធកងនាវាចរទ្វេភាគីប្រចាំឆ្នាំរវាងឥណ្ឌានិងសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩២។ ប្រទេសជប៉ុនបានចូលរួមនៅឆ្នាំ២០១៥ហើយអូស្ត្រាលីមិនបានចូលរួមទេចាប់តាំងពីឆ្នាំ២០០៧មក។

នាវាដឹកយន្តហោះពីរគ្រឿងរួមជាមួយនាវាដទៃទៀត, នាវាមុជទឹកនិងយន្តហោះនៃកងនាវាចរនឹងចូលរួមក្នុងប្រតិបត្តិការកងទ័ពជើងទឹកនេះ។ វារួមបញ្ចូលទាំងប្រតិបត្តិការហោះហើរលើអាកាសនិងសមយុទ្ធការពារដែនអាកាសកម្រិតខ្ពស់ដោយយន្តហោះចម្បាំង MIG-29K, យន្តហោះចម្បាំង F-18 និងយន្តហោះ E2C Hawkeyes មកពីនាវា Nimitz ផងដែរ។

កងនាវាចរឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធប្រយុទ្ធកម្រិតខ្ពស់និងប្រឆាំងនាវាមុជទឹកនិងការបំពាក់អាវុធក៏នឹងត្រូវបានអនុវត្តដើម្បីពង្រឹងអន្តរប្រតិបត្តិការនិងការធ្វើសមាហរណកម្មរវាងកងទ័ពជើងទឹកទាំង៤ប្រទេសផងដែរ” ។

គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃសមយុទ្ធនេះបានបញ្ចប់កាលពីថ្ងៃទី៦ខែវិច្ឆិកា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

កម្ពុជារំពឹងថា នឹងអាចចាក់វ៉ាក់សាំង ជូនប្រជាជនប្រមាណ៨០ ភាគរយ យ៉ាងយូរត្រឹមខែវិច្ឆិកា

ចរាចរណ៍១២ ម៉ោង មុន

រថយន្ត​ដឹក​ដី​បើក​បត់​ប្រយ័ត្ន ជ្រុល​ចង្កូត​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​មនុស្ស​២​នាក់​ត្រូវ​រង​របួស​ធ្ងន់

នយោបាយ១២ ម៉ោង មុន

ឆ្លើយតប​ការចោទប្រកាន់ ! រាល់​សកម្មភាព​ល្មើស​ដែល​ផ្ដន្ទាទោស​កន្លងមក​មិនមែនជា​ការអនុវត្ត​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​នោះទេ​

កីឡា១៤ ម៉ោង មុន

Rae Yoon វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​បានសម្រេច តែ Christian Lee មិន​ពេញ​លទ្ធផល

កីឡា១៤ ម៉ោង មុន

បណ្ដា​ប្រទេស​អាស៊ាន អបអរសាទរ​និង កោតសរសើរ​កម្ពុជា ក្រោយ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ហើយ​មុន SEA Games-ASEAN Para Games 2023

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services